ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សេចក្តី​ប្រកាស​ព័ត៌មាន​ផ្លូវការ​របស់​ក្រុមហ៊ុន​សាម​សុង

7 ឆ្នាំ មុន

អតិថិជន Galaxy Note7 ទាំងអស់​អាច​ប្តូរ​យក Galaxy S7 edge ឬ Galaxy Note 5 ជាមួយ​ទឹកប្រាក់​បន្ថែម ឬ​ប្តូរ​យក​ទឹកប្រាក់​វិញ​ពី​ថ្ងៃ​ទី​១០ ដល់​៣០ ខែវិច្ឆិកា ឆ្នាំ​2016។

អតិថិជន Galaxy Note7 ទាំងអស់​អាច​ប្តូរ​យក Galaxy S7 edge ឬ Galaxy Note 5 ជាមួយ​ទឹកប្រាក់​បន្ថែម ឬ​ប្តូរ​យក​ទឹកប្រាក់​វិញ​ពី​ថ្ងៃ​ទី​១០ ដល់​៣០ ខែវិច្ឆិកា ឆ្នាំ​2016។

ដើម្បី​សុវត្ថិភាព​របស់​អតិថិជន ក្រុមហ៊ុន​សាម​សុង​បាន​ឈប់​លក់ និង​ដូរ ព្រមទាំង​សម្រេចចិត្ត​ឈប់​ផលិត Galaxy Note7 តែ​ម្តង​។ អតិថិជន​ទាំងអស់​ដែល​កំពុង​ប្រើប្រាស់​ទាំង Galaxy Note7 ចាស់ និង Galaxy Note7 ដែល​បាន​ដូរ​ថ្មី គួរ​បិទ​ទូរស័ព្ទ និង​ឈប់​ប្រើប្រាស់​បន្ត ហើយ​ទទួលយក​អត្ថប្រយោជន៍​ពី​ការ​ដូរ​យក​ទូរស័ព្ទ​សាម​សុង​ថ្មី​ជាមួយ​ទឹកប្រាក់​បន្ថែម ឬ​ប្តូរ​យក​ទឹកប្រាក់​វិញ​។

នៅ​ក្នុង​ប្រទេស​កម្ពុជា អតិថិជន Galaxy Note7 ទាំងអស់​នឹង​ទទួល​បាន​អត្ថប្រយោជន៍​មួយ​ក្នុង​ចំណោម​អត្ថប្រយោជន៍​ដូច​ខាងក្រោម ៖
*   ​ប្តូរ Galaxy Note7 យក Galaxy S7 edge ជាមួយ​ទឹកប្រាក់​$170 ($70 សម្រាប់​តម្លៃ ខុស​គ្នា​រវាង Galaxy Note7 និង Galaxy S7 edge + $100 សម្រាប់​ទឹកប្រាក់​បន្ថែម​)

*​    ​ប្តូរ Galaxy Note7 យក Galaxy Note5 ជាមួយនឹង​ទឹកប្រាក់ $210 ($110 សម្រាប់​តម្លៃ​ខុស​គ្នា​រវាង Galaxy Note7 និង Galaxy Note5 +  $100 សម្រាប់​ទឹកប្រាក់​បន្ថែម​)

*​    ​ប្តូរ Galaxy Note7 យក​ទឹកប្រាក់​វិញ

កម្មវិធី​នេះ​នឹង​ចាប់ផ្តើម​ពី​ថ្ងៃ​ទី​10  ដល់ 30 ខែវិច្ឆិកា ឆ្នាំ​2016 នៅ​ហាង​ទំនើប​សាម​សុង​របស់​អ្នក​នាំ​ចូល​ផលិតផល​សាម​សុង​ផ្លូវការ​នៅ​កម្ពុជា​។

1.​    ​សម្រាប់​អតិថិជន​ដែល​បាន​ទិញ​ពី​ហាង​ទំនើប​សាម​សុង Apsara, KLD ឬ Nika ដែល​ជា​អ្នក​នាំ​ចូល​ផ​លិ​ផល​សាម​សុង​ផ្លូវការ​។ សូម​អញ្ជើញ​ទៅ​កាន់​ហាង​ទំនើប​សាម​សុង KLD  ទល់មុខ​អគារ​ភ្នំពេញ​ថៅ​វើ  ហាង​ទំនើប​សាម​សុង Apsara   នៅ​ជិត​ផ្សារ​ដេប៉ូ ឬ​ហាង​ទំនើប​សាម​សុង Nika ជិត​ស្តុ​ប​បូកគោ​។

2.​    ​សម្រាប់​អតិថិជន​ដែល​មិន​បាន​ទិញ​ពី​ហាង​ទំនើប​សាម​សុង Apsara, KLD ឬ Nika សូម​អញ្ជើញ​ទៅ​កាន់​ហាង​ដែល​លោក​អ្នក​បាន​ទិញ ដើម្បី​ទទួល​បានការ​សម្របសម្រួល​ពី​ហាង​ទាំងនោះ​សម្រាប់​កម្មវិធី​នេះ​។

ក្រុមការងារ​យើងខ្ញុំ​នឹង​ទាក់ទង​លោក​អ្នក ដើម្បី​ផ្តល់​ព័ត៌មាន​បន្ថែម ហើយ​ប្រសិនបើ​លោក​អ្នកមាន​ច​ម្ង​ល់​ផ្សេង​ៗ សូម​ទាក់ទង​ផ្នែក​បំរើ​អតិថិជន​យើងខ្ញុំ​តាម​រយៈ​ទូរស័ព្ទ 023 99 32 32 ។

ក្រុមហ៊ុន​យើងខ្ញុំ សូម​អភ័យទោស​ដោយ​សុច្ច​ចិត្ត​ចំពោះ​ការ​លំបាក​ដល់​អតិថិជន និង​ដៃគូ​នានា ហើយ​ក្រុមហ៊ុន​សូម​លើកទឹកចិត្ត​ដល់​អតិថិជន Galaxy Note7 ទាំងអស់​ចូលរួម​ជាមួយ​កម្មវិធី​នេះ​។