ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពូ ឃ្លាំង ចេញ​មុខ​និយាយ​គាំទ្រ​គណៈកម្មការ​រឿង​បេក្ខជន ទុំ រ​ដ្ឋា

1 ឆ្នាំ មុន
  • ភ្នំពេញ

មិន​ខុស​ពី​អ្នកសិល្បៈ​មួយ​ចំនួន​ទៀត​ឡើយ តារាចម្រៀង ឌី​ជេ ឃ្លាំង បាន​ចេញ​មុខ​និយាយ​រឿង​បេក្ខជន ទុំ រ​ដ្ឋា (​ឬ​ហៅ​ទុំ សុវត្ថិ​) ដែល​បាន​ធ្លាក់​ជុំ​ដំបូង​ពី​ការ​ប្រឡង​កម្មវិធី Cambodia Idol ក្រោម​​សំលេង​រិះគន់​ពី​មហាជន​។ ដោយ​មិន​និយាយ​អ្វី​វែង​ឆ្ងាយ ប៉ុន្តែ

រាជធានី​ភ្នំពេញ ៖ មិន​ខុស​ពី​អ្នកសិល្បៈ​មួយ​ចំនួន​ទៀត​ឡើយ តារាចម្រៀង ឌី​ជេ ឃ្លាំង បាន​ចេញ​មុខ​និយាយ​រឿង​បេក្ខជន ទុំ រ​ដ្ឋា (​ឬ​ហៅ​ទុំ សុវត្ថិ​) ដែល​បាន​ធ្លាក់​ជុំ​ដំបូង​ពី​ការ​ប្រឡង​កម្មវិធី Cambodia Idol ក្រោម​សំលេង​រិះគន់​ពី​មហាជន​។ ដោយ​មិន​និយាយ​អ្វី​វែង​ឆ្ងាយ ប៉ុន្តែ ពូ ឃ្លាំង បាន​បង្ហាញ​ការ​គាំទ្រ ការ​សម្រេច​របស់​គណៈកម្មការ ដោយ​លោក​យល់​ថា ការ​សម្រេច​នេះ គឺ​កើត​ចេញពី​ការ​ច្បាស់លាស់ ខណៈ​ពេល​គណៈកម្មការ​ទាំង​៤​សុទ្ធតែ​មានបទពិសោធន៍​ជា​ច្រើន​ឆ្នាំ​ក្នុង​អាជីព​ចម្រៀង​មួយ​នេះ​។

យ៉ាងណា ពូ​ឃ្លាំង ក៏​បាន​ផ្តល់​ឱកាស​អោយ​បេក្ខជន ទុំ រ​ដ្ឋា (​ឬ​ហៅ​ទុំ សុវត្ថិ​) នៅ​ក្នុង​ការ​បញ្ចេញ​សមត្ថភាព​ច្រៀង​នៅ​ក្នុង​ផលិតកម្ម​ផ្ទាល់ខ្លួន​របស់​លោក​ផង​ដែរ​។

តារាចម្រៀង ពូ​ឃ្លាំង បាន​លើក​ឡើង​តាម​គណនេយ្យ​ហ្វេ​ស​ប៊ុ​កថា «​ខ្ញុំ​ទើបតែ​បានដឹង​រឿង​របស់​ប្អូនប្រុស​ម្នាក់​ដែល​បាន​ចូលរួម​កម្មវិធី​ប្រឡង​មួយ ហើយ​ក៏​មានចិត្ត​រំភើប​ជាមួយ​ការ​តស៊ូ​របស់​ប្អូន ទុំ រ​ដ្ឋា នឹង​សំលេង​ដែល​ស្តាប់​ទៅ​ពីរោះ​ម្យ៉ាង​របស់​ប្អូន​» ។

លោក​បញ្ជាក់​ថា «​តាម​ពិត​ខ្ញុំ​គិត​ថា ការ​សំរេចចិត្ត​របស់​គណៈកម្មការ​ប្រហែលជា​គេ​បាន​គិត​ច្បាស់​ហើយ នឹង​បានឃើញ​ពី​ចន្លោះ​ខ្វះខាត​របស់​ប្អូន​ត្រង់​ណាមួយ ព្រោះ​ប្អូន រាជ រិ​ទ្ធ កញ្ញា នឹង លី​ន សុទ្ធតែ​ជា​អ្នក​មានបទពិសោធន៍​លើ​ចម្រៀង​រាប់​ឆ្នាំ និង​មានបទពិសោធន៍​ធ្វើ​គណៈកម្មការ កម្មវិធី ប្រឡង​ពិភពលោក​នេះ​ជា​ច្រើន​ដង​មក​ហើយ ក៏​ដូច​ជា​ការ​រៀបចំ​របស់​អ្នក​រៀបចំ​កម្មវិធី ឬ​យ៉ាងណា បាន​គេ​សំរេចចិត្ត​បែប​នេះ ។ យ៉ាងណា ខ្ញុំ​សប្បាយចិត្ត​ណាស់ ដែល​ឃើញ ប្អូន​ឧកញ៉ា សេរី​មន្ត និង ខាន់ ជេ​ម ដែល​ជា​សិល្បករ​រៀមច្បង មានចិត្ត​ជួយ​ទៅ​កាន់​ប្អូនប្រុស​ម្នាក់​នោះ លើកទឹកចិត្ត​ទៅ​ដល់​គ្នា ដែល​អាច​រាប់​ថា ជា​មនុស្ស​ដែល​មាន​សមត្ថភាព ដែល​តែ​គ្មាន​ឱកាស​»​។

លោក​ថា «​សំរាប់​ខ្ញុំ​ដូច​គ្នា ខ្ញុំ​មាន Media ផ្ទាល់ខ្លួន​របស់ខ្ញុំ​មួយ​ឈ្មោះ​ថា ណ​យ​ណ​យ​ណា ដែល​មាន​ផលិត​បទ Original នឹង MV ឬ Short film សូម​លើកទឹកចិត្ត​ប្អូន​ដើរទៅ​មុខ​បន្ត កុំ​បោះបង់ នឹង​បាក់ទឹកចិត្ត​» ។

លោក​បន្ថែម​ថា «​មិន​ថា​ប្អូនប្រុស ទុំ រ​ដ្ឋា (​ទុំ សុវត្ថិ​) ឬ​បេក្ខជន​ដែល​បាន​ធ្លាក់​ទាំងអស់​គ្នា ដែល​គិត​ថា ខ្លួន​ពិតជា​មាន​សមត្ថភាព ឆន្ទៈ​នៃ​ការ​ខំប្រឹង ពូ ឃ្លាំង សូម​ស្វាគមន៍​មក​កាន់​គ្រួសារ ណ​យ​ណ​យ​ណា ខ្ញុំ​នឹង​រីករាយ​ជួយ​មនុស្ស​ដែល​ខំប្រឹង​ពិតប្រាកដ ។ ខ្ញុំ​យល់​អារម្មណ៍​ដែល​មាន​សមត្ថភាព តែ​គ្មាន​ឱកាស ព្រោះ​សំរាប់​ខ្ញុំ​ក៏​អាច​រាប់​ថា ជា​អ្នក​ស្រលាញ់​សិល្បៈ​ម្នាក់​ដែល ដែល​ស្មើនឹង​ជីវិត​ទី​២​របស់ខ្ញុំ បន្ទាប់​ពី​ប្រពន្ធ នឹង​កូន ហើយ​បាន​ឆ្លងកាត់​រឿងរ៉ាវ​ជា​ច្រើន ទំ​រាំ​បាន​រក​ខ្លូ​ន​ឯង​ឃើញ ។ ចុង​ក្រោយ គ្មាន​អ្វី​ក្រៅពី​ពាក្យ​ថា​អរគុណ​ដែល​ឃើញ​ខ្មែរ ស្រលាញ់​ខ្មែរ នឹង​ចេះ​ជួយ​គ្នា​បែប​នេះ អរ​ណាស់​»៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ