ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រាជរដ្ឋាភិបាលប្រកាស​ឲ្យ​កម្មករ​ឈប់​សម្រាក​អំឡុង​ពេល​បោះ​ឆ្នោត​ដោយ​រក្សា​ប្រាក់​ឈ្នូ​ល

1 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ រាជរដ្ឋាភិបាល​កម្ពុជា​បាន​អនុញ្ញាត​ឲ្យ​កម្មករនិយោជិត​ឈប់​សម្រាក ដើម្បី​ចូលរួម​បោះ​ឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ​-​សង្កាត់ អាណត្តិ​ទី​៥ នា​ថ្ងៃ​ទី​៥ ខែមិថុនា ឆ្នាំ​២០២២ ខាង​មុខ ដោយ​រក្សា​ប្រាក់​ឈ្នូ​ល…

រាជធានី​ភ្នំពេញ ៖ រាជរដ្ឋាភិបាល​កម្ពុជា​បាន​អនុញ្ញាត​ឲ្យ​កម្មករនិយោជិត​ឈប់​សម្រាក ដើម្បី​ចូលរួម​បោះ​ឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ​-​សង្កាត់ អាណត្តិ​ទី​៥ នា​ថ្ងៃ​ទី​៥ ខែមិថុនា ឆ្នាំ​២០២២ ខាង​មុខ ដោយ​រក្សា​ប្រាក់​ឈ្នូ​ល និង​អត្ថប្រយោជន៍​ផ្សេង​ៗ ។

យោង​តាម​លិខិត​របស់​ទីស្ដីការគណៈរដ្ឋមន្ដ្រី​ចេញផ្សាយ​នា​ពេល​ថ្មី​ៗ​នេះ បាន​បញ្ជាក់​ថា «​រាជរដ្ឋាភិបាល​យល់ព្រម​ជា​គោលការណ៍​ឲ្យ​បងប្អូន​កម្មករនិយោជិត​ឈប់​សម្រាក ដើម្បី​ចូលរួម​បោះ​ឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ​-​សង្កាត់ អាណត្តិ​ទី​៥ នា​ថ្ងៃ​ទី​៥ ខែមិថុនា ឆ្នាំ​២០២២ ខាង​មុខ​នេះ ១​ថ្ងៃមុន​ថ្ងៃ​បោះ​ឆ្នោត និង​១​ថ្ងៃក្រោយ​ថ្ងៃ​បោះ​ឆ្នោត​ដោយ​រក្សា​ប្រាក់​ឈ្នូ​ល និង​អត្ថប្រយោជន៍​ផ្សេង​ៗ»​។

រូបតំណាង

សូម​រំលឹក​ថា ផ្អែក​តាម​របាយការណ៍​ផ្លូវការ​នៃ​ការ​ចុះបញ្ជី​បេក្ខជន​គណបក្ស​នយោបាយ​ឈរឈ្មោះ​បោះ​ឆ្នោត​ដែល​ទទួល​បាន​ពី​គណៈកម្មការ​រាជធានី​-​ខេត្ត​រៀបចំ​ការ​បោះ​ឆ្នោត​, មាន​គណបក្ស​នយោបាយ​ចំនួន​១៧ និង​មាន​បេក្ខជន​សរុប​ចំនួន​៨៦,០៩២​នាក់ ក្នុង​នោះ​ស្ត្រី​មាន​ចំនួន​២៧,៨១៣​នាក់ ត្រូវ​បាន​ចុះបញ្ជី​សម្រាប់​ការ​បោះ​ឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ សង្កាត់ អាណត្តិ​ទី​៥ ឆ្នាំ​២០២២ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ