ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Ice Watch Cup 2016 ឧបត្ថម្ភ​ទឹកប្រាក់​ចំនួន​2.250​ដុល្លារ​ទៅ​មន្ទីរពេទ្យ​គន្ធ​បុប្ផា

7 ឆ្នាំ មុន

ថវិកា​២.២៥០​ដុល្លារ គឺជា​ចំនួន​ដែល​បាន​រៃ​អង្គាស​ពី​ការ​ចុះ​ឈ្មោះ​របស់​ក្រុម​កីឡាករ​បាល់ទាត់​ក្នុង​ព្រឹត្តិការណ៍ Ice Watch Cup 2016 និង​បណ្ដា​ក្រុមហ៊ុន​ដែល​បាន​ចូលរួម​ឧបត្ថម្ភ Pocari Sweat ក្រុមហ៊ុន Goodhill នាំ​ចូល​ផ្ដាច់មុខ

ថវិកា​២.២៥០​ដុល្លារ គឺជា​ចំនួន​ដែល​បាន​រៃ​អង្គាស​ពី​ការ​ចុះ​ឈ្មោះ​របស់​ក្រុម​កីឡាករ​បាល់ទាត់​ក្នុង​ព្រឹត្តិការណ៍ Ice Watch Cup 2016  និង​បណ្ដា​ក្រុមហ៊ុន​ដែល​បាន​ចូលរួម​ឧបត្ថម្ភ Pocari Sweat ក្រុមហ៊ុន Goodhill  នាំ​ចូល​ផ្ដាច់មុខ​លើ​សាប៊ូ​កក់សក់ Head & Shoulders ព្រមទាំង​មានការ​សហការ​ឧបត្ថម្ភ​កម្មវិធី​ពី​ខាង​ក្រុមហ៊ុន ឌី​ជី អ៊ីនធឺណិត ធនាគារ Phillip Bank Plc , ហាង Deluxe Chicken និង​ពី​ខាង​រោង​ពុម្ព Cam Idea ដែល​បាន​ប្រគល់​ជូន​មន្ទីរពេទ្យ​គន្ធ​បុប្ផា​សាខា​វត្ត​ភ្នំ​ផ្ទាល់​។

គួរ​រំលឹក​ផង​ដែរ​កាលពី​ថ្ងៃ​ទី​០១ ខែកញ្ញា ឆ្នាំ​២០១៦ ក្រុមហ៊ុន Watch Empire Co., Ltd បាន​រៀបចំ​ឲ្យ​មាន​ស​ន្និ​សិទ្ធ​កាសែត​មួយ​ស្ដី​អំពី​ការ​បើក​ចាប់ផ្ដើម​កម្មវិធី​ប្រកួត​បាល់ទាត់​សប្បុរសធម៌​មួយ​មានឈ្មោះ​ថា «Ice Watch Cup 2016» ។ អស់​រយៈ​ជាង​ពីរ​ខែ​នៃ​ការ​ប្រកួត​កម្មវិធី​កីឡាបាល់ទាត់​សប្បុរសធម៌  ice watch cup 2016  ដែល​មានការ​ចូលរួម​ជម្រុះ​១៦​ក្រុម​នោះ  ទីបំផុត​យើង​បាន​រក​ឃើញ​ម្ចាស់​ពានរង្វាន់ គឺ​លេខ​១ បាន​ទៅ​លើ​ក្រុម vonida ដែល​មក​ពី​ខាង clinic vonida  ឯ​លេខ​២ បាន​ទៅ​ក្រុម  let’s go ដែល​មក​ពី​ខាង​ស្ថាន​ទូក​អា​មេ​រិ​ក ព្រមទាំង​លេខ​៣ គឺ​បាន​ទៅ​លើ​ក្រុម OKF​។

លោក សួង ស៊ី​ម នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Ice Watch បាន​ថ្លែង​ក្នុង​ពេល​ប្រគល់​ថវិកា​ជូន​ទៅ​ខាង​មន្ទីរពេទ្យ​ផង​ដែរ​ថា «​ការ​បរិច្ចាគ​ថវិកា​ជូន​មន្ទីរពេទ្យ​គន្ធ​បុប្ផា ជា​រឿង​ល្អ​មួយ​ដើម្បី​ជួយ​ដល់​ក្មេង​ៗ និង​ប្រជាជន​ដែល​មិន​មាន​លទ្ធភាព​គ្រប់គ្រាន់ ។ មន្ទីរពេទ្យ​គន្ធ​បុប្ផា​មិន​អាច​អត់​ជំនួយ​បាន​ទេ មាន​តែ​បន្ថែម អីុចឹង​សូម​ឱ្យ​ប្រជាជន​ខ្មែរ​ទាំងអស់​ជួយ​សង្គម​យើង ជួយ​ប្រជាជន​យើង​។ ម្នាក់​ៗ​តែ​បន្តិច​ៗ ១​ពាន់​រៀល ៤​ពាន់​រៀល ១​ដុល្លារ គឺ​យើង​អាច​ជួយ​បាន​ហើយ​។ ប្រជាជន​យើង​មាន​ច្រើន​លាន​នាក់​ណាស់​។ ថវិកា​ប្រមូលផ្ដុំ​ឡើង​គឺ​ច្រើន​មែនទែន ដូច្នេះ​យើង​មាន​លទ្ធភាព​អាច​ជួយ​សង្គម​យើង​ហើយ​»​។ លោក​បញ្ជាក់​បន្ថែម​ថា «Ice-watch នឹង​បង្កើត​ឲ្យ​មាន​ព្រឹត្តិការណ៍​ពិសេស​ផ្សេង​ៗ​ទៀត ដោយ​មួយ​ភាគ​នៃ​ថវិកា​នឹង​រួមចំណែក​ក្នុង​សកម្មភាព​មនុស្សធម៌ ទាំង​ក្នុង​រាជធានី​ភ្នំពេញ និង​តាម​បណ្ដា​ខេត្ត​ដាច់​ស្រយាល ជា​ពិសេស​នោះ​ក្រុមហ៊ុន នឹង​នៅ​បន្ត​ក្នុង​ការ​ស្វែងរក​ថវិកា​ជួយ​មន្ទីរពេទ្យ​គន្ធ​បុប្ផា​ជា​បន្ត​ទៀត​»​។