ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រជាជន​ជប៉ុន​រាប់រយ​នាក់​តវ៉ា​ប្រឆាំង​ដំណើរ​ទស្សនកិច្ច​របស់​មេដឹកនាំ​អា​មេ​រិ​ក

1 ឆ្នាំ មុន

ជប៉ុន ៖ ប្រជាជន​ជប៉ុន​រាប់រយ​នាក់​បាន​ប្រមូលផ្តុំ​គ្នា​នៅ​សួន Shiba ក្នុង​ទីក្រុង​តូ​ក្យូ​កាលពី​ថ្ងៃអាទិត្យ​

ជប៉ុន ៖ ប្រជាជន​ជប៉ុន​រាប់រយ​នាក់​បាន​ប្រមូលផ្តុំ​គ្នា​នៅ​សួន Shiba ក្នុង​ទីក្រុង​តូ​ក្យូ​កាលពី​ថ្ងៃអាទិត្យ​ ទី​២២ ឧសភា ម្សិលមិញ​នេះ​ ដើម្បី​តវ៉ា​ប្រឆាំង​ដំណើរ​ទស្សនកិច្ច​រយៈពេល​៣​ថ្ងៃ​របស់​ប្រធានាធិបតី​អា​មេ​រិ​ក​ លោក Joe Biden ខណៈ​ដែល​ភាព​តានតឹង​អន្តរជាតិ​កំពុង​កើនឡើង​ខ្លាំង​ជុំវិញ​ជម្លោះ​នៅ​អ៊ុយ​ក្រែ​ន​។

ក្រុម​បាតុករ​បាន​លើក​ឡើង​ថា​ ជម្លោះ​នៅ​អ៊ុយ​ក្រែ​ន​បង្ក​ឡើង​ដោយ​អង្គការ​ណា​តូ​ដែល​មាន​អា​មេ​រិ​ក​ជា​មេដឹកនាំ និង​បណ្តាល​ប្រទេស​លោក​ខាងលិច​។

បាតុករ​ម្នាក់​ឈ្មោះ Ota បាន​និយាយ​ថា «បណ្តា​ប្រទេស​នៅ​អឺរ៉ុប​ខាងលិច និង​សមាជិក​ណា​តូ​ដែល​ដឹកនាំ​ដោយ​សហរដ្ឋអាមេរិក​បាន​ធ្វើ​ឲ្យ​ជម្លោះ​រវាង​រុ​ស្ស៊ី និង​អ៊ុយ​ក្រែ​ន​ផ្ទុះ​កាន់តែ​ខ្លាំង បាន​ផ្តល់​អា​វុ​.​ធ​ដល់​អ៊ុយ​ក្រែ​ន ដាក់​ទណ្ឌកម្ម​លើ​ប្រទេស​រុ​ស្ស៊ី​។ ទ​ង្វើ​ទាំងនេះ​នឹង​មិន​បញ្ឈប់​ជម្លោះ​នោះ​ទេ ប៉ុន្តែ​វា​កាន់តែ​កើនឡើង​ខ្លាំង និង​អូស​បន្លាយ​យូរ​។ ខ្ញុំ​មិន​អាច​អត់​ទោស​ចំពោះ​ទ​ង្វើ​បែប​នេះ​បាន​ទេ​»​។

ចំណែក​លោក Shunkichi Takayama ដែល​ជា​មេធាវី បាន​និយាយ​ថា «​តាម​ទស្សនៈ​ប្រវត្តិសាស្ត្រ ការ​ពង្រីក​ខ្លួន​ទៅ​ភាគ​ខាងកើត​ដោយ​អង្គការ​ណា​តូ និង​អា​មេ​រិ​កបាន​ធ្វើ​ឲ្យ​រុ​ស្ស៊ី​ខឹង​។ មូលហេតុ​ចម្បង​គឺ​អា​មេ​រិ​ក»​។

សូម​បញ្ជាក់​ថា ប្រធានាធិបតី​អា​មេ​រិ​ក​នឹង​ចូលរួម​កិច្ចប្រជុំ​កំពូល​នៅ​ថ្ងៃ​អង្គារ​ស្អែក​នេះ ដោយ​ក្នុង​កិច្ចប្រជុំ​នោះ​លោក​នឹង​ជួប​ជាមួយ​ជា​នាយក​រដ្ឋមន្ត្រី​ជប៉ុន Fumio Kishida នាយក​រដ្ឋមន្ត្រី​ឥណ្ឌា Narendra Modi និង​នាយក​រដ្ឋមន្ត្រី​អូស្ត្រាលី Anthony Albanes ដើម្បី​លើកកម្ពស់​យន្តការ Quad៕ (​យោង​តាម​ប្រភព​៖ Aljazeera)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ