ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បន្ថែមមគ្គុទ្ទេសក៍ទេសចរណ៍ ៦៥នាក់ ត្រៀម​ទទួលភ្ញៀវទេសចរជាថ្មី មកទស្សនា​សៀមរាប-អង្គរ

1 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប៖ ក្រសួងទេសចរណ៍ សហការជាមួយអាជ្ញាធរជាតិអប្សរា និង​មន្ទីរទេសចរណ៍​ខេត្តសៀមរាប បាន​រៀបចំបើកវគ្គវិក្រឹតការពិសេសមគ្គុទ្ទេសក៍ទេសចរណ៍ តំបន់សៀមរាប-អង្គរ។ ​ពិធីបើកវគ្គវិក្រឹតការពិសេសមគ្គុទេ្ទសក៍ទេសចរណ៍ តំបន់សៀមរាប-អង្គរ កាលពីថ្ងៃទី៧ ខែមិថុនា…

ខេត្តសៀមរាប៖ ក្រសួងទេសចរណ៍ សហការជាមួយអាជ្ញាធរជាតិអប្សរា និង​មន្ទីរទេសចរណ៍​ខេត្តសៀមរាប បាន​រៀបចំបើកវគ្គវិក្រឹតការពិសេសមគ្គុទ្ទេសក៍ទេសចរណ៍ តំបន់សៀមរាប-អង្គរ។ ​ពិធីបើកវគ្គវិក្រឹតការពិសេសមគ្គុទេ្ទសក៍ទេសចរណ៍ តំបន់សៀមរាប-អង្គរ កាលពីថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២២ បានធ្វើឡើង ក្រោមអធិបតីភាពលោក​ ប៉ាក់ សុខុម រដ្ឋលេខាធិការក្រសួងទេសចរណ៍ និងលោក​បណ្ឌិត ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា។

វគ្គវិក្រឹតការពិសេសនេះ មានសិក្ខាកាមជាមគ្គុទ្ទេសក៍ទេសចរណ៍ចូលរួមសរុប ចំនួន ៦៥នាក់ សិក្សារយៈពេល ១០ថ្ងៃ ចាប់ពីថ្ងៃទី០៧ ដល់ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២២ នៅទីស្នាក់ការ​អាជ្ញាធរជាតិអប្សរា ក្នុងខេត្តសៀមរាប​។

លោក​ ប៉ាក់ សុខុម បានមានប្រសាសន៍ថា វគ្គវិក្រឹតការពិសេសមគ្គុទ្ទេសក៍ទេសចរណ៍ តំបន់សៀមរាប-អង្គរ នេះ ពិតជាមានសារៈសំខាន់ណាស់ សម្រាប់ផ្តល់ចំណេះដឹងថ្មីៗបន្ថែមទៀត ដល់មគ្គុទ្ទេសក៍ទេសចរណ៍របស់យើង សម្រាប់ត្រៀមទទួលភ្ញៀវទេសចរជាថ្មីមកទស្សនា​សៀមរាប-អង្គរ បន្ទាប់ពីជំងឺកូវីដ១៩ មានភាពស្ងប់ស្ងាត់ធូរស្រាល ហើយលោករដ្ឋលេខាធិការ បានផ្តាំផ្ញើឱ្យសិក្ខាកាមទាំងអស់ ត្រូវយកចិត្តទុកដាក់ និងខិតខំក្រេបយកចំណេះដឹងថ្មីៗ តាមរយៈវគ្គវិក្រិតការនេះ។

លោក​បណ្ឌិត ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា បានមានប្រសាសន៍ថា វគ្គវិក្រិតការនេះ ធ្វើឡើង ក្នុងគោលបំណងចម្បង ចំនួន ២ គឺ ទី១ ចែករំលែកចំណេះដឹង និងណែនាំ​ផលិតផលទេចរណ៍ថ្មីៗ នៅតំបន់សៀមរាប-អង្គរ ទៅដល់មគ្គុទ្ទេសក៍ទេសចរណ៍ ព្រោះថាមគ្គុទ្ទេសក៍ទេសចរណ៍ អាចត្រូវចាត់ទុកថាជាទូត ដែលមានឥទ្ធិពលខ្លាំងបំផុត ដើម្បីផ្សព្វផ្សាយពីរបកគំហើញថ្មីៗនៃការស្រាវជ្រាវ និងសមិទ្ធផលការងារថ្មីៗ វប្បធម៌ខ្មែរក្នុងការបញ្ជាក់ពីតម្លៃពិតរបស់តំបន់រមណីយដ្ឋានអង្គរ។ ទី២ ចង់ឱ្យអ្នកមគ្គុទ្ទេសក៍​ទេសចរណ៍សហការជាមួយភ្នាក់ងារទេសចរណ៍នៃអាជ្ញាធរជាតិអប្សរាតាមរយៈការគ្រប់គ្រងភ្ញៀវទេសចរតាមបែបគន្លងថ្មី នៅតំបន់អង្គរក្រោយសម័យកូវីដ។

អាជ្ញាធរជាតិអប្សរា ក្នុងរយៈពេលស្ថិតនៅក្នុងបរិបទការរីករាលដាលជាសាកលនៃជំងឺកូវីដ១៩ បានកែលម្អសោភ័ណភាពនៅបរិវេណប្រាសាទសំខាន់ៗ នៅក្នុងតំបន់រមណីយដ្ឋានអង្គរ ពិសេស​ពង្រីកការងារស្រាវជ្រាវលើវិស័យបេតិកភណ្ឌ ដែលជាចំណុចសំខាន់ ដែលអាចផ្តល់ជា​ចំណេះដឹង​បន្ថែមដល់មគ្គុទ្ទេសក៍ ដើម្បីឱ្យមគ្គុទ្ទេសក៍ដែលជាអ្នកនាំសារសំខាន់ក្នុងការផ្តល់​ជូនភ្ញៀវទេសចរឱ្យយល់ពីតម្លៃអង្គរ និងវប្បធម៌ខ្មែរ ទទួលបានព័ត៌មានជាក់លាក់​ពិតប្រាកដពីអង្គរ៕ សុខ សារ៉ាយ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ