ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​​នាំ​បក្ស​ពួក​ទៅ​កា.ប់​ ព្រោះខឹង​រឿង​ខ្ចី​ទូរស័ព្ទ​ប្អូន​​យក​​ទៅ​​បញ្ចាំ​

1 ឆ្នាំ មុន
  • ប៉ៃលិន

ខេត្ត​ប៉ៃលិន ៖ ដោយសារតែ​ជន​បង្ក​ខឹង​ជនរងគ្រោះកា​ង​អ្នក​ដែល​យក​ទូរស័ព្ទ​ប្អូន​រាប់អាន​របស់​ខ្លួន ទៅ​បញ្ចាំ​យក​លុយ​លេងល្បែង​បាញ់​ត្រី​ចាញ់​អស់ មិនទៅ​រំលោះ​យក​មក​ឱ្យ​វិញ ទើប​នាំ​បក្សពួក​ជិះ​ម៉ូតូ​ទៅ​ទាញ​យក​កាំបិ​ត​ប៉័ងតោ​នៅកន្លែង​ទូ​បាញ់​ត្រី ចេញ​មក​កា.ប់​ប្រហារ​លើ​ជនរងគ្រោះ​នៅមុខ​កាស៊ីណូ​ផ្អើល​ភ្ញៀ​វ​តែម្តង​ ។ គ្រាន់តែ​ឃើញ​លើក​កាំបិត​កា.ប់​ប្រហារ​ភ្លាម ជនរងគ្រោះ​បាន​យកដៃ​ឆ្វេង​រង…

ខេត្ត​ប៉ៃលិន ៖ ដោយសារតែ​ជន​បង្ក​ខឹង​ជនរងគ្រោះកា​ង​អ្នក​ដែល​យក​ទូរស័ព្ទ​ប្អូន​រាប់អាន​របស់​ខ្លួន ទៅ​បញ្ចាំ​យក​លុយ​លេងល្បែង​បាញ់​ត្រី​ចាញ់​អស់ មិនទៅ​រំលោះ​យក​មក​ឱ្យ​វិញ ទើប​នាំ​បក្សពួក​ជិះ​ម៉ូតូ​ទៅ​ទាញ​យក​កាំបិ​ត​ប៉័ងតោ​នៅកន្លែង​ទូ​បាញ់​ត្រី ចេញ​មក​កា.ប់​ប្រហារ​លើ​ជនរងគ្រោះ​នៅមុខ​កាស៊ីណូ​ផ្អើល​ភ្ញៀ​វ​តែម្តង​ ។ គ្រាន់តែ​ឃើញ​លើក​កាំបិត​កា.ប់​ប្រហារ​ភ្លាម ជនរងគ្រោះ​បាន​យកដៃ​ឆ្វេង​រង បណ្តាល​ឱ្យ​មុត​រយះ​ដេរ​អស់​ចំ​នូន២០ថ្នេរ​។ ចំណែក​ជន​បង្ក២នាក់ បាន​នាំគ្នា​ជិះ​ម៉ូតូ​រត់​គេច​​ខ្លួន​បាត់ស្រមោ​ល ខណ:នគរបាល​តាម​ចាប់​ឃាត់ខ្លួន​បាន​ម្នាក់​ ។

ហេតុការណ៍​អំពើ​ហិ.ង្សា.​កា.ប់​ប្រហារ​មាន​ស្ថាន​ទម្ងន់​ទោស​នេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង ០៦​​ល្ងាច​ថ្ងៃទី០៥ ខែមិថុនា ឆ្នាំ ២០២២ នៅ​ចំណុច​មុខ​កាស៊ីណូ​ម្កុដ​ពេជ្រ ស្ថិត​ក្នុង​ភូមិ​ផ្សារ​ព្រំ​ជើង ឃុំ​ស្ទឹងកាច់ ស្រុក​សាលាក្រៅ ខេត្ត​ប៉ៃលិន​ ។ ប្រភព​ព័ត៌មាន​ពី​នគរបាលបានឱ្យ​ដឹង​ថា ជនរង​គ្រោះ​​មានឈ្មោះ មិត្ត ធា​វី ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរ​មិន​ពិតប្រា​កដ មាន​ទីលំនៅ​ក្នុង​ភូមិ​អូរ​រអិល ឃុំ​ស្ទឹងកាច់ ស្រុក​សាលាក្រៅ ខេត្ត​ប៉ៃលិន (រង​របួស​ដៃ​ខាងឆ្វេង​ដេរ​អស់​ជាង២០ថ្នេរ)។

ចំណែក​ជន​បង្ក​មាន​គ្នា០៣នាក់ ៖ ទី១ មានឈ្មោះ ស៊ិន កក្កដា ភេទប្រុស អាយុ២០ឆ្នាំ (ចាប់​ឃាត់ខ្លួន)។ ទី២ មានឈ្មោះ វែង ភេទប្រុស អាយុ៣៤ឆ្នាំ ទាំងពីរ​នាក់ មាន​ទីលំនៅ​បច្ចុប្បន្ន​នៅ​ភូមិ​ផ្សារ​ព្រំ ឃុំ​ស្ទឹងកាច់ ស្រុក​សាលាក្រៅ​ ។ ទី៣ មានឈ្មោះ ញ៉ាញ់ ភេទប្រុស អាយុ១៦ឆ្នាំ មាន​ទីលំនៅ​មិន​ពិតប្រាកដ (ទាំង២នាក់​បាន​គេចខ្លួន​បាត់)។

ចំណែក​វត្តុ​តាងកាំបិតប៉័ងតោ១ដើម ក្រោយ​ធ្វើសកម្មភាព​កា.ប់​ប្រហារ​រួច ក៏​បោះ​ទុកចោល ត្រូវ​នគរ​បាល​យកបច្ចុប្បន្ន ជនសង្ស័យ​ដែល​ឃាត់ខ្លួន បាន​ត្រូវ​នគរបាល​យក​ទៅ​រក្សាទុក​នៅ​អធិការ​ដ្ឋាន​នគរបាល​ស្រុក​សាលាក្រៅ ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិ​ធី​៕ ​

អត្ថបទសរសេរ ដោយ