ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​បុរស​ម្នាក់​​ដុ.ត​បន្ទប់​ផ្ទះសំណាក់ រួចរត់​ចូល​ផ្ទះល្វែងមួយទៀតធ្វើរឿងស្មានមិនដល់ ​

1 ឆ្នាំ មុន
  • ភ្នំពេញ

​រាជធានី​ភ្នំពេញ​ ៖​ បុរស​ជនជាតិ​បរទេស​ម្នាក់​សង្ស័យ​ថា​ ប្រើប្រាស់​ថ្នាំ​ញៀ.ន​រហូត​វង្វេងស្មារតី ខណៈ​

​រាជធានី​ភ្នំពេញ​ ៖​ បុរស​ជនជាតិ​បរទេស​ម្នាក់​សង្ស័យ​ថា​ ប្រើប្រាស់​ថ្នាំ​ញៀ.ន​រហូត​វង្វេងស្មារតី ខណៈ​ចូល​ទៅ​ស្នាក់​នៅ​ក្នុងផ្ទះ​សំណាក់​យីហោ​ «​សម្ផស្ស​ភួង​» បាន​ធ្វើ​សកម្មភាព​ដុ.ត​សម្ភារៈ​នៅ​ក្នុង​បន្ទប់​ផ្ទះសំណាក់​នេះ​ បណ្ដាល​ឲ្យ​ឆេះ​រង​ការ​ខូចខាត​អស់ បន្ទាប់​មក​បាន​រត់ឡើង​ទៅ​លើ​សំណង់ផ្ទះ​ល្វែង​មួយ​នៅ​ជិត​នោះ​រួច​លោ.ត​ពីលើ​ជាន់​ទី​២ បណ្ដាល​ឲ្យ​ស្លា.ប់​បាត់បង់​ជីវិត​ភ្លាម​ៗ​នៅ​នឹង​កន្លែង​តែ​ម្ដង​។

ហេតុការណ៍​​ខាងលើ​នេះ​បាន​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កើតឡើងកាលពី​វេលា​ម៉ោង​៥​ព្រឹក​ថ្ងៃ​ទី​២៥ ខែឧសភា ឆ្នាំ​២០២២ នៅ​លើ​ផ្លូវ​បេតុង​លេខ​107K ស្ថិត​នៅ​ក្នុងភូមិ​ក្បាលដំរី​២ សង្កាត់​កា​កាប​ទី​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​។

បុរស​ខាងលើ​ពុំ​ទាន់​ត្រូវ​បាន​ស្គាល់​អត្តសញ្ញាណ​ និង​ជនជាតិ​អ្វី​នៅឡើយ​ទេ ។

តាម​ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា នៅ​វេលា​យប់​ថ្ងៃទី​២៤ ខែឧសភា ឆ្នាំ​២០២២ បុរស​ជនបរទេស​រូប​នេះ​បាន​ចូល​ទៅ​ស្នាក់​នៅ​ក្នុង​បន្ទប់​ផ្ទះសំណាក់​យីហោ​«​សម្ផស្ស​ភួង​» ដែល​មាន​ទីតាំង​ស្ថិត​នៅ​ជាប់​កន្លែង​កើតហេតុ​នោះ​ដែរ​ ​លុះដល់​វេលា​ម៉ោង​ប្រហែល​ជាង​៤​ជិត​ភ្លឺ​ថ្ងៃ​កើតហេតុ​ បុរសរូប​នោះ​​បាន​ធ្វើ​សកម្មភាព​ដុ.ត​សម្ភារៈ​នៅ​ក្នុង​បន្ទប់​ផ្ទះសំណាក់​ដែល​គាត់​ស្នាក់​នៅ​នោះ​ បណ្ដាល​ឲ្យ​ឆេះ​រង​ការ​ខូច​ខាត​​អស់​។

​តាម​ប្រភព​​ព័ត៌មាន​​បាន​បន្ត​ទៀត​ថា បន្ទាប់​មក​បុរស​រូប​​នោះ​​បាន​រត់​ចេញ​ទៅ​ឡើង​លើ​ជាន់​ទី​២​នៃ​សំណង់ផ្ទះ​ល្វែង​មួយ​ដែល​ស្ថិត​នៅ​ជិត​នោះ​ដែរ រួច​លោ.តចុះ​ បណ្ដាល​ឲ្យ​ស្លា.ប់​បាត់បង់​ជីវិត​នៅ​លើ​ផ្លូវ​បេតុង​តែ​ម្ដង​ ​ខណៈនោះ​បាន​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ខ្លាំង ​ប៉ុន្តែ​ពុំ​មាន​នរណា​ម្នាក់​ហ៊ាន​ចូល​ទៅ​ជិត​ឡើយ ដោយ​រង់ចាំ​កម្លាំង​សមត្ថកិច្ច​ចុះ​ទៅ​ពិនិត្យ​មើល​ឲ្យ​បាន​ត្រឹមត្រូវ​សិន​។

​តាម​ប្រភព​ខាងលើ​បាន​ប្រាប់​ឲ្យ​ដឹង​បន្ត​ទៀត​ថា រហូត​ដល់​វេលា​ម៉ោង​៦​ព្រឹក​ថ្ងៃ​ដដែល​ កម្លាំង​នគរបាល​ប៉ុស្តិ៍​កា​កាប​ទី​១ និង​នគរបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ បាន​ចុះ​ទៅ​កាន់​កន្លែង​កើតហេតុ​។​បន្ទាប់​មក​បាន​រាយការណ៍​បន្ត​ទៅ​កាន់​នគរបាល​ការិយាល័យ​បច្ចេកទេស​វិទ្យាសាស្ត្រ​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ដើម្បី​ចុះ​ទៅ​ធ្វើ​កោសល្យវិច័យ ហើយ​នគរបាល​នៅ​ពុំ​ទាន់​អះអាង​ប្រាប់​ថា​បែប​ណា​នៅឡើយ​ទេ​ ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ