ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ធុញ​ណាស់ ! រង្វង់​មូល​ចោម​ចៅ​ស្ទះផ្លូវ​រាល់ថ្ងៃ

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​៤ ចាប់ពី​ចំណុច​ផ្សារ​ជម្ពូ​វ័ន​រហូត​មក​ទល់​នឹងរ​ង្វ់​មូល​ចោម​ចៅ ចរាចរណ៍​បាន​ស្ទះ​រៀងរាល់ថ្ងៃ

រាជធានី​ភ្នំពេញ ៖ នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​៤ ចាប់ពី​ចំណុច​ផ្សារ​ជម្ពូ​វ័ន​រហូត​មក​ទល់​នឹងរ​ង្វ់​មូល​ចោម​ចៅ ចរាចរណ៍​បាន​ស្ទះ​រៀងរាល់ថ្ងៃ បើ​ទោះបីជា​សាលា​រាជធានី​ភ្នំពេញ​មិន​ស្ថាបនា​រៀបចំ​ប្រ​ព័​ន្ឋ​លូ​និង​សង់​ផ្លូវ​បេតុង​ថ្មី​នោះ​ក្តី ។

ការ​កកស្ទះ​នៅ​ចំណុច​ខាងលើ​នេះ មួ​ួ​យ​ចំនួន​ត្រូវ​បាន​គេ​បន្ទោស​ទៅ​លើ​រថយន្ត​ធុន​ធំ និង​កុងតឺន័រ បាន​ធ្វើ​ចរាចរណ៍​ចេញចូល​បំពាន​សេចក្តីជូនដំណឹង​របស់​សាលា​រាជធានី​ភ្នំពេញ ការ​ចត​យានយន្ត​គ្រប់​ប្រភេទ​គ្មាន​សណ្តាប់ធ្នាប់ អ្នកបញ្ជា​យានយន្ត​មិន​គោរព​ច្បាប់​ចរាចរណ៍​ជាដើម ។

លើស​ពី​នេះ​ទៀត ការណ៍​ដែល​សាលាក្រុង​បាន​និង​កំពុង​ស្ថាបនា​រៀបចំ​ប្រ​ព័​ន្ឋ​លូ​ថ្មី​និង​សង់​ផ្លូវ​បេតុង​ថ្មី និង​ការ​ឈូស​ឆាយដី​និង​យក​របាំង​ពុះ​ចែក​ទ្រូងផ្លូវ​ដាក់​បិទ​ស្ទើរ​មួយ​ចំហៀង​ផ្លូវ​ដើម្បី​សិក្សា​ស្ថាបនា​ស្ពាន​អាកាស​នៅ​ចំណុច​រង្វង់​មូល​ចោម​ចៅ បាន​ធ្វើ​ឲ្យ​មានការ​កកស្ទះ​រៀង​រាល់វេលា​តែ​ម្តង ។

ក្រុម​អ្នក​ធ្វើ​ដំណើរ​ឆ្លងកាត់​ភូមិសាស្ត្រ​ខាងលើ​នេះ​បាន​រអ៊ូរទាំ​គ្រប់​ៗ​គ្នា និង​អំពាវនាវ​ដល់​អាជ្ញាធរ​មូលដ្ឋាន និង​សមត្ថកិច្ច​ពាក់​ព័​ន្ឋ​ជួយ​សម្រួល​ចរាចរណ៍​ជា​ប្រចាំ​រៀង​រាល់​ម៉ោង ធ្វើ​យ៉ាងណា​ដើម្បី​បញ្ចៀស​ការ​កកស្ទះ​នៅ​លើ​ផ្លូវ​យុ​ទ្ឋ​សាស្ត្រ​សេដ្ឋកិច្ច​មួយ​នេះ ។

សូម​បញ្ជាក់​ថា ក្រុម​អ្នកជំនាញ​វេជ្ជសាស្ត្រ​បាន​ធ្វើការ​វាយតម្លៃ​និង​ប៉ាន់​ប្រមាណ​ថា ប្រជាពលរដ្ឋ​ជិត​៦០​ភាគរយ​ក្នុង​រាជធានី​ភ្នំពេញ​ដែល​មាន​អាយុ​ចាប់ពី​៣០​ឆ្នាំទៅ​ជាង​៦០​ឆ្នាំ​បាន​និង​កំពុង​ប្រ​ឈាម​នឹង​ជំងឺ​ថប់​អារម្មណ៍ ឬ ស្ត្រេ​ស ដោយសារ​តែ​ការ​កកស្ទះ​ចរាចរណ៍​នា​ពេល​បច្ចុប្បន្ន​នេះ ៕