ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យុទ្ធនាការ​ស្តី​ពី​ការ​ពិសា​គ្រឿង​ស្រវឹង​ដោយ​ទទួលខុសត្រូវ

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ យុទ្ធនាការ​យក​ភាព​សង្ហារ​របស់​អ្នក​ត្រឡប់​មក​វិញ (Get Your Sexy Back) 2016 ត្រូវ​បាន​ប្រារព្ធ​ធ្វើ​ឡើងជា​ផ្លូវការ កាលពី​ថ្ងៃ​ទី​៧ ខែធ្នូ ឆ្នាំ​២០១៦ នៅ​សណ្ឋាគារ​សុខា​ដោយ​ក្រុមហ៊ុនស្រា​បៀរ

រាជធានី​ភ្នំពេញ ៖ យុទ្ធនាការ​យក​ភាព​សង្ហារ​របស់​អ្នក​ត្រឡប់​មក​វិញ (Get Your Sexy Back) 2016 ត្រូវ​បាន​ប្រារព្ធ​ធ្វើ​ឡើងជា​ផ្លូវការ កាលពី​ថ្ងៃ​ទី​៧ ខែធ្នូ ឆ្នាំ​២០១៦ នៅ​សណ្ឋាគារ​សុខា​ដោយ​ក្រុមហ៊ុនស្រា​បៀរ Heineken ប្រចាំ​ប្រទេស​កម្ពុជា  ដោយ​សហការ​ជាមួយ​ក្រសួង​ព័ត៌មាន សហភាព​សហព័ន្ធ​យុវជន​កម្ពុជា ព្រមទាំង​ដៃគូ​ផ្សេង​ទៀត ដើម្បី​ជំរុញ​ឲ្យ​មានការ​ទទួលទាន​គ្រឿង​ស្រវឹង​ក្នុង​កម្រិត​ល្មម​អាច​គ្រប់គ្រង​ខ្លួនឯង​ប្រកបដោយ​ទំនួល​ខុស​ត្រូវ​ខ្ពស់​នៅ​ក្នុង​ប្រទេស​កម្ពុជា ។ នៅ​ក្នុង​ពិធី​បើក​យុទ្ធនាការ​នេះ​ដែរ ក៏​មានការ​ចូលរួម​ពី​សំណាក​លោក កា​ញា​រី​ទ្ធ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន ផង​ដែរ ។

លោក Roland Bala នាយក​គ្រប់គ្រង​ក្រុមហ៊ុនស្រា​បៀរ Heineken ប្រចាំ​ប្រទេស​កម្ពុជា បានឱ្យ​ដឹង​ថា ក្រុមហ៊ុនស្រា​បៀរ Heineken ប្រចាំ​ប្រទេស​កម្ពុជា  បាន​ប្តេជ្ញា​ចិត្ត​ដើរតួ​នាទី​នាំមុខ​គេ ដើម្បី​ធានា​ថា ផលិតផល​របស់​ខ្លួន​ត្រូវ​បាន​ប្រើប្រាស់​ក្នុង​កម្រិត​ល្មម​អាច​គ្រប់គ្រង​ខ្លួនឯង​ប្រកបដោយ​ទំនួល​ខុស​ត្រូវ​ខ្ពស់ ។ នេះ​គឺជា​ឆ្នាំ​ទី​៥​ហើយ ដែល​ក្រុមហ៊ុនស្រា​បៀរ Heineken ប្រចាំ​ប្រទេស​កម្ពុជា ធ្វើការ​ជា​ដៃគូ​ជាមួយ​ក្រសួង​ព័ត៌មាន ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន   សហភាព​សហព័ន្ធ​យុវជន​កម្ពុជា និង​ភាគី​ពាក់ព័ន្ធ​ផ្សេង​ទៀត​ដើម្បី​បណ្ដុះ​ទម្លាប់​ទទួលទាន​គ្រឿង​ស្រវឹង​ក្នុង​កម្រិត​ល្មម​អាច​គ្រប់គ្រង​ខ្លួនឯង​ប្រកបដោយ​ទំនួល​ខុស​ត្រូវ​ខ្ពស់ ។ យុទ្ធនាការ​ដំបូង​ស្តី​ពី​ការ​ទទួលទាន​គ្រឿង​​ស្រវឹង​ក្នុង​ស្មារតី​ទទួលខុសត្រូវ​ដែល​បាន​រៀបចំ​ឡើង​ដោយ​ក្រុមហ៊ុនស្រា​បៀរ Heineken ប្រចាំ​ប្រទេស​កម្ពុជា បាន​ចាប់ផ្ដើម​នៅ​ឆ្នាំ​២០១១ ជាមួយនឹង​ខ្លឹមសារ «​បើ​ស្រវឹង​សូមកុំ​បើកបរ​» ហើយ​ចាប់តាំងពី​ពេល​នោះ បាន​គាំទ្រ​សកម្មភាព​ស្រ​ដៀង​គ្នា​ជា​បន្តបន្ទាប់ ។ នៅ​ឆ្នាំ​២០១៣ យុទ្ធនាការ​មួយទៀត​ត្រូវ​បាន​បង្កើត​ឡើង គឺ​កម្មវិធី​រាត្រី​សំណើច​ដែល​ផ្ដល់​ព័ត៌មាន និង​ចំណេះដឹង​ដែល​មាន​ប្រយោជន៍​អំពី​ការ​ទទួលទាន​គ្រឿង​ស្រវឹង​ក្នុង​ស្មារតី​ទទួលខុសត្រូវ ។

លោក​បាន​ពន្យល់​បន្ថែម​ទៀត​ថា ចាប់តាំងពី​ឆ្នាំ​២០១៤ យើង​បាន​ចាប់ផ្តើម​យុទ្ធនាការ Get Your Sexy Back សំដៅលើ​យុវជន ពីព្រោះ​ពួក​គេ​មាន​អាយុ​ក្មេង  ។ ក្នុង​នាម​ជា​ក្រុមហ៊ុនផលិតស្រាបៀរ​ដោយ​មានការ​ទទួលខុសត្រូវ​ក្រុមហ៊ុនស្រា​បៀរ Heineken ប្រចាំ​ប្រទេស​កម្ពុជា ចង់​ឲ្យ​យុវជន​ប្រកាន់​ភ្ជាប់​នូវ​ទម្លាប់​ទទួលទាន​គ្រឿង​ស្រវឹង​ក្នុង​កម្រិត​ល្មម​អាច​គ្រប់គ្រង​ខ្លួនឯង​បាន ។