ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កាន់តែ​សា.ហា.វ.រន្ទះ​បា.ញ់ ​​គោ១ក្បាល​ងា.ប់​មួយរំពេច​ពេល​​កំពុង​​ស៊ី​​ស្មៅ

1 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង​៖ សេចក្ដី​រាយ​កា​រណ៏​បាន​ឲ្យដឹង​ថា ខណៈ​មេឃ​កំពុង​ភ្លៀង រន្ទះ​បាន​បា.ញ់សត្វ​គោមួយ​ក្បាល​ងា.ប់​ពេល​ដែល​កំពុងស៊ី​ស្មៅ កាលពី​វេលា​ម៉ោង១និង៣០នាទី​រសៀល​ថ្ងៃ​ទី​២០ មិថុនា ស្ថិត​នៅ​ចំណុច​ភូមិ​ផ្លូវមាស ឃុំ​ត្រែង ស្រុក​រតន​មណ្ឌល ​។…

ខេត្តបាត់ដំបង​៖ សេចក្ដី​រាយ​កា​រណ៏​បាន​ឲ្យដឹង​ថា ខណៈ​មេឃ​កំពុង​ភ្លៀង រន្ទះ​បាន​បា.ញ់សត្វ​គោមួយ​ក្បាល​ងា.ប់​ពេល​ដែល​កំពុងស៊ី​ស្មៅ កាលពី​វេលា​ម៉ោង១និង៣០នាទី​រសៀល​ថ្ងៃ​ទី​២០ មិថុនា ស្ថិត​នៅ​ចំណុច​ភូមិ​ផ្លូវមាស ឃុំ​ត្រែង ស្រុក​រតន​មណ្ឌល ​។

សមត្ថកិច្ច​បាន​ឲ្យដឹង​ថា នៅពេល​កើតហេតុ មេឃ​កំពុង​ភ្លៀង​ធ្លាក់​ខ្លាំង លាយឡំ​នឹង​ផ្គរ​រន្ទះ ខ្យល់​បោកបក់​យ៉ាង​ខ្លាំង​ផង​។ ម្ចាស់​គោ​ឈ្មោះ ឡាង សុ​ផុន អាយុ២៣ឆ្នាំ បាន​ប្រាប់​សមត្ថកិច្ច​ថា រន្ទះ​បាន​បា.ញ់​យ៉ាង​ខ្លាំង ពេល​មេឃ​កំពុង​ភ្លៀង ស្រាប់តែ​ឃើញ​គោ​របស់​គាត់​ដួល​និង​ងាប់​ភ្លាម​ៗ​តែម្ដង ខណៈ​កំពុងស៊ី​ស្មៅ​នៅ​ខាងក្រោយ​ផ្ទះ​ ​។

សូម​បញ្ជាក់​ថា ប៉ុន្មាន​ថ្ងៃ​ចុងក្រោយ​នេះ ភ្លៀង​ដែល​លាយឡំ​ជាមួយ​ផ្គរ​រន្ទះ និង​ខ្យល់កន្ត្រាក់​​ផង បាន​វា.យប្រហារ​ទៅលើ​​លំ​នៅ​ឋាន​របស់​ប្រជាពលរដ្ឋ​នៅ​តាម​បណ្ដា​ស្រុក​មួយចំនួន​នៅក្នុង​ខេត្ត​បាត់ដំបង ដែល​បណ្ដាលឲ្យ​លំនៅឋាន​រាប់​សិប​ខ្នង បាន​រង​ការខូចខាត​។

ដូចជា​នៅ​ស្រុក​ថ្មគោល និង​ស្រុក​ភ្នំព្រឹក​ជាដើម ដែល​ផ្ទះសម្បែង​របស់​ពលរដ្ឋ​ជាច្រើន​ខ្នង បាន​រង​ការខូចខាត​ដោយសារ​ខ្យល់​កន្ត្រាក់ តែ​មិនទាន់​មាន​របាយ​កា​រណ៍​និយាយ​ពី​គ្រោះថ្នាក់​មនុស្ស​នៅឡើយ​ទេ​៕ ​

អត្ថបទសរសេរ ដោយ