ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Huawei ប្រកាស​ផ្ដល់​ប្រូ​ម៉ូ​សិន​យក្ស​ជូន​អតិថិជន​ក្នុង​ឱកាស​បុណ្យអុំទូក

7 ឆ្នាំ មុន

ថ្មី​ៗ​នេះ ក្រុមហ៊ុន Huawei ប្រកាស​នូវ​កម្មវិធី​ប្រូ​ម៉ូ​សិន​យក្ស ដើម្បី​អបអរសាទរ​ពិធីបុណ្យ​អុំទូក បុណ្យ​ណូអែល និង​បុណ្យចូលឆ្នាំ​សកល ដែល​នឹង​ខិត​ជិត​មក​ដល់ ។ កម្មវិធី​នេះ គឺជា​កម្មវិធី​បញ្ចុះតម្លៃ​ពិសេស​អស្ចារ្យ​ដែល​ពុំ​ធ្លាប់​មាន

ថ្មី​ៗ​នេះ ក្រុមហ៊ុន Huawei ប្រកាស​នូវ​កម្មវិធី​ប្រូ​ម៉ូ​សិន​យក្ស ដើម្បី​អបអរសាទរ​ពិធីបុណ្យ​អុំទូក បុណ្យ​ណូអែល និង​បុណ្យចូលឆ្នាំ​សកល ដែល​នឹង​ខិត​ជិត​មក​ដល់ ។ កម្មវិធី​នេះ គឺជា​កម្មវិធី​បញ្ចុះតម្លៃ​ពិសេស​អស្ចារ្យ​ដែល​ពុំ​ធ្លាប់​មាន​ពី​មុន​មក ហើយនឹង​ធ្វើ​ឡើង​ចាប់ពី​ថ្ងៃ​ទី​០៤ ខែវិច្ឆិកា ឆ្នាំ​២០១៦ នេះ​តទៅ រហូត​ដល់​អស់ពី​ស្តុក ។ ការ​ផ្ដល់​ជូន​នេះ បាន​នាំ​មក​នូវ​ភាព​រំជើបរំជួល​សម្រាប់​អតិថិជន​ទាំងអស់ ពីព្រោះ​ពួក​គេ​នឹង​ចំណេញ​បាន​យ៉ាងច្រើន ដោយ​មិន​ចាំបាច់​ចំណាយ​លើ​តម្លៃ​ពេញ​ដូច​មុន​ឡើយ ក្នុងអំឡុងពេល ប្រូ​ម៉ូ​សិន​ដ៏​កម្រ​នេះ ។ 

កម្មវិធី​ប្រូ​ម៉ូ​សិន​យក្ស គឺ​បញ្ចុះតម្លៃ​សម្រាប់​ទូរស័ព្ទ​ស្មា​ត​ហ្វូ​ន​ចំនួន​៥​ម៉ូ​ដែល រួម​មាន Huawei P9 lite តម្លៃ​ធម្មតា $249 ចុះ​នៅ​សល់ $229, Huawei GR5 តម្លៃ​ធម្មតា $239 ចុះ​នៅ​សល់ $199, Huawei GR5 mini តម្លៃ​ធម្មតា $199 ចុះ​នៅ​សល់ $185, Huawei T1 7.0 តម្លៃ​ធម្មតា $146 ចុះ​នៅ​សល់ $139 (​មាស​) និង $99(​ប្រាក់​) ព្រមទាំង Huawei Y6 ii តម្លៃ​ធម្មតា $159 ចុះ​នៅ​សល់ $149​។ អម​ជាមួយ​ការ​បញ្ចុះតម្លៃ​នេះ អតិថិជន​ក៏​នឹង​ទទួល​បានការ​បន្ថែម​ជូន​ផ្សេង​ៗ​ទៀត​ដែល​រួម​មាន នាឡិកា A1, ជើង​កាមេរ៉ា Tripod, ស្រោម​ទូរស័ព្ទ​, កាស Bluetooth, អង្គ​ផ្ទុក​ទិន្នន័យ 32GB ឬ 16GB តាម​ប្រភេទ​ម៉ូ​ដែល និង​បន្ទះ​ការពារ​អេ​ក្រង់​ទូរស័ព្ទ​ជាដើម​។ អតិថិជន​នឹង​ទទួល​បានការ​បញ្ចុះតម្លៃ​រាល់​ការ​ជាវ​នូវ​ម៉ូ​ដែល​ណាមួយ​នៃ​ម៉ូ​ដែល​ទាំង​៥ ខាងលើ នៅ​គ្រប់​ហាង​លក់​ទូរស័ព្ទ​ដៃ ដែល​ជា​ដៃគូរ និង​ហាង​មាន​ស្លាក​សញ្ញា​ក្រុមហ៊ុន Huawei ។

លោក Lujian នាយក​គ្រប់គ្រង Huawei Mobile Device Department ប្រចាំ​ប្រទេស​កម្ពុជា​បាន​បញ្ជាក់​ថា «​នេះ​ជា​កាដូ​ចុងឆ្នាំ ក៏​ដូច​ជា​ការ​ជូនពរ និង​ថ្លែងអំណរគុណ​ដល់​អតិថិជន​របស់​យើង​ដែល​តែងតែ​បន្ត​គាំទ្រ ផលិតផល Huawei រហូត​មក ។ ហើយ​នេះ​មិនមែន​ជា​លើក​ទី​១ ទេ ដែល​យើង​តែងតែមាន​កម្មវិធី​សប្បាយ​រីករាយ ក៏​ដូច​ជា​ការ​អបអរសាទរ​ក្នុង​ឱកាស​ពិសេស​ណាមួយ​សម្រាប់​អតិថិជន​របស់​យើង ។  ជាមួយនឹង​ប្រូ​ម៉ូ​សិន​យក្ស​នេះ យើង​ជឿជាក់​ថា អតិថិជន​នឹង​ទទួល​បាន​អត្ថប្រយោជន៍​ជា​ច្រើន​ពី Huawei ក្នុង​ឱកាស​រីករាយ​មុន​ដំណាច់ឆ្នាំ​នេះ ។

ដោយ​តែងតែ​យកចិត្តទុកដាក់​ខ្ពស់​ចំពោះ​អតិថិជន​របស់​ខ្លួន ក្រុមហ៊ុន Huawei តែងតែ​បង្កើត​នូវ​កម្មវិធី​ថ្មី​ៗ និង​ការ​ផ្ដល់​ជូន​ពិសេស​ៗ​ជា​បន្តបន្ទាប់ ។ ទោះជា​យ៉ាងណា​ក៏​ដោយ  ដោយសារ​ការ​ថែម​ជូន​នេះ មាន​ចំនួន​កំណត់  អតិថិជន​ត្រូវ​រួសរាន់​ជាវ​ឲ្យ​បាន​ឆាប់រហ័ស ចៀសវាង​រង់ចាំ​រហូត​ដល់​ទំនិញ​អស់ពី​ស្ដុក​។

គួរ​បញ្ជាក់​ថា ផលិតផល និង​សេវាកម្ម​របស់ Huawei មាន​វត្តមាន​ក្នុង​ប្រទេស​ច្រើន​ជាង​17០​ប្រទេស ហើយ​កំពុង​នឹង​ត្រូវ​បាន​ប្រើ​បាស់​ដោយ​មួយ​ភាគ​បី​នៃ​ប្រជាជន​ទូ​ទាំង​សកលលោក ដោយ​ជាប់​ជា​ក្រុមហ៊ុន​ស្មា​ត​ហ្វូ​ន លក់ដាច់​ជាងគេ​បំផុត​លំដាប់ថ្នាក់​លេខ​៣ ក្នុង​ឆ្នាំ​២០១៥ ។ ការិយាល័យ R&D ចំនួន​១៦​កន្លែង​ត្រូវ​បាន​រៀបចំ​ឡើង​លើ​ទឹកដី​សហរដ្ឋ​អា​មេ​រិច អា​ល្លឺ​ម៉​ង់ ស្វី​ដិ​ន រុ​ស្ស៊ី ឥណ្ឌា និង​ចិន​។ Huawei Consumer BG គឺជា​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​មួយ​របស់​ក្រុមហ៊ុន Huawei ក្នុង​ចំណោម​ក្រុមហ៊ុន​ទាំង​៣ ហើយ​ធ្វើការ​ផលិត និង​គ្រប់គ្រង​លើ​ស្មា​ត​ហ្វូ​ន កំ​ព្យូ​ទ័​រ និង tablets ឧបករណ៍​ប្រើប្រាស់​ដែល​អាច​ពាក់​នឹង​ខ្លួន​បាន និង​សេវា​ផ្ទុក ឯកសារ​លើ​អីុន​ធើ​រ​ណិ​ត (Cloud services) -​ល​-​។ បណ្តាញ​ជុំវិញ​សកលលោក​របស់ Huawei ត្រូវ​បាន​បង្កើត​ឡើង​អស់​រយៈពេល​២០​ឆ្នាំ​មក​ហើយ ក្រោម​ជំនាញ​ផ្នែក​ទូរគមនាគមន៍ និង​មានការ​ប្តេជ្ញា​ក្នុង​ការ​នាំ​យក​នូវ​បច្ចេកវិទ្យា​ទំនើប​ៗ​ចុង​ក្រោយបង្អស់​ឲ្យ​អតិថិជន​របស់​ខ្លួន​នៅ​ជុំវិញ​ពិភពលោក​៕