ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក Putin វា​.​យ​បកមេដឹកនាំ G7 ចាស់ដៃ រឿងសើ.ចចំអ.ករូបលោក​ដោះ​អាវ

1 ឆ្នាំ មុន

រុស្ស៊ី ៖ ប្រធានាធិបតី​រុ​ស្ស៊ី​បាន​ប្រតិកម្ម​តប​វិញ​ទៅ​កាន់​មេដឹកនាំ​ប្រទេស G7 ដែល​បាន​សើចចំអក​

រុស្ស៊ី ៖ ប្រធានាធិបតី​រុ​ស្ស៊ី​បាន​ប្រតិកម្ម​តប​វិញ​ទៅ​កាន់​មេដឹកនាំ​ប្រទេស G7 ដែល​បាន​សើ.ចចំអ.ក​គាត់​ពី​រូបភាព​ដោះ​អាវ​របស់​គាត់ ដោយ​លោក​លើក​ឡើង​ថា ប្រ​សិន​ពួក​គេ​ដោះ​សំលៀក​បំពាក់​ចេញ វា​នឹង​មើលទៅ​គួរ​ឲ្យ​ខ្ពើ.ម មិន​ថា​ពីក្រោម​ដល់​លើ ឬ​ពីលើ​ចុះ​មក​ក្រោម​។

ថ្លែង​នៅ​ក្នុង​ស​ន្និ​សិ​ទ​អំឡុង​ដំណើរ​ទស្សនៈកិច្ច​ទៅ​កាន់​ប្រទេស​តួ​មិន​នី​ស្ថាន (Turkmenistan) កាលពី​ថ្ងៃ​ពុធ​កន្លង​ទៅ​នេះ លោក Putin បាន​ណែនាំ​ឲ្យ​មេដឹកនាំ​ប្រទេស G7 ជៀសវាង​សេព​គ្រឿង​ស្រវឹង និង​ធ្វើ​កំហាត់​ប្រាណ​។

ការ​ប្រតិកម្ម​តប​របស់​លោក កើតឡើង​បន្ទាប់​ពី​មេដឹកនាំ G7 បាន​សើចចំអក​ចំពោះ​លោក Putin ដែល​អវត្តមាន​នៅ​ក្នុង​កិច្ចប្រជុំ​នៅ​ក្នុង​ប្រទេស​អា​ឡឺ​ម៉​ង ដោយ​ក្នុង​កិច្ចប្រជុំ​នោះ​នាយក​រដ្ឋមន្ត្រី​អង់គ្លេស​លោក Boris Johnson ត្រូវ​បាន​គេ​លឺ​សួរ​សួរ​ទៅ​កាន់​មេដឹកនាំ​ផ្សេង​ៗ​ថា តើ​ពួក​គេ​គួរ​ពាក់អាវ​ក្រៅ ឬ​ដោះ​អាវ​ចេញ? យើង​ត្រូវ​បង្ហាញ​ពួក​គេ​ថា យើង​រឹង​មាំ​ជា​ពូ​ទី​ន​។

លោក Putin បាន​ថ្លែងប្រាប់​អ្នកកាសែត​ដូច្នេះ​ថា «យើង​មិន​មាន​វេលា​នៃ​ទំនាក់ទំនង​ល្អ​បំផុត​នោះ​ទេ នេះ​គឺ​អាច​យល់​បាន​។ ទោះ​យ៉ាងណា​ក៏​ដោយ ពួក​គេ​ជា​មេដឹកនាំ​ពិភពលោក វា​មាន​ន័យ​ថា​ពួក​គេ​លក្ខណៈសម្បត្តិ ហើយ​ប្រ​សិន​ពួក​គេ​ចង់ ពួក​គេ​ប្រាកដជា​អាច​សម្រេច​បាន​នូវ​ជោគជ័យ​ដែល​ចង់បាន​។ ពួក​គេ​គ្រាន់តែ​ត្រូវ​ធ្វើការ​ដោយ​ខ្លួនឯង​ប៉ុណ្ណោះ»៕ (​យោង​តាម​ប្រភព​៖ Aljazeera)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ