ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តូចចិត្ត​ប្រុស​ស្នេហ៍​ព្រងើយកន្តើយ បុរស​ម្នាក់​ចង​.​ក​ធ្វើ​អត្តឃា.ត​ទាំង​វ័យក្មេង

7 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ យុវជន​ស្រឡាញ់​ភេទ​ដូច​គ្នា(​ជា​តួឯក​ស្រី)​ម្នាក់​បាន​ដាច់​ចិត្ត​យក​ក្រមា​ទៅ​ចង.ក​ជាប់​នឹង​ចម្រឹងបង្អួច ​ធ្វើ​អត្តឃា.ត​​ទាំង​នៅ​វ័យក្មេង​ខ្ចី

រាជធានីភ្នំពេញ ៖ យុវជន​ស្រឡាញ់​ភេទ​ដូច​គ្នា(​ជា​តួឯក​ស្រី)​ម្នាក់​បាន​ដាច់​ចិត្ត​យក​ក្រមា​ទៅ​ចង.ក​ជាប់​នឹង​ចម្រឹងបង្អួច ​ធ្វើ​អត្តឃាត​​ទាំង​នៅ​វ័យក្មេង​ខ្ចី ដោយសារ​តែ​តូចចិត្ត​ខឹង​នឹង​បុរស​ជា​តួឯក​ប្រុស ​បែកចិត្ត​ឈប់​ស្រឡាញ់​ខ្លួន​ ក្រោយ​ពី​ពួក​គេ​ មាន​ទំ​ណា​ក់​ទំនង​ស្នេហា​នឹង​គ្នា​អស់​រយៈពេល៤​ខែ​មក​ហើយ​ ​មិនតែប៉ុណ្ណោះ​ក៏​ខឹង​នឹង​ស្ត្រី​ជា​ម្តាយ​របស់ខ្លួន​មាន​ប្តី​ថ្មី​ មិន​នៅផ្ទះ​មើលថែ​​រក្សាកូន​ ។

​ហេតុការណ៍​នេះ​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើលឡើង​កាលពី​វេលា​ម៉ោង១១ និង៥០​នាទី​ថ្ងៃត្រង់ ថ្ងៃ​ទី១០ ខែវិ​ច្ឆិកា ឆ្នាំ២០១៦ នៅ​ចំណុច​ផ្ទះ​លេខ៧ ផ្លូវ​លេខ៥១៤ ក្នុង​សង្កាត់​ផ្សារ​ដើម​ថ្កូវ ខណ្ឌចមការមន​។
  
តាម​ប្រភព​ព័ត៌មាន​ពី​ស្ត្រី​ជា​ម្តាយ​ឈ្មោះ ទូច វ​ន្នី អាយុ៤៥​ឆ្នាំ បាន​រៀបរាប់​ប្រាប់​ឱ្យ​ដឹង​ថា កូនប្រុស​របស់​គាត់​មានឈ្មោះ យន់ វិសាល អាយុ១៧​ឆ្នាំ ជា​សិស្ស ស្នាក់​នៅផ្ទះ​កើតហេតុ​ខាងលើ​ជាមួយ​នឹង​រូប​គាត់ ។ ស្ត្រី​ជា​ម្តាយបន្តថា សពត្រូវ​បាន​អ្នក​ជិតខាង​ប្រទះ​ឃើញ​ចង.ក​ធ្វើ​អត្តឃាត​សំលាប់​ខ្លួន ខណៈ​ពេល​ដែល​រូប​គាត់ និងកូនប្រុស​ ២​នាក់​ទៀត​មិន​នៅផ្ទះ ​។ ​រូប​គាត់​មានកូន​ប្រុស​ចំនួន៣​នាក់ ដោយ​កូនប្រុស​រង​គ្រោះជា​កូន​ទី​២ ហើយ​រូបគេ​ជា​មនុស្ស​ស្រឡាញ់​ភេទ​ដូច​គ្នា ដោយ​បាន​ស្រឡាញ់​គ្នា​ជាមួយ​និង​បុរស​ម្នាក់​ឈ្មោះ ទៀង គឹ​ម​សាន្ត អាយុ២៣​ឆ្នាំ មាន​ទីលំនៅ​ក្នុង​ខេត្តកំពត​ អស់​រយៈ​ពេល៤​ខែមក​ហើយ និង​ធ្លាប់​ទៅ​ដេក​ផ្ទះ​សំណាក់​ជាមួយ​គ្នា​ជា​ញឹកញាប់​ផង​ដែរ ​។ ​

ស្ត្រី​ជា​ម្តាយ​ឈ្មោះ ទូច វ​ន្នី បានរៀបរាប់អោយដឹងទៀតថា ដោយ​មួយរយៈចុង​ក្រោយ​នេះ បុរស​ជា​តួឯក​ប្រុស​បាន​បែកចិត្ត និង​ធ្វើ​ព្រងើយកន្តើយ​ឈប់រ​វីរ​វល់​ទៅ​រកកូនប្រុសគាត់​ដូច​កាល​គ្រាមុន ធ្វើ​ឱ្យ​កូន​របស់​គាត់​ខូចចិត្ត​យ៉ាងខ្លាំង និង​ព្យាយាម​ធ្វើ​អត្តឃាត​សម្លាប់ខ្លួនឯងជាច្រើនដងដោយមាន​លោតទឹក លេបថ្នាំ និង​ចង.ក ចំនួន​៣​លើ​កមក​ហើយ ​តែ​មិន​សម្រេច ​ដោយសារ​តែ​ពួក​គាត់​បានឃើញ និង​ជួយ​សង្គ្រោះ​ទាន់​ពេលវេលា​ ។

​ប្រភព​ដដែល​បាន​បញ្ជាក់ប្រាប់​ថា កាលពី​ថ្ងៃ​ទី៩ វិ​ច្ចិ​កា ម្សិលមិញ​រូប​គាត់​បានអោយ​លុយ​ទៅ​កូនប្រុស​របស់​គាត់ ​ចំនួន១៦​ម៉ឺន​រៀល ហើយ​គេ​ក៏​បាន​ស្កាត់​ទៅ​រក​ប្រុស​ស្នេហ៍​របស់​គេ​ដល់​ខេត្តកំពត​បាត់ទៅ រហូតដល់​ល្ងាច​ថ្ងៃ​ដដែល​ រូបគេ​ក៏​បាន​ត្រឡប់​មក​ផ្ទះ​វិញ​ ដោយ​បាន​ធ្វើការ​ត្អូញត្អែ​ថា ​«បុរស​រូប​នោះ មិន​បាន​រាក់ទាក់ និង​និយាយ​រក​ខ្លួន​ឡើយ​» ។ ក្រោយពីនិយាយចប់ រូបគាត់មិនចាប់អារម្មណ៍សម្តីកូនឡើយ បន្ទាប់មកបងប្រុស​របស់​គេ​ម្នាក់​បាន​ទៅ​ដេក​នៅ​ផ្ទះ​ខាងក្រោយបាត់ ហើយ​រូប​គាត់ និង​កូនប្រុស​ពៅ​ម្នាក់ ​បាន​ចេញ​ទៅ​ក្រៅ​បាត់ទៀត រហូត​មក​វិញ​ក៏​មានការ​ភ្ញាក់ផ្អើល​ ថាកូនគាត់បានចងកស្លាប់បែប​នេះ​តែ​ម្តង ​។  

បើតាម​ប្រភព​ព័ត៌​មាន​ពី​នគរបាលនៅ​មូលដ្ឋានបាន​ប្រាប់​ឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ បុរស​ជា​បងប្រុស​របស់​ជន​រង​គ្រោះ​ម្នាក់ ​បាន​ដើរមក​គោះ​ទ្វារផ្ទះ​ តែ​មិន​មាន​អ្នក​ណា​ម្នាក់​ឆ្លើយ ឬ​បើកទ្វារ​អោយ​ឡើយ ។ ដោយ​មានការ​ងឿងឆ្ងល់​ក៏​បាន​អើត​រក​មើល​មនុស្ស ​ក៏​បាន​ប្រទះ​ឃើញ​ស្រមោល​មនុស្ស​ឈរ​ក្បែរ​បង្អួច ​​ដោយ​មានការ​សង្ស័យ​ក៏​បាន​ហៅ​អ្នក​ជិតខាង​មក​ជួយ​គាស់​ទ្វារ​ចូល​ទៅ ​ក៏​ស្រាប់តែ​បាន​ប្រទះ​ឃើញ​ប្អូនប្រុស​របស់​ខ្លួន ​យក​ក្រមា​ចង.ក​ជាប់​ទៅ​នឹង​ចម្រឹង​បង្អួច​ស្លាប់​បាត់​ទៅ​ហើយ ទើប​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កើតឡើង និង​រាយការណ៍​ប្រាប់​កម្លាំង​មាន​សម្ថ​កិច្ច​មូលដ្ឋាន​តែ​ម្តង ​។

ក្រោយ​ពេល​កើតហេតុ កម្លាំង​​សមត្ថ​កិច្ច​មូលដ្ឋាន និងមន្រ្តី​ជំនាញ​ក៏​បាន​ចុះ​មក​ធ្វើការ​ត្រួតពិនិត្យ និងធ្វើ​កោសល​វិ​ច្ឆ័​យ​សពដល់​ផ្ទះ​កើតហេតុ​ ឃើញថា យុវជន​រង​គ្រោះ​ពិតជា​បាន​ស្លាប់​បាត់បង់​ជីវិត ​ដោយសារ​តែ​ការ​ចង.ក​ធ្វើ​អត្តឃាត(​សម្លាប់​ខ្លួនឯង)​ពិតប្រាកដ​មែន ទើប​ប្រគល់សព​ទៅ​អោយ​ក្រុម​គ្រួសារ​ចាត់ចែង​ធ្វើបុណ្យ​ទៅ​តាម​ប្រពៃណី​៕