ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​លោកតាវ័យ១១៣ឆ្នាំ​ ប្រាប់​គន្លឹះ​ពិសេស​ធ្វើ​ឱ្យ​អាយុ​វែង និង​សុខភាព​ល្អ

1 ឆ្នាំ មុន

វ៉េ​ណេ​ស៊ុ​យ​អេ​ឡា ៖ ​បុរសមានវ័យចំណាស់​ជាងគេ​លើ​ពិភពលោក បាន​ចែករំលែក​គន្លឹះ​សំខាន់​ៗ ដែល​

វ៉េ​ណេ​ស៊ុ​យ​អេ​ឡា ៖ ​​លោកតា​មានវ័យចំណាស់​ជាងគេ​លើ​ពិភពលោក បាន​ចែករំលែក​គន្លឹះ​សំខាន់​ៗ ដែល​ធ្វើ​ឱ្យ​គាត់​អាយុ​វែង សុខភាព​ល្អ និង​រឹង​មាំ​។ ខណៈ​ក្នុង​ចំណោម​នោះ គាត់​អះអាង​ថា ការ​ទទួល​ស្រា Liquour អាច​ជា​ថ្នាំ​បំប៉ន​ជីវិត​។ នេះ​បើ​យោង​តាម​ប្រភព​ពី​Metro ចេញផ្សាយ​កាលពី​ថ្ងៃ​ទី​២៨ ខែឧសភា ឆ្នាំ​២០២២​។

លោកតា Juan Vicente Perez Mora សញ្ជាតិ​វ៉េ​ណេ​ស៊ុ​យ​អេ​ឡា បាន​កើត​នៅ​ថ្ងៃ​ទី​២៧ ខែឧសភា ឆ្នាំ​១៩០៩ បច្ចុប្បន្ន​មាន​អាយុ ១១៣​ឆ្នាំ​។ គាត់​បាន​រៀប​ការ​ជាមួយ​លោកស្រី Ediofina del Rosario García ដែល​បាន​ស្លាប់​នៅ​ឆ្នាំ ១៩៩៧ បន្ទាប់​ពី​រួមរស់​ជាមួយ​គ្នា​អស់​៦​ទស​វត្ស​។ ដោយ​បន្សល់​ទុក​ចំណងដៃ​កូន​ចំនួន​១១​នាក់ ចៅ​៤១​នាក់ ចៅទួត​១៨​នាក់ និង​ចៅលួត​១២​នាក់​។

អំឡុង​ប្រារព្ធ​ពិធី​ខួបកំណើត​គម្រប់​អាយុ​១១៣​ឆ្នាំ លោកតា Perez Mora បាន​ផ្តល់​គន្លឹះ​ដ៏​ពិសេស​៤​យ៉ាង​ធ្វើ​ឱ្យ​គាត់​មាន​អាយុ​វែង​រួម​មាន​៖ ការ​អធិស្ឋាន​២​ដង​ក្នុង​១​ថ្ងៃ​, ខំប្រឹង​ធ្វើ​ការងារ​, ចូល​គេង​ឱ្យ​បាន​ឆាប់ និង​ជា​ពិសេស​ផឹកស្រា Liquor (​ស្រា​ចម្រាញ់​ពី​គ្រាប់​ធញ្ញជាតិ​) ១​ពែង​ក្នុង​១​ថ្ងៃ​។

លោក Enrique Guzman គ្រូពេទ្យ​របស់​លោកតា Perez Mora បាន​និយាយ​ថា ក្រៅពី​សម្ពាធ​ឈាម​ឡើង​ខ្ពស់​បន្តិច និង​ចុះ​ខ្សោយ​ការ​ស្តាប់​។ លោកតា​មាន​សុខភាព​ល្អ​ណាស់ ដោយ​មិន​មាន​ជំងឺ​ណាមួយ ដែល​ត្រូវ​ទទួល​ការ​ព្យាបាល​នោះ​ទេ​។

លោកតា Perez Mora គឺជា​កូន​ម្នាក់​ក្នុង​ចំណោម​បងប្អូន​១០​នាក់ បាន​កើត​នៅ​ទីក្រុង El Cobre ក្នុង​រដ្ឋ Tachira ។ ប៉ុន្តែ​គ្រួសារ​គាត់​បាន​ទៅ​រស់នៅ​ភូមិ Los Pajuiles ក្នុង​ទីក្រុង San Jose de Bolivar ។ ហើយ​នៅ​ពេល​គាត់​មាន​អាយុ​៥​ឆ្នាំ គាត់​បាន​ជួយ​បងប្អូន និង​ឪពុក​គាត់​ធ្វើស្រែ​ចម្ការ និង​ដាំ​ដំណាំ​កាហ្វេ​។ គេ​ជឿ​ថា ការ​ធ្វើ​ការងារ​ប្រើ​កម្លាំង​តាំងពី​តូច ទើប​ធ្វើ​ឱ្យ​លោកតា​មាន​សុខភាព​ល្អ និង​រឹង​មាំ ទោះ​បច្ចុប្បន្ន​គាត់​មាន​អាយុ​១១៣​ឆ្នាំ​យ៉ាងណា​ក្តី​។

លោកតា Perez Mora បាន​ក្លាយជា​បុរស​ចាស់​ជាងគេ​លើ​ពិភពលោក ដែល​នៅ​មានជីវិត​។ បន្ទាប់​ពី​លោកតា Saturnino de la Fuente Garcia សញ្ជាតិ​អេ​ស្ប៉ា​ញ ដែល​កើត​នៅ​ថ្ងៃ​ទី​១១ ខែកុម្ភៈ ឆ្នាំ​១៩០៩ បាន​ទទួលមរណភាព​ក្នុង​អាយុ ១១២​ឆ្នាំ និង ៣៤១​ថ្ងៃ កាលពី​ខែមករា ឆ្នាំ​២០២២៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ