ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តារា​កំប្លែង​នាយ ក្រូច ប្រកាស​បញ្ចប់​កុងត្រា​ដើរ​ចេញពី CTN ហើយ (​វី​ដេ​អូ​)

1 ឆ្នាំ មុន
  • ភ្នំពេញ

នៅ​ទីបំផុត​តារា​កំប្លែង​នាយ ក្រូច បាន​សម្រេច​បញ្ចប់​កុងត្រា​ការងារ​នៅ​ក្នុង​ស្ថានីយទូរទស្សន៍ CTN ហើយ បន្ទាប់​តារា​កំប្លែង​រូប​នេះ បាន​បម្រើ​ការងារ​នៅ​ទី​នេះ​ប្រមាណ​ជា​ជាង​១០​ឆ្នាំ

រាជធានី​ភ្នំពេញ ៖ នៅ​ទីបំផុត​តារា​កំប្លែង​នាយ ក្រូច បាន​សម្រេច​បញ្ចប់​កុងត្រា​ការងារ​នៅ​ក្នុង​ស្ថានីយទូរទស្សន៍ CTN ហើយ បន្ទាប់​តារា​កំប្លែង​រូប​នេះ បាន​បម្រើ​ការងារ​នៅ​ទី​នេះ​ប្រមាណ​ជា​ជាង​១០​ឆ្នាំ​។

ការ​ដើរ​ចេញពី នាយ ក្រូច នា​ពេល​នេះ បាន​ធ្វើ​ឡើង​បន្តបន្ទាប់​គ្នា រួម​ជាមួយនឹង​តារា​កំប្លែង​នាយ ពាក់ មី ដែល​បាន​សម្រេច​បញ្ចប់​ការងារ​នៅ CTN នេះ​ដូច​គ្នា ក្រោម​ហេតុផល​មិន​ពេញចិត្ត​ពី​ការ​ដឹកនាំ​អ្នកគ្រប់គ្រង​ថ្មី​ជា​ជនជាតិ​ឥណ្ឌា ដែល​មានការ​រិ​ត​ត្បិត​ខ្លាំង​ពេក​។

តាម​រយៈ​វី​ដេ​អូ​ខ្លី​មួយ ដែល​បាន​បង្ហោះ​តាម​ហ្វេ​ស​ប៊ុ​ក​នៅ​ថ្ងៃនេះ នាយ ក្រូច បាន​លើក​ឡើង​ថា «​ថ្ងៃជា​ថ្ងៃ​ដែល​ខ្ញុំ​បាន​ចាក​ចេញពី​ក្រុមហ៊ុន CBS ហើយ ហើយ​ក៏​ជា​ថ្ងៃ​ដែល​ខ្ញុំ​មក​បញ្ចប់​កុងត្រា​ជា​ផ្លូវការ​នៅ​ទី​នេះ​ដែរ​»​។ លោក​ថា «​ប្រសិនបើ​ខ្ញុំ​ទៅ​ទីណា​ទៀត ចាំ​ខ្ញុំ​បងប្អូន​ទស្សនា​វី​ដេ​អូ​ក្រោយ​ទៀត ហើយ​ថ្ងៃនេះ​ដែរ ខ្ញុំ​បាន​យក​កុងត្រា និង​ស្លាក​លេខ​ចេញចូល CTN អោយ​គេ​វិញ​អស់ហើយ​»​។

លោក​បញ្ជាក់​ថា «​លោក​បាន​ចុះហត្ថលេខា​ផ្តាច់​កុងត្រា​ជាមួយ CBS រួច​ហើយ ហើយ​លោក​ក៏​ទទួល​បាន​លិខិតបញ្ជាក់​ការងារ​ដែល​បាន​បម្រើ​ការ​នៅ​ទី​នេះ​ប្រមាណ​ជាង​១០​ឆ្នាំ​មកនេះ ដើម្បី​រក​ការងារ​ថ្មី​ធ្វើ​»​។

យ៉ាងណា បើ​តាម នាយ ក្រូច ថា បាន​សម្តែង​ការ​អរគុណ​ដល់ CTN ដែល​បាន​ជួយ​ឲ្យ​លោក​មាន​ភាព​ល្បីល្បាញ​លើ​វិ​ថី​សិល្បៈ​តាំងពី​ដើម​រហូត​ដល់​សព្វ​ថ្ងៃនេះ ហើយ​បើ​មិន​មាន CTN លោក​ក៏​មាន​ថ្ងៃនេះ​ដែរ​។

ជា​ការ​កត់សម្គាល់ កន្លង​មក នាយ ពាក់ មី បាន​ធ្វើការ​ប្រកាស​ជា​សាធារណៈ​ថា លោក និង​តារា​កំប្លែង​រួម​ក្រុម​ដទៃ​ទៀត និង​ដើរ​ចេញពី CTN ប្រសិនបើ​គ្មាន​ដំណោះស្រាយ​ពី​ថ្នាក់ដឹកនាំ ចំពោះ​អ្នកដឹកនាំ​ថ្មី​ជា​ជនជាតិ​បរទេស ដែល​មានការ​រឹតត្បិត​ការងារ​ខ្លាំង​ពេក​។

លោក​ក៏​បាន​បញ្ជាក់​ថា មិនមែន​តែ​ក្រុម​កំប្លែង​រូប​លោក​នោះ​ទេ ដែល​ត្រូវ​ដើរ​ចេញ ដោយនៅ​ក្នុង​នោះ​ក៏​មាន​ពិធីករ​ល្បី​ៗ​ផ្នែក​កីឡា​មួយ​ចំនួន​ក៏​បាន​ដើរ​ចេញ​ដូច​គ្នា ខណៈ​ពេល​ដែល​លិខិត​លាឈប់​ពី CTN និង​ចេញ​ជា​ផ្លូវការ​នៅ​ក្នុង​ពេល​ឆាប់​ៗ​ខាង​មុខ​នេះ​។

យ៉ាងណា រហូត​មក​ទល់​នា​ពេល​នេះ គេ​សង្កេត​ឃើញ​មាន​តែ នាយ ពាក់ មី និង​នាយ ក្រូច ប៉ុណ្ណោះ ដែល​បាន​ប្រកាស​ដើរ​ចេញពី CTN ជា​សាធារណៈ ក្នុង​ពេល​ដែល​តារា​កំប្លែង​រួម​ក្រុម ក្នុង​នោះ​មាន​អ្នកដឹកនាំ​កម្មវិធី​កំសាន្ត​លោក សុវណ្ណ រិ​ទ្ធី ហៅ​តា វ៉ិ​ច ទ័​រ នៅ​មិន​ទាន់​ឃើញ​ប្រកាស​ជា​ផ្លូវការ​ឡើយ​។

ក្រោយ​ការ​ចាក​ចេញពី​តារា​កំ​ប្ហែ​ង​នាយ ពាក់ មី នា​ពេល​នេះ គេ​ឃើញ​កម្មវិធី​មួយ​ចំនួន​ដែល​លោក​ធ្លាប់​កាន់​នោះ ត្រូវ​បាន​ផ្លាស់​ប្តូរ ក្នុង​នោះ​កម្មវិធី សំណើច​តាម​ភូមិ ត្រូវ​បាន​ជំនួស​ដោយ​លោក ដួង សុខ​គា ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ