ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​រំដោះគ្រោះ​ តែ​ត្រូវ​គ្រូខ្មែរ​បំពាន ចុះ​ចាប់​បាន​ឆ្លើយ​ថា យកដៃ​ស្ទាប​ផង ប៉ះ​ផង ដើម្បី​រំដោះ​ឱ្យ​អស់​គ្រោះ

1 ឆ្នាំ មុន
  • បន្ទាយមានជ័យ

គ្រូខ្មែរ​ម្នាក់​ត្រូវ​បាន​កម្លាំង​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​ទឹកជោរ នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​ព្រះនេត្រព្រះ សហការ​ជាមួយ​កម្លាំង​នគរបាល​ស្រុក​ក្រឡាញ់ ឃាត់ខ្លួន​

ខេត្តបន្ទាយមានជ័យ ៖ គ្រូខ្មែរ​ម្នាក់​ត្រូវ​បាន​កម្លាំង​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​ទឹកជោរ នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​ព្រះនេត្រព្រះ សហការ​ជាមួយ​កម្លាំង​នគរបាល​ស្រុក​ក្រឡាញ់ ឃាត់ខ្លួន​កាលពី​វេលា​ម៉ោង​០២​រសៀល​ថ្ងៃ​ទី​០៦ ខែកក្កដា ឆ្នាំ​២០២២ នៅ​ចំណុច​ឃុំ​សំបួរ ស្រុក​ក្រឡាញ់ ខេត្តសៀមរាប ពី​បទ​ប្រព្រឹត្ត​ប្រទូស្ត​កេរ្តិ៍ខ្មាស់ ដែល​កើតឡើង​នៅ​វេលា​០៥​ល្ងាច ថ្ងៃ​ទី​០៥ ខែកក្កដា ឆ្នាំ​២០២២ នៅ​ឃុំ​ទឹក​ជោរ ស្រុក​ព្រះនេត្រព្រះ ខេ​៣​ត្ត​បន្ទាយ​មាន​ជ័យ ។

លោក​វរសេនីយ៍ឯក មាស ប្ញ​ទ្ធី អធិការ​នគរបាល​ស្រុក​ព្រះនេត្រព្រះ បាន​ឲ្យ​ដឹង​ថា ថ្ងៃ​ទី​០៦ ខែកក្កដា ឆ្នាំ​២០២២២ ម៉ោង​០៧​ព្រឹក ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ទឹកជោរ ស្រុក​ព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ បាន​ទទួល​ពាក្យបណ្តឹង​របស់​នារី​រង​គ្រោះ​អាយុ​១៦​ឆ្នាំ នៅ​ឃុំ​សំបួរ ស្រុក​ក្រឡាញ់ ខេត្តសៀមរាប ដែល​បាន​ប្តឹង​ចោទ​ទៅ​លើ​ឈ្មោះ ឈួ វ៉ា​ន់​ថា​ន់ ភេទ​ប្រុស អាយុ​៤៤​ឆ្នាំ ជា​គ្រូខ្មែរ នៅ​ភូមិ​តា​ដែក ឃុំ​ទឹកជោរ ស្រុក​ព្រះនេត្រព្រះ ។

លោក​អធិការ​នគរបាល​ស្រុក​ព្រះនេត្រព្រះ បាន​ឲ្យ​ដឹង​បន្ត​ថា នៅ​ក្នុង​ពា​ក្ស​បណ្តឹង​នោះ នាង​រៀបរាប់​ថា​នៅ​ថ្ងៃ​ទី​០៥ ខែកក្កដា ឆ្នាំ​២០២២ ម៉ោង​០៥​ល្ងាច ម្តាយ​នាង​បាន​ឲ្យ​នាង និង​ប្អូនស្រី​មាន​អាយុ​១៥​ឆ្នាំ ឲ្យ​ជិះ​ម៉ូតូ​មក​ផ្ទះ​ឈ្មោះ ឈួ វ៉ា​ន់​ថា​ន់ ជា​គ្រូខ្មែរ ដើម្បី​មក​វាស់​ហាត់​ធ្វើ​ពេ (​វាស់​ខ្នាត​) សម្រាប់​រំដោះគ្រោះ ដែល​នឹង​ធ្វើ​នៅ​ថ្ងៃ​ទី​០៦ ខែកក្កដា ឆ្នាំ​២០២២ ។

នារី​រង​គ្រោះ​រៀបរាប់​បន្ត​ថា លុះ​ពេល​មក​ដល់​ផ្ទះ គ្រូខ្មែរ​រូប​នេះ​ក៏​បាន​ឲ្យ​នាង និង​ប្អូនស្រី​ឡើង​លើ​ផ្ទះ ដើម្បី​ធ្វើ​ស្នង​រូប និង​ស្រ​តូប​ចេក បន្ទាប់​មក​គ្រូ​រូប​នេះ​ក៏​បានអោយ​ប្អូនស្រី​នាង​យក​ទៀន​ស្នង​រូប​នោះ ទៅ​ដី​ក្រោយ​ផ្ទះ​ប្រហែល​១០០​ម៉ែត្រ ហើយ​ក៏​អោយ​នៅ​ចាំ​ភ្លើងទៀន​ដែល​ឆេះ​នោះ​។ ពេល​ដែល​នៅ​តែ​០២​នាក់ នៅ​លើ​ផ្ទះ ឈ្មោះ​ឈួ វ៉ា​ន់​ថា​ន់ (​គ្រូខ្មែរ​) បាន​ឲ្យ​នាង​ដេក​ផ្ងារពោះ ហើយ​ទាញ​សើយ​អាវ​ទៅ​លើ​ចេញ​សុដន់​ទាំង​ពីរ និង​បាន​ប្រោះ​ទឹកមន្ត​លើ​លើ រួច​យកដៃ​ចាប់​និង​ស្ទាបអង្អែល បន្ទាប់​មក​គ្រូខ្មែរ​នោះ​ក៏​បាន​ស្រាតសំពត់​និង​ខោ​លី​អូ​មក​ក្រោម​ត្រឹម​ក្បាលជង្គង់ រួច​ក៏​បាន​យក​ចង្អុល​ម្រាមដៃ​ឆ្វេង​ចាក់​ពីលើ​ចំនួន​០៣​លើក (​ឈ្មោះ​ឈួ វ៉ា​ន់​ថា​ន់ មិន​បាន​ស្រាតខោ​ទេ​) ដោយសារ​សកម្មភាព​បែប​នេះ ធ្វើ​ឲ្យ​នាង​ភ័យ ហើយ​ក៏​បាន​រត់​ចុះពីលើផ្ទះ​មក​ទាំង​មិន​ទាន់​លើក​ខោ បន្ទាប់​មក​បាន​នាំ​ប្អូន​ត្រឡប់​មក​ផ្ទះ​វិញ ។

លោក​អធិការ​បាន​បញ្ជាក់​ថា ក្រោយ​ពី​ទទួល​បណ្តឹង​ពី​ជន​រង​គ្រោះ កម្លាំង​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​ទឹកជោរ បាន​ណែនាំ​ឲ្យ​ជន​រង​គ្រោះ និង​ម្តាយ​រៀបចំ​កម្មវិធី​ដូច​បាន​គ្រោងទុក​នៅ​នឹង​ផ្ទះ​ជន​រង​គ្រោះ​នៅ​ឃុំ​សំបួរ ស្រុក​ក្រឡាញ់ ខេត្តសៀមរាប ហើយ​ហៅ​គ្រូខ្មែរ​រូប​នេះ​ទៅ​រំដោះគ្រោះ​ធម្មតា ដូច​គ្មាន​រឿង​អ្វី​កើតឡើង បន្ទាប់​មក​កម្លាំង​នគរបាល​ប៉ុស្តិ៍​ទឹកជោរ និង​នគរបាល​ស្រុក​ក្រឡាញ់ ក៏​ធ្វើការ​ឃាត់ខ្លួន​គ្រូខ្មែរ​រូប​នោះ​នៅ​នឹង​ផ្ទះ​ជន​រង​គ្រោះ​នោះ​តែ​ម្តង ។

លោក​វរសេនីយ៍ឯក មាស ប្ញ​ទ្ធី បាន​បញ្ជាក់​ថា​៖ ក្រោយ​ពី​ឃាត់ខ្លួន និង​សួរ​ចម្លើយ គ្រូខ្មែរ​រូប​នេះ​បាន​ឆ្លើយ​ថា នៅ​វេលា​ម៉ោង​០៥​ល្ងាច ថ្ងៃ​ទី​០៥ ខែកក្កដា ឆ្នាំ​២០២២​នោះ គេ​ពិតជា​បាន​ឲ្យ​ក្មេង​ស្រី​រង​គ្រោះ​ដេក​ផ្ងា​ពោះ ហើយ​បាន​សើយ​អាវ​ឡើង​លើ​ចេញ​សុដន់​ទាំង​ពីរ រួច​បាន​យក​ទឹកមន្ត​ប្រោះ​ពីលើ និង​បាន​យកដៃ​ទៅ​ញី​អង្អែល​មែន ព្រមទាំង​បាន​ស្រាតសំពត់ និង​ខោ​លី​អូ​មក​ត្រឹម​ក្បាលជង្គង់ រួច​បាន​យក​ទឹកមន្ត​ទៅ​ប្រោះ​ពីលើ​ប្រដាប់​ភេទ​ទៀត​ធ្វើ​អោយ​ម្រាមដៃ​ទៅ​ប៉ះ​ចំនួន​៣​លើក​មែន បន្ទាប់​មក​ក្មេង​ស្រី​នោះ​ស្ទុះ​រត់​ចុះពីលើផ្ទះ ។ ចំពោះ​ការ​យក​ទឹកមន្ត​ទៅ​ប្រោះ​ពីលើ និង​យកដៃ​ញី​ពីលើ​សុដន់ គឺ​ដើម្បី​អោយ​អស់​គ្រោះ​តែ​ប៉ុណ្ណោះ​»​។

ដោយ​ផ្អែក​លើ​បណ្តឹង​របស់​ក្មេង​ស្រី​រង​គ្រោះ និង​ចម្លើយ​សារភាព​របស់​គ្រូខ្មែរ​ឈ្មោះ​ឈួ វ៉ា​ន់​ថា​ន់ កម្លាំង​នគរបាល​ជំនាញ​កំពុង​រៀបចំ​សំណុំរឿង​បញ្ជូន​ទៅ​ស្នងការដ្ឋាន​នគរបាល​ខេត្តបន្ទាយមានជ័យ ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ