ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទោះស្នេហាបែកបាក់តែ ឆឹម សក្កដា នៅធ្វើរឿងមួយនេះដាក់ ពេជ្រ សោភា

1 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បើ​ទោះបីជា​ចំណង​ស្នេហ៍​ឈាន​ដល់​ផ្លូវ​បែកបាក់​ប្រមាណ​ជាង​១​ឆ្នាំ​ក៏​ដោយ ប៉ុន្តែ​តារា​សម្តែង​លោក ឆឹ​ម សក្ក​ដា បាន​ធ្វើ​អោយ​មហាជន​មានការ​ភ្ញាក់ផ្អើល បន្ទាប់​ពី​លោក​បាន​ធ្វើ​រឿង​មួយ​ចំពោះ​តារាចម្រៀង​នាង ពេជ្រ សោភា…

រាជធានី​ភ្នំពេញ ៖ បើ​ទោះបីជា​ចំណង​ស្នេហ៍​ឈាន​ដល់​ផ្លូវ​បែកបាក់​ប្រមាណ​ជាង​១​ឆ្នាំ​ក៏​ដោយ ប៉ុន្តែ​តារា​សម្តែង​លោក ឆឹ​ម សក្ក​ដា បាន​ធ្វើ​អោយ​មហាជន​មានការ​ភ្ញាក់ផ្អើល បន្ទាប់​ពី​លោក​បាន​ធ្វើ​រឿង​មួយ​ចំពោះ​តារាចម្រៀង​នាង ពេជ្រ សោភា ។

រឿង​ដែល​គួរ​អោយ​ភ្ញាក់ផ្អើល​នោះ គឺ​លោក ឆឹ​ម សក្ក​ដា បាន​ផ្ញើ​នំ​ខេ​ក អម​ជាមួយនឹង​ពាក្យពេចន៍​ជូនពរ​យ៉ាង​ចាក់​ដោត​ទៅ​អោយ​នាង ពេជ្រ សោភា ក្នុង​ថ្ងៃ​ខួបកំណើត​របស់​នាង នៅ​ថ្ងៃ​ទី​៩ ខែមិថុនា ឆ្នាំ​២០២២​នេះ ។

នៅ​លើ​គណនេយ្យ​ហ្វេ​ស​ប៊ុ​ករប​ស់លោក ឆឹ​ម សក្ក​ដា កាលពី​ម្សិលមិញ​បាន​បង្ហោះ​នូវ​សារ​ជូនពរ​ទៅ​កាន់​ពេជ្រ សោភា បើ​ទោះបីជា​សារ​នោះ លោក​មិន​បាន​បញ្ជាក់​ឈ្មោះ​អោយ​ច្បាស់​ក៏​ដោយ ។ សារ​នោះ​បាន​បង្ហោះ​ឡើង​ស្រប​ពេល​ចំ​ថ្ងៃ​ខួបកំណើត​របស់ ពេជ្រ សោភា ដែល​បាន​ប្រារព្ធ​ធ្វើ​ឡើង​រៀង​រាល់​ឆ្នាំ ខណៈ​ពេល​កាលពី​ឆ្នាំ​កន្លង​ទៅ​ខួបកំណើត​នាង​ក៏​មាន​វត្តមាន​លោក ឆឹ​ម ស​ក្ត​ដា ផង​ដែរ ។

ជា​ការ​កត់សម្គាល់​នៅ​ក្រោយ​ពេល​ដែល​លោក ឆឹ​ម ស​ក្ត​ដា បាន​បង្ហោះ​សារ​ជូនពរ​នៅ​លើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​នោះ ប៉ុន្មាន​ក្រោយមក ពេជ្រ សោភា ក៏​បាន​បង្ហោះ​នំ​ខេ​កមួយ​ដែល​មាន​សរសេរ​សារ​ជូនពរ​ដូច​ទៅ​នឹង​សារ​លោក ឆឹ​ម ស​ក្ត​ដា បាន​បង្ហោះ​នោះ​ដែរ ។

យ៉ាងណា​ជាមួយ​រូបភាព​នំ​ខេ​កមួយ​នេះ ពេជ្រ សោភា ក៏​បាន​ភ្ជាប់​ជាមួយនឹង​សារ​បង្ហោះ​ថា គ្មាន​ឈ្មោះ​ពាក្យ​ជូនពរ​ដូច​ធ្លាប់​បានឃើញ​រក​នឹក​ដែរ តែ​គិត​មិន​ចេញ យ៉ាងណា​អរគុណ​ម្ទា​ស់នំ​អត់​ឈ្មោះ ។

តាម​រយៈ​សកម្មភាព​ខាងលើ​នេះ មាន​ន័យ​ថា បើ​ទោះបីជា ឆឹ​ម សក្ក​ដា បាន​បែកបាក់​ស្នេហ៍​ជាមួយ និង​ពេជ្រ សោភា ក៏​ដោយ​ប៉ុន្តែ​ក្នុង​ចិត្ត​តារា​ប្រុស​រូប​នេះ​ហាក់​នៅ​មិន​ទាន់​ភ្លេច​នូវ​ស្នាក​ស្នាម​អនុស្សាវរីយ​ស្នេហា​ចាស់​នៅឡើយ​ទេ ។

ជា​ពិសេស​ជាង​នេះ​ទៅ​ទៀត គឺ​ថ្ងៃ​ខួបកំណើត​របស់ ពេជ្រ សោភា ដែល​លោក​នៅ​តែ​ចង​ចាំ និង​បង្ហោះ​សារ​ជូនពរ​ដូច​ជា​ពេល​នេះ ។

កន្លង​មក ឆឹ​ម សក្ក​ដា ធ្លាប់​លើក​ឡើង​ថា បើ​ទោះបីជា​លោក និង​ពេជ្រ សោភា បាន​បែកបាក់​ស្នេហា​គ្នា​ក៏​ដោយ ប៉ុន្តែ​លោក​ក៏​នៅ​រាប់អាន​នាង​ជា​មិត្តភក្តិ​ធម្មតា​ដដែល ។ លោក​បញ្ជាក់​ថា ប្រសិនបើ​លោក​មាន​ស្នេហា​ថ្មី​នោះ​លោក​ទំនងជា​មិន​យក​អ្នកសិល្បៈ​ដូច​គ្នា​ឡើយ ស្រប​ពេល​ដែល​ពេជ្រ សោភា ក៏​បាន​លេចដំណឹង​មាន​ស្នេហា​ថ្មី​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ