ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បន្ទាយមានជ័យ ប្រើថ្នាំវ៉ាក់សាំង Pfizer ជាដូសទី៥ ចាក់តាមមណ្ឌលសុខភាព មន្ទីរពេទ្យបង្អែក ៧៦ កន្លែង

1 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ៖ ខេត្តបន្ទាយមានជ័យ បានបើកយុទ្ធនាការចាក់វ៉ាក់សាំង Pfizer បង្ការជំងឺកូវីដ-១៩ ដូសទី៥ ដូសជំរុញ សម្រាប់គោលដៅ​ជម្រើស នៅតាមមណ្ឌលសុខភាព និងមន្ទីរពេទ្យបង្អែក…

ខេត្តបន្ទាយមានជ័យ៖ ខេត្តបន្ទាយមានជ័យ បានបើកយុទ្ធនាការចាក់វ៉ាក់សាំង Pfizer បង្ការជំងឺកូវីដ-១៩ ដូសទី៥ ដូសជំរុញ សម្រាប់គោលដៅ​ជម្រើស នៅតាមមណ្ឌលសុខភាព និងមន្ទីរពេទ្យបង្អែក សរុបចំនួន ៧៦​កន្លែង។ យុទ្ធនាការចាក់វ៉ាក់សាំងនេះ បានចាប់ផ្តើម កាលពីថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២២។

ក្នុងពិធីបើកយុទ្ធនាការចាក់វ៉ាក់សាំងPfizer បង្ការជំងឺកូវីដ-១៩ ដូសទី៥ ដូសជំរុញ​នេះ ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានមានប្រសាសន៍ថា ក្រុមគ្រូពេទ្យខេត្ត បានចាប់ផ្តើមចាក់វ៉ាក់សាំងPfizer បង្ការជំងឺកូវីដ-១៩ ដូសទី៥ ដូសជំរុញ ជូនដល់ថ្នាក់ដឹកនាំ ក្រុមគ្រូពេទ្យជួរមុខ មន្ត្រីរាជការ អាជ្ញាធរមូលដ្ឋាន និងប្រជាជន ដែលមានអាយុ ចាប់ពីអាយុ១៨ឆ្នាំឡើងពិសេស ៦០ ឆ្នាំ មានអត្តភាពមុនគេ ដែលបានចាក់វ៉ាក់សាំងកូវីដ-១៩ ដូសទី៤ រួចរាល់ ហើយមានគម្លាតយ៉ាងតិច ៣ ខែឡើង តាមគោលការណ៍ស្ម័គ្រចិត្ត ។

ឯកឧត្តម អ៊ុំ រាត្រី បានមានបញ្ជាក់ឲ្យដឹងទៀតថា ការចាក់វ៉ាក់សាំងPfizer បង្ការ ជំងឺកូវីដ-១៩ ដូសទី៥ ដូសជំរុញនេះ នឹងត្រូវចាក់តាមពេលវេលា និងទីកន្លែងដែលបានកំណត់គឺពេលព្រឹក ចាប់ពីម៉ោង ៧:៣០ ដល់ម៉ោង ១១:៣០ ថ្ងៃត្រង់ និងពេលរសៀល ចាប់ពីម៉ោង ១៤:០០ ដល់ម៉ោង ១៦:០០ នៅតាមមណ្ឌលសុខភាព មន្ទីរពេទ្យបង្អែក ចំនួន ៧៦ កន្លែងទូទាំង ក្រុង ស្រុក ទាំង៩ ក្នុងខេត្តបន្ទាយមានជ័យ។

ជាមួយគ្នានោះ ឯកឧត្តម អភិបាលខេត្ត ក៏បានថ្លែងអំណរគុណចំពោះ​សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ដែល សម្ដេច តែងតែគិតគូរ ពី សុខមាលភាព របស់ប្រជាពលរដ្ឋ  តាមរយៈការផ្តល់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ សម្រាប់ដូសទី ១ រហូតដល់ដូសទី៥ ជាដូសជំរុញ។

ឯកឧត្តម បានវាយតម្លៃខ្ពស់ ចំពោះលទ្ធផល ដែល​រដ្ឋបាលខេត្តបន្ទាយមានជ័យ សម្រេចបាន ក្នុងផែន ការចាក់វ៉ាក់សាំង ជូនប្រជាពលរដ្ឋ ក្នុងខេត្តបន្ទាយមានជ័យ ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន ក្នុងការដឹកនាំរៀបចំផែនការ និងដាក់ចេញ នូវអភិក្រមផ្ការីក ក្នុងការចាក់វ៉ាក់សាំង ជូនប្រជាពលរដ្ឋ រហូតសម្រេចបានលទ្ធផលល្អឥតខ្ចោះនៃផែនការ។

លើសពីនេះ ឯកឧត្តម ក៏បានអំពាវនាវអាជ្ញាធរមូលដ្ឋានបន្តចុះផ្សព្វផ្សាយដល់បងប្អូនប្រជាពលរដ្ឋ ដែលមិនទាន់បានមកទទួលវ៉ាក់សាំងការពារជំងឺកូវីដ១៩ ដោយមូលហេតុ ចំណាកស្រុក ឬមូលហេតុផ្សេងៗ ទៀត ឱ្យមកទទួលវ៉ាក់សាំងឱ្យបានគ្រប់ៗគ្នា និងបន្តរក្សាអនុវត្តវិធានការ ៣កុំ ៣ការពារ ឱ្យបានខ្ជាប់ខ្ជួន៕​ ណុប រក្សា​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ