ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រឹង​មាំមែន! បេ​ក្ខ​នារីខ្មែរ​ម្នាក់​បង្ហាញខ្លួន​​​ក្នុង​​កម្មវិធី​ប្រកួត​បវរកញ្ញា​ទាំង​កាន់​ឈើច្រត់

1 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ ជា​ប្រវត្តិ​ចង​ចាំ បេ​ក្ខ​នារី​ម្នាក់​ឡើង​បង្ហាញខ្លួន​​​ក្នុង​​កម្មវិធី​ប្រកួត​បវរកញ្ញា​ចក្រ​វា​ឡ​

រាជធានីភ្នំពេញ ៖ ចាត់ទុកជាលើកទី១ក្នុង​ប្រវត្តិនៃការប្រកួតសម្រស់នៅកម្ពុជា បន្ទាប់ពីបេ​ក្ខ​នារី​ម្នាក់​ឡើង​បង្ហាញខ្លួន​​​ក្នុង​​កម្មវិធី​ប្រកួត​បវរកញ្ញា​ចក្រ​វា​ឡ​កម្ពុជា ទាំង​កាន់​ឈើច្រត់ ។ បន្ទាប់ពី​​មើលឃើញ​រូបភាព​នេះ អ្នក​ណា​ៗ​ក៏សម្តែង​ក្តីអាណិតអាសូរ និង​រកកល់​ចង់​យំ​តាម នៅ​ពេល​ចោល​ក្រសែភ្នែក​ឃើញ​នារី​កម្ពុជា​ដ៏​ក្លាហានមួយរូប​ មក​ប្រកួត​ទាំង​មិន​ស្រួលខ្លួន ហើយ​ញញឹម​បង្ហាញ​សម្រស់ អម​ជាមួយ​ដៃ​កាន់​ឈើច្រត់​។ នាង​ពិតជា​សាង​ភាព​ជា​​នារី​រឹង​មាំ ហើយនឹង​ធ្វើ​អោយ គេ​មើលឃើញ​ថា ស្ត្រី​កម្ពុជា មិន​ទន់ជ្រាយ ហើយ​តស៊ូ​ក្នុង​កាលៈទេសៈ​ណា​ក៍ មិន​បោះបង់​។

នា​យប់​ថ្ងៃ​ទី​៨ មិថុនា ឆ្នាំ​២០២២ មានការ​បង្ហាញខ្លួន បេ​ក្ខ​នារី​ដ៍​ស្រស់​ស្អាត​២០ រូប​នៃ​ការ​ប្រកួត បវរកញ្ញា​ចក្រ​វា​ឡ​កម្ពុជា ឆ្នាំ​២០២២ រដូវ​កាល​ថ្មី ដោយ​មានការ​ផ្សាយ បន្ត​ផ្ទាល់ តាម​កញ្ចក់​ទូរទស្សន៍​បាយ័ន​។ កម្មវិធី​Miss Universe Cambodia 2022 នេះ បាន​ក្លាយជា​ការ​ពេញ​និយម​ណាស់ សម្រាប់​អ្នក​និយម​តាមដាន​។ បើក​ឆាក​មាន​រំលេច​កម្មវិធី​បង្ហាញ​នូវ​ឈុតតំណាង​ជាតិ និង​ឈុត​ស​មោ​លស​។ លើស​ពី​នោះ មានការ​ភ្ញាក់ផ្អើល​ចំពោះ​កញ្ញា​រាសី ស្លាក​លេខ​១ បាន​បង្ហាញខ្លួន ដោយនាងមាន​របួស​កជើង ដើរ​កាត់ឈើ​ច្រត់ អម​ដោយ​​បុរស​​​សង្ហារ​​ម្នាក់ ជួយ​ទប់​ជំហរ​។ មើលទៅ​ពេល បង្អួត​សម្រស់​នាង​ធ្វើ​បាន​ល្អ មិន​ភ័.យ និង​ដាក់​អារម្មណ៍​ជាមួយ​ការងារ​បាន​យ៉ាង​យកចិត្តទុកដាក់​។ ភ្លាម​ៗ អ្នកគាំទ្រ​នាំគ្នា​ទះដៃ ​ហ៊ោកញ្ជ្រៀវ​​ពេញ​ឆាក​លើកទឹកចិត្ត​​ដល់បេក្ខ​នារី​​រឹង​មាំ​១រូប​នេះ​។

​មហាជនដែល​បាន​ទស្សនាទិដ្ឋភាព​ការប្រកួត​នេះ ​ម្នាក់​​ៗ​សម្តែង​អារម្មណ៍​អួលដើម​​ក ​ចង់​យំ ព្រោះ​រំ​ភើប​ជាមួយ​ការ​តាំងចិត្ត​របស់​កញ្ញា​ រាសី ។ នាង​ពិតជា​អស្ចារ្យ​ និងធ្វើ​​​ឱ្យ​គ្រប់​គ្នា​កោតសរសើរ​ជាមួយ​ការ​តស៊ូ​របស់ នាង​ ហើយបេក្ខនារីដែលមានរូបសម្រស់ស្រស់សោភានេះ ក៏បាន​កសាង​ប្រវត្តិសាស្ដ្រ​របស់​ការប្រកួតបវរកញ្ញា​ចក្រវាល​កម្ពុជា​ ​ដើម្បី​ឱ្យ​​គ្រប់​គ្នា​ចង​ចាំ​នូវ​ឆន្ទៈ​របស់​ស្ត្រី​ខ្មែរ​យើង​ដែលមិនបោះបង់ទោះខ្លួនត្រូវឡើងឆាកទាំងដៃកាន់ឈើច្រត់ផងដែរ​។

ការបង្ហាញវត្តមានរបស់នាងលើឆាកប្រកួតពិតជាបានបង្កើតជា​រឿង​ភ្ញាក់ផ្អើលតែ​ម្តង ​ព្រោះ​មហាជន​មួយ​ចំនួន​បានដឹង​ថា ​បេក្ខ​នារី​បវរ​កញ្ញា ពាក់​លេខ​១ កំពុង​ចូលរួម​ប្រកួត ការ​ប្រឡង​បវរកញ្ញា ចក្រ​វា​ឡ​កម្ពុជា​២០២២ បាន​ដួល​គ្រិច​កជើង​ពេល​ហាត់​ដើរ នៅផ្ទះ​។ យើង​នឹង​រង់ចាំ​មើល​ទៀត​ថា តើ​កញ្ញា វ័យឆ្លាត​រូប​ណា​ឡើង​ទៅ​បំពាក់​មកុដ បវរកញ្ញា​ចក្រ​វា​ឡ​កម្ពុជា​២០២២ ផ្លូវការ​ដែល មក​ដល់​នា​រាត្រី​ថ្ងៃ​ទី​១៥ មិថុនា ខាង​មុខ​ ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ