ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មហោស្រព​ភាពយន្ត​ Cannes រង​ការ​រិះគន់ ក្រោយ​តារា​ល្បី​ជា​អ្នកគាំទ្រ​លោកពូ​ទី​ន​ ចូលរួម

1 ឆ្នាំ មុន

បារាំង ៖ មហោស្រព​ភាពយន្ត​អន្តរជាតិ Cannes Film Festival ដ៏​ល្បី​របស់​ពិភពលោក​។ ដែល​តែងតែ​

បារាំង ៖ មហោស្រព​ភាពយន្ត​អន្តរជាតិ Cannes Film Festival ដ៏​ល្បី​របស់​ពិភពលោក​ ដែល​តែងតែ​ប្រារព្ធ​ឡើង​រៀង​រាល់​ឆ្នាំ​នៅ​ទីក្រុង Cannes ប្រទេស​បារាំង​នោះ បាន​ទទួល​រង​ការ​រិះគន់​យ៉ាង​ចាស់ដៃ​ពី​សំណាក់​មហាជន​។ ចំពោះ​ការ​អនុញ្ញាតឱ្យ​តារា​ម៉ូ​ដែល​ជា​អ្នកគាំទ្រ​ប្រធានាធិបតី​រុ​ស្ស៊ី លោក Vladimir Putin ឡើង​ជាន់​លើ​កម្រាលព្រំ​ក្រហម​របស់​ខ្លួន​។ នេះ​បើ​យោង​តាម​ប្រភព​ពី Daily Mail ចេញផ្សាយ​កាលពី​ថ្ងៃ​ទី​២១ ខែឧសភា ឆ្នាំ​២០២២​។

នាង Victoria Bonya តារា​សម្តែង ម៉ូ​ដែល និង​អ្នកជំនួញ​ដ៏​មាន​ឥទ្ធិពល​ជនជាតិ​រុ​ស្ស៊ី បាន​បង្ហោះ​រូបភាព​អំពី​សកម្មភាព​នាង​ចូលរួម​ក្នុង​ព្រឹត្តិការណ៍ Cannes Film Festival ឆ្នាំ​២០២២​។ បើ​ទោះបីជា​អ្នក​រៀបចំ​កម្មវិធី បាន​សម្រេច​ដាក់​កំហិត​​នៃ​ការ​ចូលរួម​សម្រាប់​តារា​មក​ពី​រុ​ស្ស៊ី ដែល​គាំទ្រ​សង្គ្រាម​របស់​វិមាន​ក្រឹម​ឡាំង​ឈ្លានពាន​អ៊ុយ​ក្រែ​ន​យ៉ាងណា​ក៏​ដោយ​។

វី​ដេ​អូ​មួយ​ពី Variety បាន​បង្ហាញ​ពី​ការ​មក​ដល់​របស់ Bonya ដែល​នាង​ត្រូវ​ដើរ​លើ​កម្រាលព្រំ​ក្រហម​ដោយ​គ្មាន​អ្នក​រួម​ដំណើរ​ឡើយ​។ តារា​ម៉ូ​ដែល​វ័យ​៤២​ឆ្នាំ ដែល​កំពុង​រស់នៅ​ក្នុង​ប្រទេស​ម៉ូ​ណា​កូ​រូប​នេះ កាលពីមុន​ធ្លាប់​ថតរូប​យ៉ាង​សប្បាយ​រីករាយ​ជាមួយ​ឈុត​ហែល​ទឹក​មាន​រូប​លោកពូ​ទី​ន​។

ក្រោយ​ការ​ដាក់​ទណ្ឌកម្ម​លើ​រុ​ស្ស៊ី​ពី​សំណាក់​ប្រទេស​លោក​ខាងលិច​រូ​ចម​ក​។ បណ្តា​ក្រុមហ៊ុន​ស្លាក​យីហោ​ល្បី​ៗ​លំដាប់​ពិភពលោក​ជា​ច្រើន បាន​សម្រេច​ដក​ការ​ផ្គត់ផ្គង់ និង​ការ​លក់​របស់​ខ្លួន​ពី​ប្រទេស​រុ​ស្ស៊ី​។ ខណៈ​ដើម្បី​ជា​ការ​ឆ្លើយ​តប​នឹង​ទណ្ឌកម្ម​នេះ កាលពី​ខែ​មុន Bonya បាន​ចែករំលែក​វី​ដេ​អូ​នាង​កាត់​កាបូប​ម៉ាក​ល្បី Chanel ដ៏​មាន​តម្លៃ​របស់​ខ្លួន​។ ហើយ​បាន​និយាយ​ថា «​ប្រសិនបើ Chanel House មិន​គោរព​អតិថិជន​របស់​ខ្លួន ហេតុ​អ្វី​យើង​ត្រូវ​គោរព Chanel​?​»​។

នាង​ថែម​ទាំង​ជំរុញ​ប្រទេស​លោក​ខាងលិច​ឱ្យ​ឈប់​ស្អប់ខ្ពើម​ជនជាតិ​រុ​ស្ស៊ី​។ បើ​ទោះបីជា​លោកពូ​ទី​ន បាន​បញ្ជា​ឱ្យ​មាន​ប្រតិបត្តិ​ការណ៍​យោធា​ពិសេស​លើ​ប្រទេស​អ៊ុយ​ក្រែ​ន​យ៉ាងណា​ក៏​ដោយ​។

សូម​ជម្រាប​ថា នាង Victoria Bonya បាន​ក្តោប​តំណែង​ជា​ច្រើន​ក្នុង​កម្មវិធី Showbiz​។ នាង​ក៏​ធ្លាប់​សម្ដែង​ខ្សែភាពយន្ត​ផង​ដែរ​។ ហើយ​ក្នុង​នោះ រួម​ទាំង​រឿង​មួយ​កាលពី​អតីតកាល ដែល​នាង​បាន​សម្តែង​ជាមួយ​ប្រធានាធិបតី​អ៊ុយ​ក្រែ​ន លោក Volodymyr Zelensky៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ