ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហួសហេតុ ! ក្ដិច​មួល​ប្រដាប់​ភេទ​ប្រពន្ធ​ឡើង​ហើម​ជាំ

7 ឆ្នាំ មុន

ខេត្តកណ្ដាល ៖ ស្ត្រី​ម្នាក់​បាន​របួស​ប្រដាប់​ភេទ​ធ្ងន់ធ្ងរ​ត្រូវ​បាន​បញ្ជូន​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​ជ័យ​ជំនះ បន្ទាប់​ពី​ប្តី​របស់​នាង​សុំ​រួម​ភេទ​តែ​នាង​មិន​ព្រម​ ក៏​ត្រូវ​ប្តី​ …

ខេត្តកណ្ដាល ៖ ស្ត្រី​ម្នាក់​បាន​របួស​ប្រដាប់​ភេទ​ធ្ងន់ធ្ងរ​ត្រូវ​បាន​បញ្ជូន​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​ជ័យ​ជំនះ បន្ទាប់​ពី​ប្តី​របស់​នាង​សុំ​រួម​ភេទ​តែ​នាង​មិន​ព្រម​ ក៏​ត្រូវ​ប្តី​ក្ដិច​មួល​ប្រដាប់​ភេទ​បណ្ដាល​ឲ្យ​ហើម​ជាំ ។ អំពើ​ហិង្សា​ក្នុង​គ្រួសារ​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​៣ និង​១០​នាទី​ទៀប​ភ្លឺ ថ្ងៃ​ទី​៥ ខែធ្នូ ឆ្នាំ​២០១៦ នៅ​ចំណុច​ផ្ទះ​របស់​ខ្លួន នៅ​ភូមិ​ព្រែក​ហូរ​កើត​១ សង្កាត់​ព្រែក​ហូរ ក្រុង​តា​ខ្មៅ ។

នគរបាល​ក្រុង​តា​ខ្មៅ​បាន​ឲ្យ​ដឹង​ថា ជនសង្ស័យ​ជា​ប្តី​ឈ្មោះ ហៀ​ង ហួត អាយុ​៣៦​ឆ្នាំ មុខរបរ​នេសាទ​ត្រី ចំណែក​នារី​រង​គ្រោះជា​ប្រពន្ធ​ឈ្មោះ ឆិល ចិន្ដា អាយុ​២៨​ឆ្នាំ មុខរបរ​កម្មការិនី​រោងចក្រ ។ ប្តី​ប្រពន្ធ​នេះ​រស់នៅ​ភូមិ​កើតហេតុ ។

ស្ត្រី​ជា​ប្រពន្ធ​បាន​ឲ្យ​នគរបាល​ក្រុង​តា​ខ្មៅ​ដឹង​ថា មុន​ពេល​កើតហេតុ បុរស​ជា​ប្តី​ទើប​ត្រឡប់​មក​ពី​ដាក់​សៃ​យើ​ន​វិញ ហើយ​បាន​ហៅ​ប្រពន្ធ​ឲ្យ​បើកទ្វារ ពេល​ប្រពន្ធ​បើកទ្វារ​រួច ស្រាប់តែ​ប្តី​បាន​ចាប់​ក្របួច​សក់​បង្ខំ​ឲ្យ​ផឹកទឹក​មួយ​កែវ ដែល​ប្រពន្ធ​សង្ស័យ​ថា ជា​ទឹក​ដែល​សល់​ពី​ជក់​គ្រឿងញៀន ព្រោះ​ប្តី​របស់​គាត់​តែងតែ​ជក់​គ្រឿងញៀន​ជា​ញឹកញាប់ ទើប​គាត់​មិន​ព្រម​ផឹក​តាម​ប្តី​បង្ខំ ហើយ​ទឹក​នោះ​ក៏​កំពប់​អស់​ទៅ ។ បន្ទាប់​មក​គាត់​បាន​ដើរទៅ​បត់ជើងតូច ពេល​ត្រឡប់​មក​ពី​បត់ជើងតូច​វិញ ប្តី​ក៏​សុំ​រួម​ភេទ​ជាមួយ តែ​នាង​មិន​ព្រម ព្រោះ​នាង​មិន​ស្រួលខ្លួន ពេល​នោះ​ស្រាប់តែ​ប្តី​បាន​ក្តិច​មួល​ប្រដាប់​ភេទ​បណ្តាល​ហើម​ជាំ និង​រង​របួស​ប្រដាប់​ភេទ​ធ្ងន់ធ្ងរ​តែ​ម្តង ។

ស្ត្រី​ជា​ប្រពន្ធ​បន្ត​ទៀត​ថា ដោយ​មានការ​ឈឺ​ចុកចាប់​មុខរបួស​ពេក ទើប​ម្តាយក្មេក​បាន​ដឹក​នាង​មក​ព្យាបាល​នៅ​មន្ទីរពេទ្យ​បង្អែក​ជ័យ​ជំនះ និង​បាន​ប្តឹង​សមត្ថកិច្ច​ជួយ​អន្តរាគមន៍​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ជា​ប្តី​បញ្ជូន​ទៅ​កាន់​អធិការដ្ឋាន​នគរបាល​ក្រុង​តា​ខ្មៅ​ដើម្បី​ធ្វើការ​សាកសួរ និង​បន្ត​ចាត់ការ​តាម​នីតិវិធី ។

នៅ​ចំពោះ​មុខ​សមត្ថកិច្ច ជនសង្ស័យ​ជា​ប្តី​បាន​សារភាព​ថា ខ្លួន​ពិតជា​បាន​ប្រើ​អំពើ​ហិង្សា​មួល​ប្រដាប់​ភេទ​ប្រពន្ធ​របស់​ខ្លួន​ពិតប្រាកដ​មែន ដោយសារ​ខឹង​ប្រពន្ធ​មិន​ធ្វើ​ម្ហូ​ម​ទុក​ឲ្យ​ហូប និង​និយាយ​តមាត់​ច្រើន​ពេក មិន​ស្តាប់​ប្តី រីឯ​ទឹក​ដែល​ខ្លួន​យក​ឲ្យ​ប្រពន្ធ​ផឹក​នោះ គឺជា​ទឹក​គោ​ជល់ មិនមែន​ជា​ទឹក​ថ្មាំ​ញៀន​ទេ ។ ជនសង្ស័យ​បាន​សារភាព​ទៀត​ថា ជនសង្ស័យ​បាន​ប្រើប្រាស់​គ្រឿងញៀន​រយៈពេល​៣​ឆ្នាំ​ហើយ ៕