ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សាឡាត់ ស្រីឡាង ព្រមានចាត់វិធានការលើបុរសម្នាក់ ក្រោយប្រមាថលើនាងធ្ងន់ធ្ងរ

1 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ តារា​សម្តែង​នាង សាឡា​ត់ ស្រី​ឡា​ង បាន​ធ្វើការ​ព្រមានខ្លាំងៗថា នាងនឹង​ចាត់វិធានការផ្លូវច្បាប់​ទៅ​លើ​បុរស​ម្នាក់​ដែល​បាន​ប្រើប្រាស់​ពាក្យ​សម្តី​មិន​សមរម្យ​មក​លើ​រូប​នាង ខណៈដែលរូបនាង​កំពុងឡាយ៍ (Live) លើបណ្តាញសង្គមហ្វេ​ស​ប៊ុ​ក…

រាជធានី​ភ្នំពេញ ៖ តារា​សម្តែង​នាង សាឡា​ត់ ស្រី​ឡា​ង បាន​ធ្វើការ​ព្រមានខ្លាំងៗថា នាងនឹង​ចាត់វិធានការផ្លូវច្បាប់​ទៅ​លើ​បុរស​ម្នាក់​ដែល​បាន​ប្រើប្រាស់​ពាក្យ​សម្តី​មិន​សមរម្យ​មក​លើ​រូប​នាង ខណៈដែលរូបនាង​កំពុងឡាយ៍ (Live) លើបណ្តាញសង្គមហ្វេ​ស​ប៊ុ​ក ។

បើ​តាម​ការ​ទម្លាយ​ពី​តារា​រូប​នេះ បុរស​ដែល​មាន​គណនេយ្យ​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ​ថា «​តស៊ូ​ដើម្បី​គ្រួសារ​» បាន​ចូល​ទៅ​ធ្វើការ​បញ្ចេញមតិ (ខំ​មិន) ​ពីក្រោយ​ការ​ live របស់​នាង ដោយ​ប្រើប្រាស់​ភាសា​ជេរ​ប្រមាថធ្ងន់ធ្ងរ ជា​ពាក្យអសុរស​យ៉ាង​ខ្លាំង​មក​លើ​រូប​នាង ដែលការប្រមាថនេះមានលក្ខណៈជាន់ពន្លិចនិងប៉ះពាល់ដល់កិត្តិយសរបស់នាងនិងក្រុមគ្រួសារធ្ងន់ធ្ងរពេក។

យ៉ាងណា​គេ​មិន​ទាន់​ដឹង​ទេ​ថា បុរស​រូប​នេះ​មាន​ប្រភព​នៅ​ទី​ណា និង​មាន​ទំនាស់​អ្វី​ជាមួយ​តារា​រូប​នេះ​ឡើយ ប៉ុន្តែស្រីស្រស់ ​សាឡា​ត់ ស្រី​ឡា​ង បាន​ព្រមាន​ចាត់វិធានការ​លើ​បុរស​រូប​នេះ​ករណី​ ហើយនាងបាននិងកំពុង​ស៊ើបរកអត្តសញ្ញាណនិង​អាសយដ្ឋានរបស់ម្ចាស់គណនីហ្វេសប៊ុកដែលបានជេរប្រមាថរូបនាង។

ជាមួយនឹង​រូបភាព និង​ខ្លឹមសារ​នៃ​ការ​ជេរ​ប្រមាថ​ពី​បុរស​ខាងលើ តារា​សម្តែងដែលល្បីឈ្មោះ​ក្នុង​រឿង «ក្រមុំ​បាយ​ឆា» សាឡា​ត់ ស្រី​ឡា​ង បាន​ភ្ជាប់​ជាមួយនឹង​សារ​បង្ហោះ​តាម​ហ្វេ​ស​ប៊ុ​កថា បងប្អូន​មាន​អ្នក​ស្គាល់​គាត់ ឬ​ផ្ទះ​គាត់​ទេ? ​។ នាង​បញ្ជាក់​ថា ខ្ញុំ​មិនដឹង​ថា មូលហេតុ​អី​បាន​គាត់​ចូល​មក​ជេរ​ខ្ញុំ​បែប​នឹង​ទេ ខ្ញុំ​មិន​បាន​បោក ឬ​ធ្វើ​អ្វី​ប៉ះពាល់​ដល់​គាត់​ទេ ហើយ​ខ្ញុំ​ក៏​មិន​អោយ​មនុស្ស​ដែល​ទំនេរ​មាត់​រួចខ្លួន​ដោយ​ស្រួល​ដែរ ។

យ៉ាងណា ជុំវិញ​បញ្ហា​ដែល​បាន​កើតឡើង​ខាងលើ​នេះ កោះសន្តិភាព​នៅ​មិន​ទាន់​អាច​ស្វែងរក​ការ​បញ្ជាក់​បន្ថែម​ពីសា​ឡា​ត់ ស្រី​ឡា​ង បាន​នៅឡើយ​ទេ ខណៈ​ពេល​ការ​សាកសួរ​នៅ​មិន​ទាន់​មានការ​ឆ្លើយ​តប។

ជា​ការ​កត់សម្គាល់ បើ​យោង​តាម​ការ​ខំ​មិន​ពី​មិត្តភក្តិ​នៅ​ខាងក្រោម​រូបភាព​ដែល​សាឡា​ត់ ស្រី​ឡា​ង បាន​បង្ហោះ​នោះ ​បញ្ជាក់​ថា បុរស​ខាងលើ​នេះ​ទំនងជា​បុរស​លេង​ថ្នាំ និង​តែងតែ​បង្ហោះ​ជេរ​ប្រមាថ​នារី​ៗ ជា​ញឹកញាប់​ដោយ​បាន​ប្រើ​ពាក្យ​សម្តី​អសុរ​ស ​ដូច​ករណី​ដែល​បាន​កើតឡើង​លើ​តារា​រូប​នេះ​ដូច​គ្នាផងដែរ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ