ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា​អូសទាញ​ទេសចរ​ណ៍វៀតណាម ថៃ ឲ្យ​មក​កម្សាន្ត​ខេត្ត​ជាប់​សមុទ្រ

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ បាន​លើក​ឡើង​អំពី​ការ​រំពឹង​ទុកនូវ​កំណើន​ភ្ញៀវ​ទេសចរ​អន្តរជាតិ តាម​ច្រករបៀង​ខាងត្បូង​ជាមួយ​ប្រទេស​វៀតណាម និង​ប្រទេស​ថៃ ក្រោយ​ការ​សម្រួល​ឱ្យ​មានការ​ធ្វើ​ដំណើរ​ងាយស្រួល​ជាង​មុន សម្រាប់​ភ្ញៀវ​ទេសចរ​ ។ លោក…

រាជធានីភ្នំពេញ ៖ រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ បាន​លើក​ឡើង​អំពី​ការ​រំពឹង​ទុកនូវ​កំណើន​ភ្ញៀវ​ទេសចរ​អន្តរជាតិ តាម​ច្រករបៀង​ខាងត្បូង​ជាមួយ​ប្រទេស​វៀតណាម និង​ប្រទេស​ថៃ ក្រោយ​ការ​សម្រួល​ឱ្យ​មានការ​ធ្វើ​ដំណើរ​ងាយស្រួល​ជាង​មុន សម្រាប់​ភ្ញៀវ​ទេសចរ​ ។

លោក ថោ​ង ខុន បានឱ្យ​ដឹង​ថា ការ​រៀបចំ​គ្រប់គ្រង និង​អភិវឌ្ឍ​តំបន់ឆ្នេរ​ឱ្យ​បាន​ត្រឹមត្រូវ គឺ​ដើម្បី​ទាក់ទាញ​ភ្ញៀវ​ទេសចរ​បាន​កាន់តែ​ច្រើន​ឡើង​ ។ លោក​បាន​លើក​ឡើង​នូវ​ចំណុច​សំខាន់​ក្នុង​ការ​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ក្នុង​បរិបទ​វិបត្តិ​សកល​នេះ គឺ​តំបន់ឆ្នេរ​បាន​ទាក់ទាញ​ទេសចរ​ផ្ទៃក្នុង​យ៉ាងច្រើន ​។ កម្ពុជា​ក៏​មាន​កិច្ច​សហប្រតិបត្តិការ​ជំរុញ​ចលនា​ភ្ញៀវ​ទេសចរ​តាម​តំបន់ឆ្នេរ​ជាមួយ​ប្រទេស​ជិតខាង មាន​វៀតណាម និង​ថៃ បន្ទាប់​ពី​ប្រទេស​ទាំងនេះ​ បើក​ឱ្យ​មានការ​ធ្វើ​ដំណើរ​សម្រាប់​ភ្ញៀវ​ទេសចរ​ឡើង​វិញ​ ។

លោក​រដ្ឋមន្ត្រី​បញ្ជាក់​ថា «​នៅ​ក្នុង​តំបន់ឆ្នេរ​របស់​យើង ក៏​មានការ​អភិវឌ្ឍ​ក្នុង​ក្រប​ខណ្ឌ Southern Corridor របៀង​ខាងត្បូង​ដែល​ជាប់​ជាមួយ​វៀតណាម និង​ថៃ​»​ ។ ប្រសិនបើ​អភិវឌ្ឍ​ខេត្តកំពត ខេត្ត​កែប​បាន​ល្អ នោះ​កម្ពុជា​នឹង​អាច​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ពី​ប្រទេស​វៀតណាម​បាន​ច្រើន តាម​រយៈ​កា​រត​ភ្ជាប់​ផ្លូវ​ធ្វើ​ដំណើរ​ចេញពី​ច្រកព្រំដែន នាវា​ល្បឿន​លឿន​ភ្ជាប់​គោលដៅ​ទេសចរណ៍​ពី​កោះត្រល់ (​ហ្វូ​គុក​) មក​កំពង់​ផែ​ខេត្តកំពត និង​កំពង់​ផែ​ខេត្ត​កែប​ ។

ទន្ទឹម​នឹង​នោះ ភ្ញៀវ​ទេសចរ​មក​ពី​ប្រទេស​ថៃ​អាច​ធ្វើ​ដំណើរ​មក​តាម​ភាគ​ខាងត្បូង​ចូល​មក​តាម​ខេត្តកោះកុង​បន្ត​មក​ខេត្ត​ព្រះ​សីហ​នុ និង​ខេត្ត​ផ្សេង​ទៀត​តាម​តំបន់ឆ្នេរ ក៏​ដូច​ជា ​តំបន់​អេកូ​ទេសចរណ៍​ផង​ដែរ​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ