ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការ​ជ្រើសរើស​ទីតាំង និង​លក្ខណៈ​ដី​ក្នុង​មុខ​ជំនួញ​អចលនទ្រព្យ

7 ឆ្នាំ មុន

ដូច​បាន​ជ្រាប​រួច​មក​ហើយ​ថា ការ​ធ្វើ​ជំនួញ​អចលនទ្រព្យ ទីតាំង​គឺជា​រឿង​សំខាន់​លំដាប់​ដំបូង ដែល​នឹង​នាំ​ឱ្យ​អ្នកជំនួញ​ក្នុង​ផ្នែក​នេះ​ទទួល​បាន​ជោគជ័យ ។ តើ​ទីតាំង​ល្អ​មាន​លក្ខណៈ​បែប​ណាខ្លះ ?

ដូច​បាន​ជ្រាប​រួច​មក​ហើយ​ថា ការ​ធ្វើ​ជំនួញ​អចលនទ្រព្យ ទីតាំង​គឺជា​រឿង​សំខាន់​លំដាប់​ដំបូង ដែល​នឹង​នាំ​ឱ្យ​អ្នកជំនួញ​ក្នុង​ផ្នែក​នេះ​ទទួល​បាន​ជោគជ័យ ។ តើ​ទីតាំង​ល្អ​មាន​លក្ខណៈ​បែប​ណាខ្លះ ?

១-​ការ​ចូល​ទៅ​កាន់​ទីតាំង​ដី ៖
យើង​ត្រូវ​សិក្សា​មុន​នឹង​សម្រេចចិត្ត​ទិញ ជា​ពិសេស ទៅ​លើ​ផ្លូវ​ចេញចូល​ថា តើ​គមនាគមន៍​ងាយស្រួល​ឬទេ ហើយ​ចេញចូល​តាម​ផ្លូវ​ណាខ្លះ​។ ចំពោះ​ដី​ណា​ដែល​មាន​ផ្លូវ​ចេញចូល​ងាយស្រួល និង​អាច​ធ្វើ​ដំណើរ​បាន​ច្រើន​ផ្លូវ គឺ​ចាត់​ទុក​ថា ជា​ដី​ដែល​គួរ​ឱ្យ​ចាប់អារម្មណ៍ ស្ថិត​នៅ​ក្នុង​តំបន់​មាន​គមនាគមន៍​ល្អ មានឱកាស​បង្កើត​តម្លៃ​ខ្ពស់​នា​ពេល​អនាគត ព្រមទាំង​ល្អ​ជាង​ដី​ស្ថិត​ក្នុង​ទីតាំង​ផ្សេង​ទៀត ដែល​អាច​មាន​តម្លៃ​ទាប​ជាង​នេះ ។

២-​បរិស្ថាន​ព័ទ្ធ​ជុំវិញ ៖
ធ្លាប់​សង្កេត​ទេ​ថា «​ចំណុចកណ្តាល​ទៅ​ដល់​ទីណា អចលនទ្រព្យ​រីក​លូតលាស់​នៅ​ទីនោះ​» ហេតុ​អ្វី​បានជា​បែប​នេះ ? ព្រោះ​បរិស្ថាន​នៅ​ជុំវិញ​ជា​កត្តា​ទាក់ទាញ​តម្រូវការ និង​ចំណាប់អារម្មណ៍​នៅ​ក្នុង​តំបន់​នោះ ។ បើសិនជា​បរិស្ថាន​ជុំវិញ​មិនល្អ ណែន​តាន់តាប់ ដោយ​កើត​ករណី​ឧក្រិដ្ឋកម្ម​ជា​ញឹកញាប់ គឺ​បរិវេណ​នោះ​មិន​គួរ​ឱ្យ​ចាប់អារម្មណ៍​ទេ ព្រោះ​គ្មាន​តម្រូវការ ។

៣-​រូបរាង និង​ទំហំ​ដី ៖
ជា​រឿង​សំខាន់​ដូច​គ្នា ប្រសិនបើ​ដី​នោះ​មិន​ត្រង់ និង​វៀច​ជា​ច្រើន​កន្លែង គឺ​មិនសូវ​ជា​ពេញ​និយម​របស់​អ្នក​អភិវឌ្ឍ​អចលនទ្រព្យ​ឡើយ ។ សាកល្បង​គិត​ថា រវាង​ដី​ដែល​មាន​ច្រើន​ជ្រុង ជាមួយ​ដី​ដែល​មាន​ទំហំ​៤​ជ្រុង​ស្មើ នៅ​ពេល​ដែល​យើង​យក​ទៅ​អភិវឌ្ឍ​ចេញ​ជា​គម្រោង តើ​ដី​បែប​ណា​នឹង​អាច​អភិវឌ្ឍ​ដោយ​ងាយ​ជាង ?

ទម្រង់ដី​ដែល​តែង​មាន​តម្លៃ​ខ្ពស់​នោះ គឺ​ដី​មាន​រាង​កា​រ៉េ ឬ​មាន​រាង​ជា​អក្សរ (L) សម្រាប់​ការ​អភិវឌ្ឍ ។ ដី​ដែល​យើង​ទិញ​មក​ក្នុង​ពេល​ដំបូង​អាច​នឹង​មាន​រូបរាង​មិន​ស្អាត​ក៏​ថា​បាន។

៤-​ការ​ពង្រីក​ទីក្រុង ៖
អាច​សម្លឹង​មើលទៅ​ខាង​មុខ​ថា នា​ពេល​អនាគត​នឹង​មាន​អ្វីខ្លះ គឺ​ត្រូវ​អាស្រ័យ​លើ​បទ​ពិសោធន៍ និង​ការ​សេពគប់​ស្និទ្ធស្នាល​ជាមួយ​អ្នក​រស់នៅ​ក្នុង​តំបន់​នោះ ។ យើង​ប្រៀបធៀប​ការ​ពង្រីក​ក្រុង​ពី​អតីតកាល​រហូត​ដល់​បច្ចុប្បន្ន តើ​មានការ​រីក​ចម្រើន​ឬទេ រួម​ទាំង​ពិនិត្យ​មើល​ថា អាច​បង្កើត​ប្រយោជន៍​អ្វីខ្លះ​នា​ថ្ងៃ​អនាគត ។

៥-​ច្បាប់ ៖
ការ​ជ្រើសរើស​ទិញ​ដីធ្លី អ្វី​ដែល​ត្រូវ​ផ្គូផ្គង​នោះ គឺ​ច្បាប់ ជា​ពិសេស ចំណុច​កំណត់​របស់​គម្រោង​ប្លង់​ទីក្រុង ជា​រឿង​សំខាន់ ។ គួរតែ​ពិចារណា​មុន​នឹង​វិនិយោគ​គ្រប់​ៗ​ពេល​ថា ប្រសិនបើ​គម្រោង​ទីក្រុង​មិន​មាន​ទិស​ដៅ​អភិវឌ្ឍន៍​ក្នុង​តំបន់​នោះ​ទេ វា​អាច​នឹង​មិន​បង្កើត​ប្រយោជន៍​អ្វី​តាម​តម្រូវការ​ឡើយ ៕