ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​មេដឹកនាំ​ផ្តាច់ខ្លួនកាស្មៀរ ត្រូវ​ឥណ្ឌាកាត់ទោស​ឱ្យ​​ជាប់គុ.ក​មួយ​ជីវិត ២​ដង

1 ឆ្នាំ មុន

ឥណ្ឌា ៖ តុលាការ​ក្នុង​ប្រទេស​ឥណ្ឌា​បាន​កាត់ទោស​មេដឹកនាំ​ផ្តាច់ខ្លួន​តំបន់​កា​ស្មៀរ​ (Kashmir) Yasin

ឥណ្ឌា ៖ តុលាការ​ក្នុង​ប្រទេស​ឥណ្ឌា​បាន​កាត់ទោស​មេដឹកនាំ​ផ្តាច់ខ្លួន​តំបន់​កា​ស្មៀរ​ (Kashmir) Yasin Malik ឲ្យ​ជាប់គុ.ក​មួយ​ជីវិត​ ចំនួន២​​​ដង បន្ទាប់​ពី​រង​ការ​ចោទប្រកាន់​ពី​បទ​ផ្តល់​មូលនិធិ​ដល់​ក្រុម​ភេរវ​រក​។ នេះ​បើ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់ BBC នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​នេះ​។

លោក​ត្រូវ​បាន​តុលាការ​រក​ឃើញ​ថា​មានទោស​ពី​បទ​ចូលរួម និង​ផ្តល់​មូលនិធិ​ដល់​សកម្មភាព​ភេរវកម្ម និង​ជាប់​ពាក់ព័ន្ធ​ក្នុង​ការ​សមគំនិត​ឧ​ក្រិ​.​ដ្ឋ​កម្ម​។

លោក Yasin Malik បាន​ប្រាប់​តុលាការ​ថា គាត់​បាន​បោះបង់​ចោល​អា​វុ​.​ធ​នៅ​ក្នុង​ទសវត្សរ៍​ឆ្នាំ ១៩៩០​។

មនុស្ស​រាប់​ពាន់​នាក់​ត្រូវ​បាន​ស​ម្លា​.​ប់​នៅ​ក្នុង​តំបន់ Kashmir ដែល​មាន​អ្នក​កាន់សាសនា​អ៊ី​ស្លា​ម​ភាគច្រើន ចាប់តាំងពី​ការ​បះបោរ​ប្រដាប់​អា​វុ​.​ធ​ប្រឆាំង​នឹង​ការ​គ្រប់គ្រង​ដោយ​ឥណ្ឌា​ផ្ទុះ​ឡើង​ក្នុង​ឆ្នាំ ១៩៨៩​។

តុលាការ​ក្នុង​រដ្ឋធានី Delhi ក៏​បាន​កាត់ទោស​គាត់​ឲ្យ​ជាប់គុ.ក​រយៈពេល ១០​ឆ្នាំ ៥​ដង​ផង​ដែរ​ជាមួយនឹង​ទោស​មួយ​ជីវិត​ខាងលើ​។

នាយក​រដ្ឋមន្ត្រី​ប៉ា​គី​ស្ថាន​លោក Shahbaz Sharif បាន​ហៅ​ការ​កាត់ក្តី​នោះ​ថា​ជា​ថ្ងៃ​ដ៏​ខ្មៅ​ងងឹត​សម្រាប់​លទ្ធិប្រជាធិបតេយ្យ​ឥណ្ឌា​។

លោក​បាន​បង្ហោះ​នៅ​លើ​បណ្តាញ​សង្គម Twitter ដូច្នេះ​ថា «​ឥណ្ឌា​អាច​ដាក់គុក​លោក Yasin Malik ខាង​រាង​កាយ​បាន ប៉ុន្តែ​វា​មិន​អាច​ដាក់គុ.ក​គំនិត​សេរីភាព​ដែល​គាត់​ជា​និមិត្តរូប​បាន​នោះ​ទេ​»​។

សូម​បញ្ជាក់​ថា លោក Yasin Malik ត្រូវ​បាន​ចាប់ខ្លួន​ភ្លាម​ៗ​បន្ទាប់​ពី​រណសិរ្ស​រំដោះ​តំបន់ Kashmir និង Jammu (JKLF) ត្រូវ​បាន​ហាមឃាត់​នៅ​ក្នុង​ឆ្នាំ ២០១៩​។

លោក​មិន​បាន​ជំទាស់​ទៅ​នឹង​ការ​ចោទប្រកាន់​នោះ​ទេ ប៉ុន្តែ​សេចក្តីថ្លែងការណ៍​ចេញ​ដោយ JKLF បន្ទាប់​ពី​មានការ​កាត់ទោស​រូប​លោក​កាលពី​ស​ប្តា​ហ៍​មុន បាន​ហៅ​ការ​ចោទប្រកាន់​នោះ​ថា​ជា​ការ​ប្រឌិត និង​ជា​រឿង​នយោបាយ​។

លោក​ក៏​បាន​ប្រាប់​តុលាការ​ផង​ដែរ​ថា ក្រោយ​ពេល​បោះបង់​ចោល​អា​វុ​.​ធ​នៅ​ក្នុង​ឆ្នាំ ១៩៩៤ លោក​បាន​ដើរ​តាម​គោលការណ៍​របស់​មហា​ត្មៈ​គ​ន្ធី​។ តាំងពី​ពេល​នោះ​មក គាត់​បាន​ដើរ​តាម​នយោបាយ​អហឹ​ង្សា​នៅ​តំបន់ Kashmir៕ (​យោង​តាម​ប្រភព​៖ BBC)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ