ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លឿង​រាជ​ធំ​២​ដើម ត្រូវ​គេ​សម្លា.ប់​អត់​អ្នក​ខ្វល់

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ដើម​លឿង​រាជ​ដែល​មាន​ទំហំ​ធំ​ៗ​ល្មម​ចំនួន​ពីរ​ដើម​ដែល​មន្ទីរ​សារ​ធា​រណការ និង​ដឹក​ជញ្ជូន​រាជធានី​ភ្នំពេញ ដាំ​លំអរ​នៅ​តាម​ផ្លូវ​សារ​ធារ​ណៈ​នៅ​ខាង​មុខ​ផ្ទះ​លេខ​៤ ផ្លូវ​លេខ​២៩៤ ក្នុង​សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន​នោះ

រាជធានី​ភ្នំពេញ ៖ ដើម​លឿង​រាជ​ដែល​មាន​ទំហំ​ធំ​ៗ​ល្មម​ចំនួន​ពីរ​ដើម​ដែល​មន្ទីរ​សារ​ធា​រណការ  និង​ដឹក​ជញ្ជូន​រាជធានី​ភ្នំពេញ ដាំ​លំអរ​នៅ​តាម​ផ្លូវ​សារ​ធារ​ណៈ​នៅ​ខាង​មុខ​ផ្ទះ​លេខ​៤ ផ្លូវ​លេខ​២៩៤ ក្នុង​សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន​នោះ ត្រូវ​បាន​គេ​ប្រទះ​ឃើញ​ជ្រុះ​ស្លឹក និង​ងាប់​បាត់​ទៅ​ហើយ ដោយសារ​តែ​គេ​យក​វត្ថុ​រឹង​ទៅ​ក្រឡឹង​គល់ និង​ចាក់ទឹក​អាស៊ីត​សម្លាប់​រាប់​ខែ​មក​ហើយ តែ​អាជ្ញាធរ​ខណ្ឌចំការមន​ហាក់បីដូចជា​មើល​មិនឃើញ​ឡើយ​។

លោក ខាត់ ណា​រិ​ទ្ធ ចៅសង្កាត់​ទន្លេបាសាក់ បាន​ប្រាប់​កោះសន្តិភាព​តាម​ទូរស័ព្ទ​ថា  ពាក់ព័ន្ធ​ទៅ​នឹង​ការ​ងាប់​ដើម​លឿង​រាជ ដែល​មាន​ទំហំ​ធំ​ៗ​ល្មម​ទាំង​ពីរ​រ​ដើម​នៅ​ខាង​មុខ​ផ្ទះ​ខាងលើ​នេះ​ដែរ គឺ​បាន​ធ្វើ​ឡើង​ដោយ​អ្នក​មក​ជួល​ផ្ទះ​ទី​នេះ ស៊ី​លក់​ផ្កា​ម្នាក់ ដោយ​បាន​ប្រើប្រាស់​វត្ថុ​រឹង​ទៅ​ក្រឡឹង និង​ចាក់ទឹក​អាស៊ីត​គល់​ថែម​ទៀត​ផង​។ ក្រោយ​ពី​បាន​ធ្វើ​ឱ្យ​ដើម​លឿង​រាជ​ទាំង​ពីរ​ដើម​ខាងលើ​នេះ​ងាប់​រួច​ហើយ អ្នក​ជួល​ផ្ទះ​លក់​ផ្កា​ម្នាក់​នោះ ត្រូវ​បាន​ម្ចាស់ផ្ទះ​ជួល​ខាងលើ​ធ្វើការ​បញ្ឈប់ និង​ដេញ​ចេញ​ទៅ​បាត់​ហើយ ក្រោយ​ពី​បាន​ធ្វើ​ឱ្យ​ដើមឈើ​ទាំង​ពីរ​ដើម​នោះ​ងាប់​រួច​មក​។ លោក​ក៏​បាន​ប្រាប់​បន្ត​ទៀត​ថា ផ្ទះ​លេខ ៤ ផ្លូវ​លេខ ២៩៤ ខាងលើ​នេះ ជា​របស់​លោក ដេ​វីត ឆាយ​ណា​វ៉ា ហើយ​រូប​លោក​ក៏​ធ្លាប់​បាន​ហៅ​យក​មក​ធ្វើការ​សាកសួរ​ពាក់ព័ន្ធ​ទៅ​នឹង​ការ​ធ្វើ​ឱ្យ​ដើមឈើ​ទាំង​ពីរ​ដើម​ខាងលើ​នេះ​ងាប់​ដែរ តែ​ត្រូវ​លោក​ប្រាប់​ថា នឹង​យក​ដើម​លឿង​រាជ​ដែល​មាន​ទំហំ​ធំ​ប៉ុន​ដើម​លឿង​រាជ​ទាំង​ពីរ​ដើម​ដែល​បាន​ងាប់​នេះ មក​ដាំ​នៅ​ថ្ងៃ​បន្ទាប់​ពី​បុណ្យ​អ៊ុំ​ទូក​រួច​។ អ្នក​ជួល​ផ្ទះ​លក់​ផ្កា​ដែល​ធ្វើ​ឱ្យ​ដើមឈើ​ទាំង​ពីរ​ដើម​នោះ​ងាប់ ត្រូវ​បាន​លោក ដេ​វីត ឆាយ​ណា​វ៉ា បាន​ធ្វើការ​បញ្ឈប់ និង​បណ្តេញចេញ​ទៅ​បាត់​ហើយ ទាំង​មិន​បាន​បង់ប្រាក់​ថ្លៃ​ផ្ទះ​ជួល និង​ភ្លើង​ផង​ដែរ​។

គួរ​បញ្ជាក់​ថា ក្នុង​ចំណោម​ដើម​លឿង​រាជ​ទាំង​ពីរ​ដើម ដែល​ជា​សម្បត្តិ​សាធារណៈ​នោះ​ត្រូវ​បាន​គេ​ធ្វើ​ឱ្យ​ងាប់​ដោយ​ចេតនា​នេះ ត្រូវ​បាន​គេ​ប្រទះ​ឃើញ​ជ្រុះ​ស្លឹក និង​ងាប់​ជា​បន្តបន្ទាប់​រាប់​ខែ​មក​ហើយ តែ​មិន​ដែល​ឃើញ​មាន​អាជ្ញាធរ​មូលដ្ឋាន​ខណ្ឌចំការមន​ណា​ម្នាក់​ចុះ​មក​មើល​ឡើយ  និង​ថែម​ទាំង​ធ្វើ​ជា​មិនដឹងមិនឮ​ទៀត​ផង​។

ពាក់ព័ន្ធ​ទៅ​នឹង​ការ​ធ្វើ​ឱ្យ​ងាប់​ដើមឈើ​ទាំង​ពីរ​ដើម​ខាងលើ​នេះ​ដែរ តាម​រយៈ​ទូរស័ព្ទ​លោក ព្រុំ សំខាន់ អភិបាល​ខណ្ឌចំការមន បាន​ប្រាប់​ថា លោក​មិន​បានដឹង​ទេ អំពី​រឿង​នេះ ឱ្យធ្វើ​ការ​សួរ​ទៅ​លោក ប៊ុ​ន សុ​ភក្តិ អភិបាលរង​ខណ្ឌ​វិញ ព្រោះ​លោក​ទទួល​បន្ទុក​ផ្នែក​នោះ ហើយ​ក៏​ព្យាយាម​ទូរស័ព្ទ​ទៅ​ជា​ច្រើ​លើក​ដែរ តែ​មិន​ចូល​ឡើយ ទំនងជា​ជាប់រវល់​ប្រជុំ​ហើយ​មើលទៅ?