ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភ្ញាក់​ផ្អើលអ្នកនាងអម្ពរ ទេវី ក្នុងបទចម្រៀងកញ្ញា​មាស សុខ​​សោភា

7 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ បទ «ឧត្តមស្វាមី» ដែល​បកស្រាយដោយ​មាស សុខ​សោភា កំពុងទទួលបានការចាប់អារម្មណ៍ពីប្រិយមិត្តអ្នក​ស្តាប់ ដោយ​នៅក្នុងនោះ ក៏មានការចូលរួមសម្តែងពីតារាជើងចាស់ គឺអ្នកនាងអម្ពរ ទេវី ​ខណៈ​​ដែល​បទ​ចម្រៀង​មួយនេះ​បាន​

រាជធានីភ្នំពេញ ៖ បទ «ឧត្តមស្វាមី» ដែល​បកស្រាយដោយ​មាស សុខ​សោភា កំពុងទទួលបានការចាប់អារម្មណ៍ពីប្រិយមិត្តអ្នក​ស្តាប់ ដោយ​នៅក្នុងនោះ ក៏មានការចូលរួមសម្តែងពីតារាជើងចាស់ គឺអ្នកនាងអម្ពរ ទេវី ​ខណៈ​​ដែល​បទ​ចម្រៀង​មួយនេះ​បាន​និយាយ​ពីជីវិត​ស្រ្តី ជាភរិយា ទទួលបាន​សុភមង្គល​ភាពស្មោះត្រង់ពីស្វាមី ធ្វើឱ្យ​នារីជា​ភរិយា​រំភើបចិត្ត ជាមួយក្រុមគ្រួសារ ដើម្បី​កសាង វាសនា អនាគត ទៅថ្ងៃមុខ ហើយមានន័យប្រឆាំងទៅនឹងអំពើហិង្សានៅក្នុងគ្រួសារ ។

អម្ពរ ទេវី បាន​មកកាន់ប្រទេសកម្ពុជា ក្នុងរយៈ​ពេលដ៏ខ្លីមួយ ដើម្បីចូលរួមសម្តែងរឿងឱ្យ​អ្នកស្រី ពាន់ ភួងបុប្ឆា ហើយឆ្លៀតពីនោះ​អ្នកនាងក៏បានចូលរួមសម្តែងក្នុងបទចម្រៀងខាងលើនេះផងដែរ ។

អ្នកនិពន្ធទំនុកច្រៀង គឺកញ្ញាច័ន្ទ មល្លិកា ​ជាអ្នកនិពន្ធទំនុក​ចម្រៀងបទ «ឧត្តមស្វាមី» នេះ បានឱ្យ​ដឹង​ថា ជាការពិតទៅបទ ឧត្តម​ស្វាមី គឺជាបទមួយឆ្លុះបញ្ចាំងពីសង្គមគ្រួសារបច្ចុប្បន្ន ហើយភាគច្រើន កន្លងមក​ការនិពន្ធ មានតែបទបែកបាក់​ ។ តែ​ការនិពន្ធបទ​នេះឡើង គឺចង់សំដៅទៅលើសុភមង្គល នៅក្នុងក្រុមគ្រួសារ ដែលជាសុភមង្គលមួយដ៏មានតំលៃបំផុត សម្រាប់មនុស្សជាតិ ក៏ដូច​ជាបុគ្គលនីមួយៗ ដែលបានបង្កើតគ្រួសារ បង្កើតមនោសញ្ចេតនានៃក្តីស្រលាញ់ ដោយសុភមង្គលនេះ គឺផ្តើមឡើងពីយើង​ទាំង​អស់​គ្នា លើសពីនេះទៅទៀត គឺត្រូវចេះយោគយល់ អធ្យាស្រ័យឲ្យគ្នាទៅវិញទៅមក ។

កញ្ញាច័ន្ទ មល្លិកា បន្ថែមថា ​យើងស្តាប់នូវបទចម្រៀងនេះ ឬក៏មើល MV បទនេះ ហើយបញ្ចូលអារម្មណ៍ទៅក្នុងចម្រៀង​ ពេល​នោះ យើងគួរមានអារម្មណ៍​គិតពីផ្ទះរបស់យើង​ គ្មានអ្វីដែលមានសុភមង្គល​ជាងផ្ទះរបស់​យើងទេ​ ដោយ​មានការផ្តល់​កំលាំង​ចិត្ត​ពី​កូនក្តី ពីប្រពន្ធក្តី ជាពិសេសក្នុងនាមជាស្វាមីក្នុងបទនេះ ដែលស្រ្តីជាភរិយាមានក្តីរំភើប ចំពោះភក្តីភាពរបស់ស្វាមី មានកាតព្វកិច្ច ទំនួលខុសត្រូវខ្ពស់ ។

បទនេះផងដែរ គឺសម្រង់ចេញពីគ្រួសារមួយ ដែលក្នុងនាមជាអ្នកនិពន្ធផ្ទាល់​ជួបទិដ្ឋភាព ក្រុមគ្រួសារមួយនេះ គឺល្អ សូម្បីតែ​ពាក្យពេចន៍ បង្រៀនកូនក្នុងការនិយាយស្តី ពិរោះពិសារ ហើយប្តីប្រពន្ធ ក៏មិនដែលមានភាពរកាំរកូស ​ពោរពេញដោយការ​យោគ​យល់ និងយល់ចិត្តគ្នា ។