ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភី​ធី​ជី និង​ភ្នំពេញ​ស៊ី​ធី​សេន​ធ័​រ គ្រោង​រៀបចំ​ព្រឹត្តិការណ៍​បុណ្យ​ដំណាច់ឆ្នាំ ស្វាគមន៍​ឆ្នាំ​ថ្មី

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ដោយ​មានការ​គាំទ្រ​ពីសា​លា​រាជធានី​ភ្នំពេញ និង​បណ្តា​ក្រុមហ៊ុន​ដៃគូ​ផ្សេង​ទៀត ភី​ធី​ជី អ៊ិ​ន​ធើ​ណេ​សេន​ណ​ល បាន​សហការ​ជាមួយ​ភ្នំពេញ​ស៊ី​ធី​សេន​ធ័​រ គ្រោង​រៀបចំ​ព្រឹត្តិការណ៍ បុណ្យ​ដំណាច់ឆ្នាំ​រាជធានី​ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ដោយ​មានការ​គាំទ្រ​ពីសា​លា​រាជធានី​ភ្នំពេញ និង​បណ្តា​ក្រុមហ៊ុន​ដៃគូ​ផ្សេង​ទៀត ភី​ធី​ជី អ៊ិ​ន​ធើ​ណេ​សេន​ណ​ល បាន​សហការ​ជាមួយ​ភ្នំពេញ​ស៊ី​ធី​សេន​ធ័​រ គ្រោង​រៀបចំ​ព្រឹត្តិការណ៍ បុណ្យ​ដំណាច់ឆ្នាំ​រាជធានី​ភ្នំពេញ និង​ស្វាគមន៍​ឆ្នាំ​ថ្មី ២០១៧ ចាប់ពី​ថ្ងៃ​ទី​២៥-៣១ ធ្នូ ស្ថិត​នៅ​ភ្នំពេញ​ស៊ី​ធី​សេន​ធ័​រ​ខាងជើង​ក្តាន់​ពីរ ដោយ​មាន​ចូលរួម​ពី​តារាចម្រៀង សិល្បៈករ សិល្បៈ​ការិនី​ល្បី​ៗ​ប្រចាំ​កម្ពុជា​។

លោក អេ​ឡា ម៉ា​រេ​ន រ៉ា​ម៉េ​ស អនុប្រធាន​គម្រោង និង​សំណង់​របស់​ក្រុមហ៊ុន​ភ្នំពេញ​ស៊ី​ធី​សេន​ធ័​រ​បានឱ្យ​ដឹង​ក្នុង​ពិធី​សន្និសីទ​សារព័ត៌មាន​កាលពី​ថ្ងៃ​ទី​១៦ ធ្នូ នៅ​ភ្នំពេញ​ស៊ី​ធី​សេន​ធ័​រថា «​យើង​ពិតជា​មាន​ភាព​សប្បាយ​រីករាយ​ដែល​មានឱកាស​ធ្វើ​ជា​ដៃគូ​សហការ​រៀបចំ​ព្រឹ​តិ្ត​ការណ៍​ដំណាច់ឆ្នាំ​រាជធានី​ភ្នំពេញ​នេះ​ឡើង​។ ព្រឹត្តិការណ៍​ធំ​មួយ​នេះ បាន​ផ្តល់​ឱ្យ​ពួក​យើង​នូវ​ឱកាស​បង្ហាញ​ពី​វិសាលភាព​របស់​យើង​ក្នុង​ការ​ផ្សា​ភ្ជាប់​ទំនាកទំនង​ដោយ​ផ្ទាល់​ជាមួយ​ភាគី​វិនិយោគទុន​បច្ចុប្បន្ន និង​អនាគត​ក្នុង​ភាព​ប្រាកដ​ជាក់ស្តែង ដែល​អាច​ធ្វើ​ឱ្យ​ពួក​គេ​អាច​មានបទពិសោធន៍​ជាមួយ​ផា​សុខភាព​នៃ​ទីក្រុង​ទំនើប ដែល​ភ្នំពេញ​ស៊ី​ធី​សេន​ធ័​រ (PPCC) នឹង​បង្កើត​ឡើង​នា​ពេល​ខាង​មុខ​នេះ​»​។

តំណាង​ក្រុមហ៊ុន ភី​ធី​ជី បាន​លើក​ឡើង​ថា គោលបំណង​ក្នុង​កិច្ចសហការ​បង្កើត​នូវ​ព្រឹត្តិ​កាណ៍​នេះ​ឡើង​៖

១-​ចង់ឱ្យ​ភ្ញៀវ​ទេសចរណ៍​ក្នុង​តំបន់​មាន​ភាព​សប្បាយ​រីករាយ​តាម​រយៈ​ការ​ចូលរួម​ព្រឹត្តិការណ៍​ផ្សេង​ៗ ដែល​រៀបចំ​ឡើង​តាម​បណ្តា​ក្រុមហ៊ុន​នានា ឬ​តាម​កន្លែង​កម្សាន្ត​ក្នុង​តំបន់ ដែល​ធ្វើ​ឱ្យ​ភ្ញៀវ​ទេសចរណ៍​ក្នុងស្រុក​គ្រប់​វ័យ​មិន​ចាំបាច់​រៀបចំ​ដំណើរ​កម្សាន្ត​ទៅ​ក្រៅប្រទេស​។

២ -​ឱកាស​ពាណិជ្ជកម្ម​គ្រប់​វិស័យ​តាម​រយៈ​ការ​ទំនាក់ទំនង​កើត​ចេញពី​ការ​ជួបជុំ ការ​ប្រាស្រ័យ​ទាក់ទង​គ្នា ការ​កម្សាន្ត​សប្បាយ​ជាមួយ​គ្នា ឈាន​ទៅ​ដល់​ការ​ចែករំលែក​បទ​ពិសោធន៍​ជំនាញ និង​បច្ចេកទេស​ក្នុង​កិច្ចការ​ធុរកិច្ច​ផ្សេង​ៗ​។

៣- ការ​បង្កើត​ឱ្យ​មានការ​កម្សាន្ត​សម្រាប់​ប្រជាពលរដ្ឋ​កម្ពុជា តាម​រយៈ​ព្រឹត្តិការណ៍​ធំ គឺ​កម្មវិធី ដំណាច់ឆ្នាំ​រាជធានី​ភ្នំពេញ​ដែល​មា​នទី​តាំងនៅ​ក្នុង​តំបន់​ភ្នំពេញ​ស៊ី​ធី​សេន​ធ័​រ​។

៤-  ការ​សម្លឹង​ឃើញ​គម្រោង​អភិវឌ្ឍន៍ ក្នុង​ចក្ខុវិស័យ​ច្បាស់លាស់ និង​រឹង​មាំ​ទាំង​ក្នុង​ពេល​បច្ចុប្បន្ន និង​នា​ពេល​អនាគត ដែល​អាច​ជួយ​ជំរុញ​ដំណើរ​នៃ​វិស័យ​ពាណិជ្ជកម្ម​តាម​រយៈ​ការ​វិនិយោគទុន​ជាមួយ​ដៃគូ​ពាណិជ្ជកម្ម​ជាតិ​និង​អន្តរជាតិ​។

សម្រាប់​ព្រឹត្តិការណ៍​នេះ ក្រុមហ៊ុន​សង្ឃឹមថា នឹង​អាច​ទាក់ទាញ​ភ្ញៀវ​ជាតិ និង​អន្តរជាតិ​បាន​ប្រមាណ​១០​ម៉ឺន​នាក់​មក​ចូលរួម​កម្សាន្ត និង​បង្កើត​មិត្តភាព​ថ្មី និង​អនុស្សាវរីយ៍​ជា​ច្រើន​ជាមួយ​គ្នា​។ លើស​ពី​នេះ​ព្រឹត្តិការណ៍​នេះ ក៏​បាន​បង្ហាញ​ពី​សក្តានុពល​សេដ្ឋកិច្ច និង​គំរោង​អចលនទ្រព្យ​ធំ​ៗ​ដែល​កំពុង​អភិវឌ្ឍ​នៅ​ចំ​កណ្តាល​រាជធានី​ភ្នំពេញ​ស៊ី​ធី​សេន​ធ័រ៕