ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នាំឪពុក-កូនសាកសួរ​ពាក់ព័ន្ធករណីឃាត​កម្ម ស្រាប់តែជាង៧០នាក់មក​​តាម​អង្វរ

7 ឆ្នាំ មុន

ខេត្ត​ពោធិ៍សាត់ ​៖ បន្ទាប់​ពីមាន​ការ​​​ស៊ើប​អ​ង្កេត​គ្រប់​ជ្រុងជ្រោយ​មក ​នៅ​ថ្ងៃ​ទី​២១​​ វិច្ឆិកា សមត្ថកិច្ច​បាន​កំណត់​មុខសញ្ញា ឈាន​ទៅ​ឃាត់​បុរស​​២​នាក់​​ជា​ឪពុក​និង​កូន ​ដែល​សង្ស័យ​ថា ​ជា​ឃាតករ​​ លើករណី​ឃាតក.ម្ម​បា.ញ់​សម្លា.ប់​បុរស​ជនជាតិ​ខ្មែរឥស្លាម​ម្នាក់​ កាល​ពី​វេលា​ម៉ោង​០៤ ​និង​៥០​នាទី​រសៀលថ្ងៃ​ទី​១៩​ វិច្ឆិកា កន្លងមក ​ស្ថិត​នៅ​ភូមិ​ព្រៃ​ឪម៉ាល់​ សង្កាត់​រលាប ​ក្រុង​ពោធិ៍សាត់​ ។

ខេត្ត​ពោធិ៍សាត់ ​៖ បន្ទាប់​ពីមាន​ការ​​​ស៊ើប​អ​ង្កេត​គ្រប់​ជ្រុងជ្រោយ​មក ​នៅ​ថ្ងៃ​ទី​២១​​ វិច្ឆិកា សមត្ថកិច្ច​បាន​កំណត់​មុខសញ្ញា ឈាន​ទៅ​ឃាត់​បុរស​​២​នាក់​​ជា​ឪពុក​និង​កូន ​ដែល​សង្ស័យ​ថា ​ជា​ឃាតករ​​ លើករណី​ឃាតកម្ម​បាញ់​សម្លាប់​បុរស​ជនជាតិ​ខ្មែរឥស្លាម​ម្នាក់​ កាល​ពី​វេលា​ម៉ោង​០៤ ​និង​៥០​នាទី​រសៀលថ្ងៃ​ទី​១៩​ វិច្ឆិកា កន្លងមក ​ស្ថិត​នៅ​ភូមិ​ព្រៃ​ឪម៉ាល់​ សង្កាត់​រលាប ​ក្រុង​ពោធិ៍សាត់​ ។

​បុរសទាំង២នាក់ដែល​​ឃាត់ខ្លួន​ ឪពុក​ឈ្មោះ​ឡុ​ង ឈឿ​ន​​ អាយុ​៥៧​ឆ្នាំ​ និង​កូន​ឈ្មោះ​ឡុ​ង ប៊ុ​ន​ធឿ​ន ​អាយុ​២៣​ឆ្នាំ ​មានទីលំ​នៅ​ភូមិ​ព្រៃ​ឪម៉ាល់​ សង្កាត់​រលាប ​ក្រុង​ពោធិ៍សាត់​ ។

ប៉ុន្តែកាលពី​រសៀល​ថ្ងៃ​ទី​២១ វិច្ឆិកា ​ខណៈ​​​ដែល​សមត្ថកិច្ច​កំពុង​សាកសួរ​​បុរសទាំង២នាក់ នៅ​អធិការដ្ឋាន​នគរបាល​ក្រុង​ពោធិ៍​សាត់​នោះ ​ស្រាប់តែ​មាន​ប្រជាពលរដ្ឋ​​ចំនួន​ជាង​៧០​នាក់​មក​ជួយ​អង្វរ​.​ក ​សុំ​ឲ្យ​សមត្ថកិច្ច​ដោះ​លែង​វិញ​ ព្រោះ​ពួក​គាត់​មិន​បាន​ប្រព្រឹត្ត​​ការ​បាញ់​សម្លាប់​បុរស​ខ្មែរអិស្លាម​នោះ​ទេ​ ។ ​

ពលរដ្ឋអះអាងទៀតថា ឪពុក​និង​កូន​ខាងលើ​ជា​មនុស្ស​ស្លូតត្រង់ ​ដឹង​បុណ្យ​ដឹង​បាប ​ដែល​អ្នកស្រុក​អ្នក​ភូមិ​ស្រលាញ់​រាប់អាន​ច្រើន​មិន​ដូច​ការ​ចោទប្រកាន់​នោះ​ទេ ​។ ​ប្រជាពលរដ្ឋ​​​និយាយទៀត​ថា ​មាន​តែ​ជន​រង​គ្រោះ​ឈ្មោះ​សុះ ទា​ ជនជាតិ​ខ្មែរអិស្លាម​នោះ​ទេ​ដែល​​មិនសូវ​ត្រូវ​ជាមួយ​គេ ​ដោយសារ​តែ​គាត់​ចិញ្ចឹម​គោ-ក្របី​​ច្រើន​ប្រមាណ​ជាង​មួយ​រយ​ក្បាល​ឯណោះ​ លែង​យ៉ាង​អនាធិបតេយ្យ​ដើរ​ស៊ី​ដំឡូង​ និង​ដំណាំ​អ្នកស្រុក​គ្រប់​ៗ​គ្នា ​​​ធ្វើ​ឱ្យ​​គេ​មិន​សប្បាយចិត្ត​ មិនដឹង​អ្នក​ណា​ស្អប់​ អ្នក​ណា​ស្រលាញ់​នោះ​ទេ ។ ​បើសិនជា​មិន​ដោះ​​លែង​ឪពុក​និង​កូន​​​នេះ​​ទេ​ ពួក​គាត់​នៅ​តែ​មក​ទី​នេះ​​រាល់ថ្ងៃ ​។

លោក​វរសេនីយ៍ត្រី យឹ​ម ស៊ា​ង​ហៃ អធិការរង​នគរបាល​ក្រុង​ពោធិ៍សាត់​បាន​ឲ្យ​ដឹង​ថា ឪពុក​និង​កូន​នេះ ​មិន​ទាន់​ឃាត់ខ្លួន​នៅឡើយ​ទេ​ គ្រាន់តែ​ហៅ​មក​សួរនាំ​ប៉ុណ្ណោះ​ សង្ស័យ​ជាប់​ពាក់​ពន្ធ​នឹង​ករណី​ឃាតកម្ម​បាញ់​​សម្លាប់​បុរស​ជនជាតិ​ខ្មែរអិស្លាម​ឈ្មោះ​​ទា សុះ​ព្រោះ​​តាម​ការ​ស្រាវជ្រាវ​​បង្ហាញ​ថា​ នៅ​មុន​ពេល​កើតហេតុ​មួយ​ថ្ងៃ​ ឪពុក​និង​កូន​នេះ​ មាន​ជម្លោះ​ជាមួយ​ជន​រង​គ្រោះ ​រឿង​គោ​ស៊ី​ដំឡូង​ ហើយ​ឪពុក​ក៏​ធ្លាប់​ធ្វើ​ជា​ទា​ហាន​​ពី​មុន​មក​ដែរ ​អាច​នៅ​មាន​អាវុធ​លាក់​ទុក​ ។​ រឿង​នេះ​ សមត្ថកិច្ច​យើង​កំពុងធ្វើការ​សួរនាំ​និង​ស៊ើប​អ​ង្កេត​បន្ត​ទៀត ​ដើម្បី​ស្វែងរក​ឃាតករ​ពិតប្រាកដ​។​