ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្យុះស្នេហ៍តាមរលក​ហ្វេសប៊ុក ចប់​ត្រឹម​​​​ណាត់ជួប​​១រាត្រី

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ យុវជន​ជំទង់​ម្នាក់​ បាន​ជាប់ចោទ​ពី​បទ​រួម​ភេទ​ជាមួយ​អនីតិជន ហើយ​ត្រូវ​បាន​នគរបាល​ខណ្ឌចំការមន​ ឃាត់ខ្លួន ក្រោយ​ពេល​ម្ដាយ​ក្មេង​ស្រី​នាំ​ខ្លួន​ឱ្យ​សមត្ថកិច្ច ។ តាម​ព័ត៌មាន​ថា ពួក​គេ​បាន​ស្គាល់គ្នា​តាម​ហ្វេ​ស​ប៊ុ​ក​៣​ខែ​មក​ហើយ និង​បាន​រួមរ័ក​គ្នា​មួយ​លើក ។

រាជធានី​ភ្នំពេញ ៖ យុវជន​ជំទង់​ម្នាក់​ បាន​ជាប់ចោទ​ពី​បទ​រួម​ភេទ​ជាមួយ​អនីតិជន ហើយ​ត្រូវ​បាន​នគរបាល​ខណ្ឌចំការមន​ ឃាត់ខ្លួន ក្រោយ​ពេល​ម្ដាយ​ក្មេង​ស្រី​នាំ​ខ្លួន​ឱ្យ​សមត្ថកិច្ច ។ តាម​ព័ត៌មាន​ថា ពួក​គេ​បាន​ស្គាល់គ្នា​តាម​ហ្វេ​ស​ប៊ុ​ក​៣​ខែ​មក​ហើយ និង​បាន​រួមរ័ក​គ្នា​មួយ​លើក ។ 

បាតុភាព​ភ្លើង​ស្នេហ៍​យុវវ័យ​បែប​ទុំ​មុន​ស្រគាល​នេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១២​និង​២០​នាទី​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​១ ខែវិច្ឆិកា នៅផ្ទះ​ជួល​មួយ​ក្នុង​សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន លុះ​ព្រឹក​ឡើង​ក៏​ត្រូវ​ចាប់ខ្លួន​យក​មក​ប្រគល់​ឲ្យ​នគរបាល​ប៉ុស្តិ៍​ទន្លេបាសាក់​តែ​ម្តង ។

ប្រភព​ព័ត៌មាន​ពី​មន្ត្រី​នគរបាល​ឱ្យ​ដឹង​ថា យុវជន​ជំទង់​ជាប់ចោទ​ឈ្មោះ ស្តើង សិលា អាយុ​១៦​ឆ្នាំ បម្រើ​ការ​នៅ​ភោជនីយដ្ឋាន​មួយ និង​ស្នាក់​នៅផ្ទះ​ជួល​ខាងលើ ។ យុវជន​រូប​នេះ​ត្រូវ​បាន​ឃាត់ខ្លួន ខណៈ​ម្តាយ​ក្មេង​ស្រី​នាំ​មក​ប្រគល់​ឲ្យ​សមត្ថកិច្ច ក្រោយ​ពី​បាន​រួម​ភេទ​ជាមួយ​កូនស្រី​របស់​គាត់​ដែល​ជា​អនីតិជន គឺ​ទើប​មាន​អាយុ​១៣​ឆ្នាំ ។

ប្រភព​ដដែល​ឲ្យ​ដឹង​ទៀត​ថា កាលពី​វេលា​ម៉ោង​១២​និង​២០​នាទី​រំលង​អធ្រាត្រ​ឈាន​ចូល ថ្ងៃ​ទី​១ ខែវិច្ឆិកា ពួក​គេ​ទាំង​ពីរ​នាក់​បាន​ណាត់គ្នា​ដើរ​លេង​រហូត​ដល់​យប់​ជ្រៅ ហើយដោយ​ក្មេង​ស្រី​មិន​ហ៊ាន​ចូល​ផ្ទះ យុវជន​ជំទង់​ជា​សង្សារ​ក៏​នាំ​ទៅ​ដេក​នៅផ្ទះ​ជួល​របស់​ខ្លួន និង​ឈាន​ដល់​ការ​រួម​ភេទ​បាន​១​លើក​ផង​ដែរ ។ លុះ​ព្រឹក​ឡើង​ក្មេង​ស្រី​ត្រឡប់​ទៅ​ផ្ទះ​វិញ ត្រូវ​ម្តាយ​ជជីក​សួរនាំ ទើប​ដឹង​ថា កូនស្រី​គាត់​បាន​ទៅ​ដេក​នៅផ្ទះ​ជួល​របស់​យុវជន​ខាងលើ ក៏​បែកធ្លាយ​រឿង​នេះ​តែ​ម្តង ។

ពេល​នោះ​ម្តាយ​បាន​ទទូច​ឲ្យ​កូនស្រី​គាត់​ទូរស័ព្ទ​ហៅ​យុវជន​ខាងលើ​មក​ជួប​ចរចា​គ្នា ដោយ​ទាមទារ​សំណង​ចំនួន​១​ម៉ឺន​ដុល្លារ តែ​យុវជន​រូប​នេះ​មិន​មាន​លទ្ធភាព ក៏​ចាប់​យក​ទៅ​ប្រគល់​ឲ្យ​នគរបាល​ប៉ុស្តិ៍​ទន្លេបាសាក់ និង​បញ្ជូន​បន្ត​ទៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌចំការមន ទៀត ដើម្បី​ចាត់ការ​តាម​ផ្លូវច្បាប់ ៕