ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឥទ្ធិពល​ភ្លៀងនិងខ្យល់​ខ្លាំង ដាច់ស្ពានឈើ​ឆ្លង​ព្រែក​ទឹកសាប​តំបន់​តា​លះ

2 ឆ្នាំ មុន
  • ព្រះសីហនុ

ខេត្តព្រះសីហនុ ៖ ប្រជា​ពលរដ្ឋ​បានឱ្យ​​ដឹង​នៅ​ព្រឹក​ថ្ងៃ​១៥ ​កក្កដា​ ​នេះ​ថា ដោយ​សារ​រង​ឥទ្ធិពល​ភ្លៀងនិងខ្យល់​ខ្លាំង​អស់​មួ​យស​ប្តា​ហ៍​​មកទឹកបាន​​ហូរ​ខ្លាំង ​ធ្វើ​ឱ្យ​ស្ពានឈើ​ឆ្លង​ព្រែក​ទឹកសាប​តំបន់​តា​លះ​ ស្ថិត​ក្នុង​ឃុំ​រាម ​ស្រុក​ព្រៃ​នប់ ​ខេត្ត​ព្រះ​សីហ​នុ…

ខេត្តព្រះសីហនុ ៖ ប្រជា​ពលរដ្ឋ​បានឱ្យ​​ដឹង​នៅ​ព្រឹក​ថ្ងៃ​១៥ ​កក្កដា​ ​នេះ​ថា ដោយ​សារ​រង​ឥទ្ធិពល​ភ្លៀងនិងខ្យល់​ខ្លាំង​អស់​មួ​យស​ប្តា​ហ៍​​មកទឹកបាន​​ហូរ​ខ្លាំង ​ធ្វើ​ឱ្យ​ស្ពានឈើ​ឆ្លង​ព្រែក​ទឹកសាប​តំបន់​តា​លះ​ ស្ថិត​ក្នុង​ឃុំ​រាម ​ស្រុក​ព្រៃ​នប់ ​ខេត្ត​ព្រះ​សីហ​នុ ត្រូវ​ខូច​ដាច់​ បង្ក​​ឱ្យមានការ​​ប៉ះពាល់​ដល់​ការ​ធ្វើ​ដំណើរ​​របស់​ពលរដ្ឋ​និង​កម្មករ​ផងដែរ ​។

ករណី​នេះ អាជ្ញាធរ​ឃុំ​រាម ​ស្រុក​ព្រៃ​នប់ ក៏​បាន​ធ្វើកា​រអំពាវនាវ​ឱ្យ​ពលរដ្ឋ កម្មករ និងកម្ម​ការី​នី ទាំង​អស់ ត្រូវ​មាន​ប្រុងប្រ​យ័ត្នឱ្យបានខ្ពស់​​​ពេល​ធ្វើ​ដំណើរ​ឆ្លងកាត់​​ព្រែកក្នុង​ស្ថានភាព​ទឹកធំ​បែប​នេះ​ ។

សូមរំលឹកថា​ ​គិត​ត្រឹម​ល្ងាច​ថ្ងៃ​១៤ កក្កដា ​ម្សិលមិញ តំបន់​សមុទ្រ​នៅ​តែ​មាន​ភ្លៀង​ធ្លាក់​ច្រើន លាយឡំ​ដោយ​ខ្យល់​ខ្លាំង បង្កើត​ជា​រលក​ខ្ពស់ ប៉ះពាល់​ដល់​ប្រជា​នេសាទ និង​ចរាចរណ៍​ផ្លូវ​សមុទ្រ ហើយ​បើ​អាកាសធាតុ​នៅ​តែ​បែប​នេះ ការ​ទៅ​នេសាទ​លម្ហ​សមុទ្រ និង​ត្រូវ​ផ្អាក​ជា​បន្តបន្ទាប់ ។

យោង​តាម​សេចក្តីជូនដំណឹង​ស្ដី​ពី​ស្ថានភាព​ធាតុអាកាស គឺចាប់ពី​ថ្ងៃ​ទី ១៣-១៩ ខែកក្កដា ឆ្នាំ​២០២២ ​​ព្រះរាជាណាចក្រ​កម្ពុជា​នឹង​ទទួល​ឥទ្ធិពល​ជា​បន្តបន្ទាប់ គឺ​ចាប់ពី​ថ្ងៃ​ទី​១៣-១៤ ខែកក្កដា ឥទ្ធិពល​ពី​ប្រព័ន្ធ​សម្ពាធ​ទាប ITCZ ភ្ជាប់​ទៅ​នឹង​សម្ពាធ​ទាប​សកម្ម​នៅ​លើ​សមុទ្រ​ចិន​ខាងត្បូង និង​ខ្យល់មូសុង​និរតី​ក្នុង​កម្រិត​ពី​មធ្យម​ទៅ​ខ្លាំង ។

ដោយឡែក​ តំបន់​មាត់សមុទ្រ​មាន​សីតុណ្ហភាព​អប្បបរមាមាន​ពី ២៣-២៥ អង្សា​សេ សីតុណ្ហភាព​អតិបរមា មាន​ពី ៣១-៣៣​អង្សា​សេ ។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ