ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការ​បង់​ពន្ធលើប្រាក់ចំណេញ​ប្រចាំឆ្នាំ​នឹង​មក​ដល់​នៅ​ថ្ងៃ​ទី​1 មក​រា ខាង​មុខ

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ក្នុង​ពិធី​បើក​សិក្ខាសាលា​ផ្សព្វផ្សាយ ស្តី​ពី « វឌ្ឍនភាព​នៃ​ការ​កែទម្រង់​គោលនយោបាយ និង​រដ្ឋបាល​សារពើពន្ធ និង​កាតព្វកិច្ច​ពន្ធលើប្រាក់ចំណេញ​ប្រចាំឆ្នាំ​២០១៦» ដែល​បាន​រៀបចំ​នៅ

រាជធានី​ភ្នំពេញ ៖ ក្នុង​ពិធី​បើក​សិក្ខាសាលា​ផ្សព្វផ្សាយ ស្តី​ពី « វឌ្ឍនភាព​នៃ​ការ​កែទម្រង់​គោលនយោបាយ និង​រដ្ឋបាល​សារពើពន្ធ និង​កាតព្វកិច្ច​ពន្ធលើប្រាក់ចំណេញ​ប្រចាំឆ្នាំ​២០១៦» ដែល​បាន​រៀបចំ​នៅ​សណ្ឋាគារ​សូ​ហ្វី​តែ​ល ភ្នំពេញ​ភូ​គី​ត្រា កាលពី​ព្រឹក​ថ្ងៃ​ទី​១៦ ធ្នូ កន្លង​ទៅ មន្ត្រីជាន់ខ្ពស់​នៃ​អគ្គនាយកដ្ឋាន​ពន្ធដារ​លើក​ឡើង​ថា រដូវ​កាល​នៃ​ការ​ប្រកាស​បង់​ពន្ធលើប្រាក់ចំណេញ​ប្រចាំឆ្នាំ នឹង​ត្រូវ​ឈាន​ចូល​មក​ដល់​នៅ​ថ្ងៃ​ទី​១ មក​រា និង​បិទ​បញ្ចប់​នៅ​ថ្ងៃ​ទី​៣១ មីនា ២០១៧ ខាង​មុខ​។ នៅ​ក្នុង​សិក្ខាសាលា​នេះ ក៏​មាន​សហគ្រាស​ជាង​១​ពាន់​ចូលរួម​ផង​ដែរ ។

លោក គង់ វិបុល ប្រតិភូ​រាជរដ្ឋាភិបាល​ទទួល​បន្ទុក​ជា​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ពន្ធដារ ថ្លែង​ថា ៖ « សិក្ខាសាលា​ដ៏​មាន​សារសំខាន់​នេះ នឹង​រួមចំណែក​ខ្ពស់​ក្នុង​ការ​ពង្រឹង​ការ​អនុវត្ត​កាតព្វកិច្ច​សារពើពន្ធ ។ តាម​រយៈ​សិក្ខាសាលា​នេះ សិក្ខាកាម​ទាំងអស់​នឹង​ទទួល​បាន​នូវ​ចំណេះដឹង​ថ្មី​ៗ​បន្ថែម​ទៀត ស្តី​ពី​កាតព្វកិច្ច​ពន្ធលើប្រាក់ចំណេញ​ប្រចាំឆ្នាំ ខណៈ​រដូវ​កាល​នៃ​ការ​ប្រកាស​បង់​ពន្ធលើប្រាក់ចំណេញ​ប្រចាំឆ្នាំ នឹង​ឈាន​ចូល​មក​ដល់​នៅ​ថ្ងៃ​ទី​១ ខែមករា និង​បិទ​បញ្ចប់​នៅ​ថ្ងៃ​ទី​៣១ ខែមីនា ឆ្នាំ​២០១៧ ខាង​មុខ » ។

លោក​បន្ដ​ថា លទ្ធផល​នៃ​ការ​កែទម្រង់​គោលនយោបាយ​សារពើពន្ធ និង​រដ្ឋបាល​សារពើពន្ធ​របស់​អគ្គនាយកដ្ឋាន​ពន្ធដារ​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ គឺ​ផ្តោត​សំខាន់​លើ​ការ​កែ​លម្អ និង​បំពេញបន្ថែម​នូវ​បទ​ប្បញ្ញត្តិ ស្តី​ពី​ពន្ធដារ​ដែល​នៅ​មាន​ភាព​ខ្វះចន្លោះ ។ ការ​ធ្វើ​ទំនើប​កម្ម​រដ្ឋបាល​សារពើពន្ធ ការ​ពង្រឹង និង​បង្កើន​សមត្ថភាព​មន្ត្រី​ពន្ធដារ ធ្វើ​យ៉ាងណា ឲ្យ​មន្ត្រីរាជការ​កាន់តែ​ជំនាញ ស្វាហាប់ ពូកែ ស្មោះត្រង់ មាន​ភាព​ម្ចាស់​ការ ដែល​អនុវត្ត​ការងារ​ប្រកបដោយ​មនសិការ​វិជ្ជាជីវៈ សំដៅ​ធានា​បាន​នូវ​ផលិតភាព និង​ប្រសិទ្ធភាព​ការងារ​, ការ​ប្រយុទ្ធ​ប្រឆាំងនឹង​អំពើ​ពុក​រលួយ ដែល​ជា​ស្នូល​នៃ​អភិបាលកិច្ច​ល្អ និង​ជា​គន្លឹះ​នៃ​ការ​បង្កើន​ប្រសិទ្ធភាព និង​ស័ក្តិសិទ្ធិ​ភាព​នៃ​សេវា​សាធារណៈ​ជូន​អ្នក​ជាប់ពន្ធ​គ្រប់​មជ្ឈដ្ឋាន ។

ទន្ទឹម​នឹង​ការ​កែ​លម្អ និង​ពង្រឹង​អភិបាលកិច្ច​របស់​រដ្ឋបាល​សារពើពន្ធ អគ្គនាយកដ្ឋាន​ពន្ធដារ​ក៏​បាន​និង​កំពុង​ពង្រឹង​អនុលោម​ភាព​របស់​អ្នក​ជាប់ពន្ធ​ផង​ដែរ សំដៅ​ធ្វើ​យ៉ាងណា ឲ្យ​អ្នក​ជាប់ពន្ធ​កាន់តែ​យល់​ច្បាស់ និង​ចូលរួម​បំពេញ​កាតព្វកិច្ច​ពន្ធ​ដោយ​ស្ម័គ្រចិត្ត ដែល​មិន​សម្តែង​ការ​រអ៊ូរទាំ និង​ក្នុង​ន័យ​ទប់ស្កាត់ លុប​បំបាត់​ការ​គេចវេះ​ពន្ធ ការ​លួច
បន្លំ​ពន្ធ​តាម​គ្រប់​រូបភាព ដើម្បី​ធានា​បាន​នូវ​បរិយាកាស​ធុរកិច្ច និង​ការ​ប្រកួតប្រជែង​ដោយ​ស្មើភាព​គ្នា​ចំពោះ​គ្រប់​ធុរជន ក្នុង​គោលដៅ​ប្រមូល​ចំណូល​ពន្ធ​ប្រកបដោយ​តម្លាភាព ប្រសិទ្ធភាព ស័ក្ដិសិទ្ធិ​ភាព និង​សមធម៌ ។

កិច្ច​ខិតខំ​ប្រឹងប្រែង​អនុវត្ត​គោលនយោបាយ​នៃ​ការ​កែទម្រង់ គឺ​បាន​ស្តែង​ចេញ​ឲ្យ​ឃើញ​តាម​រយៈ​លទ្ធផល​នៃ​ការ​គ្រប់គ្រង​ប្រមូល​ចំណូល​ពន្ធ​ដែល​ទទួល​បាន​គ្រប់ និង​លើស​ផែនការ​ក្នុង​រយៈពេល​៥​ឆ្នាំ​ជាប់​ៗ​គ្នា​ចុង​ក្រោយ ។ លទ្ធផល​ទាំងនេះ​ពិតជា​មិន​អាច​កាត់​ផ្តាច់​បាន​នូវ​ការ​ចូលរួម​ពី​សំណាក់​អ្នក​ជាប់ពន្ធ​ឡើយ ។ ការ​ផ្តល់​កិច្ចសហការ​ខ្ពស់​ពី​សំណាក់​អ្នក​ជាប់ពន្ធ ការ​គោរព​ប្រតិបត្តិ​យ៉ាង​ខ្ជាប់ខ្ជួន​នូវ​បទ​ប្បញ្ញត្តិ​ស្តី​ពី​ពន្ធដារ គឺជា​កិច្ចការ​ចម្បង​ដែល​អ្នក​ជាប់ពន្ធ​គ្រប់​រូប​ត្រូវ​ប្រកាន់​យក ហើយ​ត្រូវ​បោះបង់​ចោល​នូវ​ទម្លាប់​ចាស់ ដែល​កន្លង​មក​តែងតែ​ស្នើ​សុំ​លើកលែង​ពន្ធ ដោយ​លើកយក​ហេតុផល​ផ្សេង​ៗ និង​ប្រែក្លាយ​ការ​គោរព​ប្រតិបត្តិ​ច្បាប់​មិន​ទាន់​បាន​ខ្ជាប់ខ្ជួន និង​មិន​ទាន់​ត្រឹមត្រូវ ឲ្យ​មក​គោរព​ប្រតិបត្តិ​ច្បាប់​ដោយ​ខ្ជាប់ខ្ជួន និង​ត្រឹមត្រូវ ព្រមទាំង​មក​ដាក់​លិខិត​ប្រកាស និង​បង់ពន្ធ​ឲ្យ​បាន​ទាន់​ពេលវេលា​ផង​ដែរ ។

លោក គង់ វិបុល ក៏​បាន​ផ្តាំផ្ញើ​ដល់​សិក្ខាកាម​អ្នក​ជាប់ពន្ធ​នូវ​សារសំខាន់​ៗ​មួយ​ចំនួន​ដូច​ជា ៖ ពង្រឹង​ការ​កាន់កាប់​បញ្ជី​គណនេយ្យ និង​ការ​ដាក់​របាយការណ៍​សវន​កម្ម​ហិរញ្ញវត្ថុ​, ការ​តម្រូវ​មក​ធ្វើ​បច្ចុប្បន្នភាព​ព័ត៌មាន​សហគ្រាស​ឲ្យ​បាន​គ្រប់​ៗ​សហគ្រាស និង​ទាន់​ពេលវេលា​, ការ​ពង្រឹង និង​អនុវត្ត​តាម​ការ​ណែនាំ​, ការ​ប្រើប្រាស់​ភា្ន​ក់​ងារ​សេវាកម្ម​ពន្ធដារ​, ការ​ពង្រឹង និង​បង្កើន​កិច្ចសហការ​ជាមួយ​រដ្ឋបាល​សារពើពន្ធ ជា​ពិសេសកិច្ចការ​ផ្ដល់​ឯកសារ​សម្រាប់​ការងារ​សវន​កម្ម​ឲ្យ​បាន​ត្រឹមត្រូវ​ស្រប​តាម​ច្បាប់ ទាន់​ពេលវេលា ប្រកប​ដោយ​តម្លាភាព និង​បន្ត​ផ្តល់​កិច្ចសហការ​ខ្ពស់​ក្នុង​ការ​បង្កើត​វប្បធម៌​ជជែក​ពិភាក្សា ផ្តល់​យោបល់ ផ្តល់​ការ​រិះគន់​ក្នុង​ន័យ​ស្ថាបនា​គ្នា​ទៅ​វិញ​ទៅ​មក ដើម្បី​អភិវឌ្ឍន៍​សមត្ថភាព​ទាំង​រដ្ឋបាល​សារពើពន្ធ ទាំង​អ្នក​ជាប់ពន្ធ ដោយ​ពង្រឹង​ភាព​ប្រកួតប្រជែង​របស់​យើង​ទាំងអស់​គ្នា​ក្នុង​ក្របខ័ណ្ឌ​នៃ​សមាហរណកម្ម​សេដ្ឋកិច្ច​អាស៊ាន​ឆ្នាំ​២០១៥ ក៏​ដូច​ជា​ក្នុង​ក្របខ័ណ្ឌ​តំបន់ និង​ពិភពលោក ៕