ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចុងសប្ដាហ៍ទី២ ក្នុងខែកក្កដា កម្ពុជាទទួល​បានភ្ញៀវទេសចរជាង ២៨ម៉ឺននាក់

1 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ៖ លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ នាថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២២នេះ បានបង្ហាញស្ថិតិប្រចាំសប្តាហ៍ ថ្ងៃទី៩-១០…

រាជធានីភ្នំពេញ៖ លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ នាថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២២នេះ បានបង្ហាញស្ថិតិប្រចាំសប្តាហ៍ ថ្ងៃទី៩-១០ ខែកក្កដា ឆ្នាំ២០២២ មានភ្ញៀវទេសចរចេញដើរកម្សាន្ត​ចំនួន ២៨៥,៨០៨នាក់ ក្នុងនោះ មានភ្ញៀវជាតិ ២៦៤,៨៨១នាក់ និងភ្ញៀវបរទេសផ្ទៃក្នុង ២០,៩២៧នាក់។

គោលដៅទេសចរណ៍សំខាន់ៗ រួមមាន៖ ខេត្តព្រះសីហនុ ៥៤,៨៩២នាក់ ខេត្តសៀមរាប ៤៤,៥៤០នាក់ ​ ខេត្តបាត់ដំបង ៤៣,៨០៦នាក់ ​ខេត្តកំពត ២៨,៨៦៨នាក់ ​រាជធានីភ្នំពេញ ១៨,៧៤៣នាក់ ខេត្តកែប ១៨,០៦៩នាក់ ខេត្តពោធិ៍សាត់ ៩,៥០៥នាក់ ​និង​ខេត្តកំពង់ស្ពឺ ៨,៦៦៨នាក់។

លោករដ្ឋមន្ត្រី បានឱ្យដឹងថា តួលេខខាងលើ មានការថមថយប្រមាណ ៣.៨៩% ធៀបនឹងចុងសប្តាហ៍កន្លងមក ស្របពេលដែលនៅតាមបណ្តារាជធានី-ខេត្ត មានភ្លៀងធ្លាក់ដោយកន្លែង និងដោយអន្លើៗ។

លោករដ្ឋមន្ត្រីបានបន្តថា នាចុងសប្តាហ៍នេះ ក៏មានប្រជាពលរដ្ឋមួយចំនួន បានធ្វើដំណើរទៅ​កាន់ទីវត្តអារាមនានា ដើម្បីនាំយកទានវស្សា និងគ្រឿងឧបភោគបរិភោគទៅប្រគេនព្រះសង្ឃ សម្រាប់ប្រើប្រាស់នាពេលចូលព្រះវស្សា ដែលនឹងចូលមកដល់ថ្ងៃ១ រោច ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២២ សប្តាហ៍ក្រោយ។

ដោយឡែក ការអនុវត្តតាមអនុសាសន៍ណែនាំរបស់សម្តេចតេជោ ក្រសួងទេសចរណ៍ បានចេញសារាចរណែនាំស្តីពីការចូលរួមកាន់ទុក្ខចំពោះមរណភាពលោក អាបេ ស៊ីនហ្សូ (SHINZO ABE) ដោយណែនាំឱ្យអាជីវកម្មខារ៉ាអូខេ ក្លឹបកម្សាន្តរង្គសាល-ឌីស្កូតែក និងបៀរហ្កាឌិនផ្អាកសកម្មភាពអាជីវកម្ម ហើយភោជនីយដ្ឋាន និងអាហារដ្ឋាន ត្រូវផ្អាក​សកម្មភាពលក់គ្រឿងស្រវឹង ១ថ្ងៃ នៅថ្ងៃ១០ ខែកក្កដា ឆ្នាំ២០២២៕ សុខ សារ៉ាយ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ