ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជោគជតារាសី​ឆ្នាំ​ទាំង​១២ មាន​៨​ឆ្នាំ ​កប់​ពពក ខណៈ​៤​ទៀត​ធ្លាក់​ចុះ​ខ្លាំង

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ មក​ដឹង​ពី​ជោគជតារាសី​មនុស្ស​ប្រុស​ស្រី​ដែល​កើត​ឆ្នាំ​ទាំង​១២​នេះ​នៅ​ថ្ងៃនេះ​មាន​ឆ្នាំ​៨​ដែល​ល្អ ល្អ​មធ្យម និង​ល្អ​បង្គួរ ខណៈ​មាន​៤​ឆ្នាំ​ទៀត​រាសី​ធ្លាក់​ចុះ​យ៉ាង​ខ្លាំង ។

ឆ្នាំជូត ៖ រាសី​ថ្ងៃនេះ​ខ្ពស់ត្រដែត ។ លោក​អ្នក​នឹង​មាន​លាភ​ដោយ​ការ​ប្រើ​សំដី​វោហារសាស្ត្រ​ទោះជា​បាន​និយាយ​ស្តី​អ្វី​ក៏​ដោយ ក៏​មានការ​គាំទ្រ​ពី​អ្នក​ដទៃ​ជា​និច្ច ហើយ​បើ​មាន​បេសកកម្ម​ត្រូវ​ទៅ​បំពេញការងារ​នៅ​ទីណា​នោះ ទោះ​ជិត​ក្តី​ឆ្ងាយ​ក្តី​ក៏​នឹង​បាន​ជោគជ័យ​ជាទី​គាប់ចិត្ត ។ បើជា​អ្នក​ប្រកប​មុខរបរ​ជំនួញ​វិញ មានការ​រីក​លូតលាស់​ទៅ​មុខជា​លំដាប់ ។ រីឯ​បញ្ហា​ស្នេហា គូស្នេហ៍​មានការ​រីករាយ​រកគ្នា ។

ឆ្នាំឆ្លូវ ៖ រាសី​ថ្ងៃនេះ​ធ្លាក់​ចុះ ។ លោក​អ្នក​ច្រើន​ជួបនឹង​ការ​រារាំង​ក្នុង​ការ​បំពេញការងារ​សម្រាប់​ថ្ងៃនេះ ទាំង​ការ​ចេញ​ទៅ​ទាក់ទង​នៅ​ក្រៅ​អង្គភាព ហើយ​បើ​មានការ​ធ្វើ​ដំណើរ​តាម​ផ្លូវទឹក​នោះ​ក៏​ត្រូវ​មានការ​ប្រុង​ប្រយ័ត្ន​ផង​ដែរ ។ បើជា​អ្នកប្រកប​មុខរបរ​រកស៊ី​វិញ លោក​អ្នក​មិន​គួរ​ប្រថុយប្រថាន​ដាក់​ទុន​ធំ​ពេក​នោះ​ទេ ព្រោះ​អាច​នាំ​ឱ្យ​មានការ​ខាតបង់ ។ រីឯ​បញ្ហា​ស្នេហា​គូស្នេហ៍​ច្រើន​ពាក់មុខយក្ស​ដាក់​គ្នា​ខុស​ទំនង ។

ឆ្នាំខាល ៖ រាសី​ថ្ងៃនេះ​មធ្យម ។ រាល់​កិច្ចការ​សព្វបែបយ៉ាង នៅ​ថ្ងៃនេះ​លោក​អ្នក​អាច​ជួបនឹង​បញ្ហា​រកាំចិត្ត​ខ្លះ​ៗ​ដោយសារ​តែ​លោក​អ្នកមាន​សុខភាព​មិន​ប្រក្រតី ហើយ​ធ្វេសប្រហែស​ប៉ុន្តែ​មិន​ធ្ងន់ធ្ងរ​រហូត​ដល់​បាត់បង់​ផលប្រយោជន៍​ទាំងស្រុង​នោះ​ទេ ។ បើជា​អ្នក​ប្រកប​មុខរបរ​រកស៊ី​វិញ រក​ប្រាក់​កំរៃ​បាន​មិន​គ្រប់គ្រាន់​ទេ ហើយ​លោក​ក៏​មិន​គួរ​បោះទុន​អ្វី​ដែរ ។ រីឯ​បញ្ហា​ស្នេហា​គឺ​ដូច​ធម្មតា​មិន​មាន​អ្វី​ប្លែក​ឡើយ ។

ឆ្នាំថោះ ៖ រាសី​ថ្ងៃនេះ​ឡើង​ខ្ពស់ ។ លោក​អ្នក​ត្រូវ​បាន​អ្នកធំ​ជឿ​ទុកចិត្ត និង​ផ្តល់​ការ​សរសើរ ឬ​តម្លើង​ឋានៈ ប៉ុន្តែ​ក្នុង​នោះ​ក៏​មាន​មនុស្ស​ខ្សត់​ទ្រព្យ ឬ​អ្នក​ចូល​ចិត្ត​ប្រើ​អំណាច​រំលោភ​បំពាន​ខ្លះ​ដែរ​តែ​មិនជា​បញ្ហា​អ្វី​នោះ​ទេ ។ បើជា​អ្នក​ប្រកប​មុខរបរ​រកស៊ី​វិញ ប្រាក់​ចំណេញ​បាន​មក​សម​ស្រប​ទៅ​នឹង​ដើមទុន​ដែល​បាន​ដាក់​ចេញ ។ ឯ​បញ្ហា​ស្នេហា គូស្នេហ៍​ស្រុះស្រួល​និង​ចេះ​យល់ចិត្ត​គ្នា​ល្អ​ណាស់ ។

ឆ្នាំរោង ៖ រាសី​ថ្ងៃនេះ​ល្អ​បង្គួរ ។ រាល់​កិច្ចការ​សព្វសារពើ​របស់​លោក​អ្នក​មានការ​រីក​ចំរើន​ទៅ​មុខ ប៉ុន្តែ​ទោះបីជា​យ៉ាងណា​ក៏​ដោយ លោក​អ្នក​គួរ​មានការ​ប្រយ័ត្ន​ក្នុង​ការ​ឯកភាព​តាម​មតិ​អ្នក​ដែល​ឱ្យ​យោបល់ ព្រោះ​ប្រសិនបើ​មានការ​ភ្លាត់ស្នៀត​តែ​បន្តិច​អាច​នឹង​ខូចខាត​ប្រយោជន៍​ច្រើន ។ បើជា​អ្នក​ប្រកប​មុខរបរ​រកស៊ី​វិញ មានការ​លូតលាស់​ទៅ​មុខ​ដោយ​អន្លើ​។ រីឯ​បញ្ហា​គូស្នេហ៍​ច្រើន​យល់ចិត្ត​គ្នា​ទៅ​វិញ​ទៅ​មក ។

ឆ្នាំម្សាញ់ ៖ រាសី​ថ្ងៃនេះ​ល្អ​បង្គួរ ។ រាល់​ការ​បំពេញភារកិច្ច​នៅ​ថ្ងៃនេះ​មាន​សភាព​រលូន​ទៅ​មុខ​ដូច​សព្វដង ប៉ុន្តែ​ក្នុង​នោះ​ក៏​ទាមទារ​ឱ្យ​លោក​អ្នក​មានការ​ប្រយ័ត្នប្រយែង​បន្តិច​ដែរ ដើម្បី​ឱ្យ​បាន​សម្រេច​ដល់​គោលដៅ​ដែល​ចង់បាន ។ បើជា​អ្នក​ប្រកប​មុខរបរ​រកស៊ី​វិញ ប្រាក់​កំរៃ​បាន​មក​កាក់កប​គ្រាន់បើ​អាច​ឱ្យ​លោក​អ្នក​សន្សំទុក​បាន​ខ្លះ ។ ឯ​បញ្ហា​ស្នេហា ការ​ចេះ​យល់ចិត្ត​គ្នា គឺជា​វិធី​ដ៏​ប្រសើរ​បំផុត ។

ឆ្នាំមមី ៖ រាសី​ថ្ងៃនេះ​ធ្លាក់​ចុះ ។ លោក​អ្នក​អាច​ជួបនឹង​គ្រោះភ័យ​ជាយថាហេតុ ប្រសិនបើ​ធ្វេសប្រហែស​ដោយ​ប្រការ​ណាមួយ ដូច្នេះ​មិន​គប្បី​ធ្វើ​ដំណើរ​ទៅ​ទី​ឆ្ងាយ​ដែល​មិន​ចាំបាច់​ឡើយ ព្រោះ​អាច​មាន​សត្រូវ​ប៉ង​យាយី​ធ្វើ​ឱ្យ​រំខាន ។ បើជា​អ្នក​ប្រកប​មុខរបរ​រកស៊ី​វិញ ថ្ងៃនេះ​មិន​គួរ​ប្រញាប់ប្រញាល់​ចាប់ផ្តើម​ដាក់​ទុន​នោះ​ទេ​។ រីឯ​បញ្ហា​ស្នេហា​ច្រើន​តែ​ចាប់កំហុស​គ្នា​ទៅ​វិញ​ទៅ​មក សូម​មេត្តា​អត់ធ្មត់ ។

ឆ្នាំមមែ​៖ រាសី​ថ្ងៃនេះ​មធ្យម ។ រាល់​ការ​បំពេញការងារ​ផ្សេង​ៗ​របស់​លោក​អ្នក​នៅ​ក្នុងថ្ងៃនេះ​មិន​មាន​បញ្ហា​អ្វី​ចោទ​នោះ​ទេ គឺ​អាច​ដោះស្រាយ​បាន ប៉ុន្តែ​ក្នុង​នោះ​សូម​ប្រយ័ត្ន​កុំ​យកអាសា​មនុស្ស​ភេទ​ផ្ទុយ​ឱ្យ​សោះ ព្រោះ​នាំ​ឱ្យ​កើតរឿង​សៅហ្មង​ទៅ​ថ្ងៃក្រោយ ។ បើជា​អ្នក​ប្រកប​មុខរបរ​រកស៊ី​វិញ ផលកំ​រៃ​បាន​មក​កាក់កប​គ្រាន់បើ និង​អាច​សន្សំទុក​បាន​មួយ​ចំនួន ។ រីឯ​បញ្ហា​ស្នេហា​គឺ​គូស្នេហ៍​មាន​ស្ថានភាព​ដូច​ធម្មតា​ទេ ។

ឆ្នាំវក ៖ រាសី​ថ្ងៃនេះ​ធ្លាក់​ចុះ ។ លោក​អ្នក​អាច​ជួបនឹង​រឿងអាស្រូវ ឬ​ការ​រំខាន​ដោយសារ​តែ​ការ​បំពេញ​តួនាទី​មិន​បាន​គិតគូរ​ឱ្យ​បាន​ដិត​ដល់​ធ្វើ​ឱ្យ​សហការី​និយាយដើម ហើយ​បើជា​ស្ត្រីភេទ​វិញ​នោះ​មិន​គួរ​ដើរ​រហេតរហូត​ម្នាក់ឯង​ទេ គួរតែ​សម្ងំសុខ​មួយ​កន្លែង​ល្អ​ជាង ។ បើជា​អ្នក​ប្រកប​មុខរបរ​រកស៊ី​វិញ មិន​មានការ​រីក​ចម្រើន​គួរ​កត់សម្គាល់​ឡើយ ។ រីឯ​បញ្ហា​ស្នេហា​នៅ​ក្នុង​ចិត្តច្រើន​តែ​មានការ​មួម៉ៅ​ច្រើន ។

ឆ្នាំរកា៖ រាសី​ថ្ងៃនេះ​ឡើង​ខ្ពស់ត្រដែត ។ លោក​អ្នក​នឹង​មាន​អំណាច​ដ៏​លើសលប់​ដោយសារ​ព្រេងសំណាង ហើយ​មាន​គេ​ជូន​វត្ថុ​មាន​តម្លៃ​មិន​ធ្លាប់​មាន ជាមួយ​នេះ​នឹង​អាច​ក្លាយទៅជា​មនុស្ស​ដែល​មានការ​ស្ញប់ស្ញែង​ពី​ជន​ទូទៅ ។ បើជា​អ្នក​ប្រកប​មុខរបរ​រកស៊ី​វិញ ទោះបី​ចេញ​ជួញដូរ​នៅ​ទីណា​ក្តី​មិន​ថា ជិត​ឬ​ឆ្ងាយ​ឡើយ​រមែង​បាន​សមប្រកប​ទាំងអស់ ។ រីឯ​បញ្ហា​ស្នេហា គឺ​មាន​តែ​មាន​ភាព​ផ្អែមល្ហែម​នឹង​គ្នា ។

ឆ្នាំច ៖ រាសី​ថ្ងៃនេះ​មធ្យម ។ លោក​អ្នក​អាច​នឹង​ត្រូវ​មនុស្ស​ចម្លែក​សម្បុរ​ខ្មៅ​មក​បញ្ចុះបញ្ចូល​ចិត្ត​ឱ្យ​ដើរទៅ​រក​ផ្លូវ​មិនល្អ ហេតុនេះ​បើសិនជា​មាន​មែន​នោះ​ចូរ​កុំរ​វីរ​វល់​ជាមួយ​ឱ្យ​សោះ ពីព្រោះ​អាច​ឱ្យ​មាន​ក្តី​វិនាស​ដល់​ខ្លួន​បាន ។ បើជា​អ្នក​ប្រកប​មុខរបរ​ជំនួញ​វិញ ទោះបីជា​ចេញ​ទៅ​ជួញដូរ​នៅ​ទីណា​ក្តី​មិន​ថា​ទី​ជិត ឬ​ឆ្ងាយ​ឡើយ​ក៏​ទទួល​បាន​ផល​ល្អ​ដែរ ។ រីឯ​បញ្ហា​ស្នេហា គូស្នេហ៍​អាច​នឹង​មានការ​រកាំរកូស​នឹង​គ្នា​ក៏​សឹង​ថា​បាន ។

ឆ្នាំកុរ ៖ រាសី​ថ្ងៃនេះ​ធ្លាក់​ចុះ ។ លោក​អ្នក​អាច​នឹង​ត្រូវ​មនុស្ស​ខ្លះ​ដឹកនាំ​ឱ្យ​ដើរទៅ​រក​ផ្លូវ​អាច​មាន​គ្រោះថ្នាក់ ហេតុនេះ​បើសិនជា​មាន​មែន​នោះ​ចូរ​ប្រយ័ត្នប្រយែង​ជា​មុន ព្រោះ​អាច​បណ្តាល​ឱ្យ​មាន​ក្តី​អន្តរាយ​ដល់​ខ្លួន​បាន ។ បើជា​អ្នក​ប្រកប​មុខរបរ​រកស៊ី​វិញ ទោះបីជា​ចេញ​ទៅ​ជួញដូរ​នៅ​ទីណា​ក្តី​គួរ​ចៀសវាង​ការ​ដាក់​ទុន​ថ្មី ឬ​លង់ខ្លួន​តាម​អ្នក​បបួល​ចូល​ហ៊ុន​ជាមួយ ។ រីឯ​បញ្ហា​ស្នេហា គូស្នេហ៍​ច្រើន​ប្រចណ្ឌ​ខុស​រឿង ៕