រាជធានីភ្នំពេញ ៖ ចាត់ទុកជាដំណឹងដ៏រីករាយមួយសម្រាប់តារាចម្រៀងស្រីជួរមុខមួយដួងនៅកម្ពុជា ដែលថ្មីៗនេះហ៊ុមព័ទ្ធទៅដោយបញ្ហារឿងមុខជំនួញរបស់អ្នកនាងនោះ ពេលនេះបញ្ហាដំបៅទ្រូងរបស់អ្នកនាងត្រូវបានដោះស្រាយដោយជោគជ័យជាមួយនឹងវិធានការឈ្នះ-ឈ្នះទាំងសងខាង។
![Picture]()
បើតាមរយៈការបង្ហោះព័ត៌មានរបស់លោកជំទាវ ហ៊ុន ស៊ីណាត ដែលជាប្អូនស្រីបង្កើតរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានឱ្យដឹងថា ក្រោយការសម្របសម្រួលរបស់លោក លោក ដួងតារា រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី និងជាជំនួយការផ្ទាល់សម្ដេចតេជោ ហ៊ុន សែន នោះ ពេលនេះរឿងរ៉ាវរបស់គូស្វាមីភរិយា តារាចម្រៀងអ្នកនាង យក់ ថិករដ្ឋា និងស្វាមី លោកឃុំ ប៉ុណ្ណាដែត ជាមួយនឹងភាគីម្ខាងទៀតត្រូវបានដោះស្រាយបញ្ចប់ហើយ។
![Picture]()
លោកជំទាវ ហ៊ុន ស៊ីណាត បានបង្ហោះរូបភាព២សន្លឹក អមនឹងសំណេរថា «សូមថ្លែងអំណរគុណដល់លោកក្មួយ ឌួង ដារ៉ា ដែលបានខិតខំរកដំណោះស្រាយ ក្នុងរឿងរបស់កូនប្រុស ឃុំ ប៉ុណ្ណាដែត និងកូនស្រី យក់ ថិតរដ្ឋា បានបញ្ចប់ដោយឈ្នះ ឈ្នះ ទាំងអស់គ្នា សូមជូនពរដល់លោកក្មួយឲ្យមានសុខភាពល្អ ដើម្បីបន្តជួយដល់រាស្ត្រតទៅទៀត» ។
![Picture]()
ក្រឡេកមើលអ្នកនាងយក់ ថិករដ្ឋាវិញ ក៏បានធ្វើការចែកចាយនូវអ្វីដែលលោកជំទាវ ហ៊ុន ស៊ីណាតបានបង្ហោះលើបណ្តាញសង្គម អមជាមួយនឹងពាក្យពេជន៍ថ្លែងអំណរគុណចំពោះលោកជំទាវ។ ជាមួយគ្នានោះ មិត្តអ្នកសិល្បៈ ក៏បានសម្តែងការចូលរួមអបអរសាទរអ្នកនាង យក់ ថិករដ្ឋា និងស្វាមី ដែលបានដោះស្រាយបញ្ហារួចរាល់ ប្រៀបដូចជាការដកបន្លាចេញពីទ្រូងដែរ។
![Picture]()
ខ្លះក៏បានសម្តែងការអរគុណលោកជំទាវហ៊ុន ស៊ីណាត ថា «ក្មួយសែនរំភើប និងត្រេកអរឥតឧបមា អរគុណជំទាវអ៊ុំ និងអ្នករាល់គ្នាដែលបានជួយបងស្រីរដ្ឋា និងស្វាមី »។
សូមរំលឹកថា ៖ គូស្វាមីភរិយាអ្នកសិល្បៈមួយគូនេះបានបង្ហោះសារជាច្រើនបន្តបន្ទាប់គ្នាដើមខែមិថុនានេះ ដោយបានបង្ហាញនូវការឈឺចាប់ចំពោះអំពើអយុត្តិធម៌ដែលកំពុងកើតមានលើខ្លួននោះ។ តែ លោក ឃុំ ប៊ុណ្ណាដែត និងភរិយារបស់លោក គឺអ្នកនាង យក់ ថិតរដ្ឋា នៅព្រមបើកបង្ហើបរឿងរ៉ាវលម្អិតនេះទេ គ្រាន់តែថា រឿងនោះពិតជាធំធេងខ្លាំង ដែលទាមទារឱ្យគូស្វាមីភរិយារូបនេះ ប្រកាសតតាំងរកយុត្តិធម៌សម្រាប់ខ្លួន ។
![Picture]()
លោក ឃុំ ប៊ុណ្ណាដែត ធ្លាប់បានថ្លែងប្រាប់យ៉ាងខ្លីដល់សារព័ត៌មានកោះសន្តិភាពថា «បាទអរគុណ ចាំមើលមានឱកាសខ្ញុំនឹងជម្រាប។ ឥឡូវនេះ ខ្ញុំសុំរក្សាភាពស្ងៀមស្ងាត់ ដោយសារយើងអត់ទាន់ចង់និយាយអីច្រើន ព្រោះខ្ញុំកំពុងវ៉ល់អ៊ីចឹង» ។
ទោះបីជាអ្នកទាំងពីរមិនទាន់ទម្លាយចេញនូវរឿងរ៉ាវលម្អិតក៏ពិតមែន តែបញ្ហានេះ ពិតជាមិនតូចតាចនោះទេ ។ ជាក់ស្តែង អ្នកនាង យក់ ថិតរដ្ឋា ក្នុងប៉ុន្មានថ្ងៃចុងក្រោយនេះ បានបង្ហោះសារជាច្រើនសម្តែងនូវការឈឺចាប់ចំពោះការរងនូវភាពអយុត្តិធម៌ណាមួយ រហូតអ្នកនាងប្រកាសខ្លាំងៗថា នាងនឹងតស៊ូតតាំងឱ្យដល់ទីបញ្ចប់ជាមួយមនុស្សម្នាក់ តែអ្នកនាងមិនបានបញ្ចេញអត្តសញ្ញាណអ្នកដែលអ្នកនាងកំពុងតតាំងជាមួយនោះទេ ។
«ខ្ញុំដឹងថា ខ្ញុំគ្មានលុយកាក់ច្រើនដូចអ្នកឯង ដើម្បីតតាំងជាមួយអ្នកឯង តែខ្ញុំនឹងស៊ូអោយដល់ទីបញ្ចប់ បើទោះជាខ្ញុំត្រូវដើរខ្ចីបុលលុយកាក់គេក៏ដោយ គឺខ្ញុំប្រើភាពស្មោះត្រង់របស់ខ្ញុំតែមួយមុខគត់ មាសសុទ្ធ គឺមិនខ្លាចភ្លើង អ្នកឯងហែលទឹកភ្នែកខ្ញុំមិនរួចទេ បាបកម្មមានពិត » ។ នេះជាអ្វីដែលតារាចម្រៀងស្រីរូបនេះបានសរសេរ។ ជាមួយគ្នានោះ លោក ឃុំ ប៊ុណ្ណាដែត ក៏បានបង្ហោះលើកទឹកចិត្តភរិយាឱ្យតស៊ូទៅមុខផងដែរ ។
![Picture]()
![Picture]()
![Picture]()
![Picture]()
![Picture]()
![Picture]()
![Picture]()
ចែករំលែកព័តមាននេះ