ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខ្យល់​កន្ត្រាក់​លាយឡំ​ដោយ​ភ្លៀង​បំផ្លាញ​ផ្ទះពលរដ្ឋជាង១០០ខ្នង ​នៅ​ខេត្តពោធិ៍សាត់

1 ឆ្នាំ មុន
  • ពោធិ៍សាត់

ខេត្តពោធិ៍សាត់ ៖ ផ្ទះ​ប្រជាពលរដ្ឋ​ប្រមាណ​ជា​១០៣​ខ្នង រួម និង​ទ្រព្យសម្បត្តិ​មួយ​ចំនួន​ក្នុងស្រុក និង​ក្រុង​ចំនួន​៣ នៅ​ខេត្តពោធិ៍សាត់ ត្រូវ​បាន​គ្រោះ​ធម្មជាតិ​ខ្យល់​កន្ត្រាក់​លាយឡំ​ដោយ​ភ្លៀង​មួយ​មេ​បោកបក់ បំផ្លាញ ។…

ខេត្តពោធិ៍សាត់ ៖ ផ្ទះ​ប្រជាពលរដ្ឋ​ប្រមាណ​ជា​១០៣​ខ្នង រួម និង​ទ្រព្យសម្បត្តិ​មួយ​ចំនួន​ក្នុងស្រុក និង​ក្រុង​ចំនួន​៣ នៅ​ខេត្តពោធិ៍សាត់ ត្រូវ​បាន​គ្រោះ​ធម្មជាតិ​ខ្យល់​កន្ត្រាក់​លាយឡំ​ដោយ​ភ្លៀង​មួយ​មេ​បោកបក់ បំផ្លាញ ។

គ្រោះ​ធម្មជាតិ​នេះ​កើតឡើង​នៅ​រសៀល​ថ្ងៃ​ទី​៨ ខែមិថុនា ឆ្នាំ​២០២២ ក្នុង​ក្រុង​ពោធិ៍សាត់ ស្រុក​កណ្ដៀង និង​ស្រុក​បាកាន ខេត្តពោធិ៍សាត់ ។

តាម​របាយការណ៍​បឋម​ពី​សមត្ថកិច្ច​ឃើញ​ថា ក្រុង​ពោធិ៍សាត់​មាន​ចំនួន​ខ្នង​ផ្ទះ​ខូចខាត​ធ្ងន់ធ្ងរ​ជាងគេ គឺ​សង្កាត់​ផ្ទះ​ព្រៃ មាន​រហូត​ដល់ ៥៤​ខ្នង ខូចខាត​ម៉ូតូ ១​គ្រឿង និង​កង់​មួយ​គ្រឿង ។ សង្កាត់​ព្រៃ​ញី ខូចខាត​៨​ខ្នង រលំ​អង់​តែ​ន​វិទ្យុ​មួយ​កន្លែង និង​សង្កាត់​ស្វាយ​អាត់ ខូចខាត​៥​ខ្នង ។ ស្រុក​កណ្ដៀង ខូចខាត​សរុប​៣១​ខ្នង នៅ​ក្នុង​ឃុំ​ចំនួន​៤ គឺ​ឃុំ​វាល ឃុំ​ស្វាយ​លួង ឃុំ​អន្លង់​វិល និង​ឃុំ​កោះ​ជុំ ។ ស្រុក​បាកាន ខូចខាត​៥​ខ្នង ក្នុង​ឃុំ​បឹង​បត់​កណ្ដោល​។

សូម​បញ្ជាក់​ថា ទិន្នន័យ​សរុប​ទាំង​បី​ស្រុក​ក្រុង​ការ​លើ គឺ​ផ្ទះ​ប្រជាពលរដ្ឋ​ខូចខាត​ធ្ងន់​ស្រាល​ចំនួន​១០៣ ខ្នង ក្នុង​នោះ​មាន​ដើមឈើ​រលំ​សង្កត់​លើ​ផ្ទះ​ប្រជាពលរដ្ឋ​មួយ​ចំនួន និង​ទ្រព្យសម្បត្តិ​នៅ​តាម​ទី​សាធារណៈ​មួយ​ចំនួន​ផង​ដែល ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ