ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម៉ូតូ​មួយ​គ្រឿង​ឆាបឆេះ​ផ្អើល​ពេញ​ផ្លូវ ក្រោយ​ដួល​ចូល​ក្រោម​រថយន្ត​សណ្តោង​កុងតឺន័រ

1 ឆ្នាំ មុន
  • ភ្នំពេញ

រថយន្ត​សណ្តោង​កុងតឺន័រ​មួយ​គ្រឿង ខណៈ​អ្នកបើកបរ​ខ្វះ​ការ​ប្រុង​ប្រយ័ត្ន ក៏​ជ្រុល​ទៅ​

រាជធានី​ភ្នំពេញ ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា រថយន្ត​សណ្តោង​កុងតឺន័រ​មួយ​គ្រឿង ខណៈ​អ្នកបើកបរ​ខ្វះ​ការ​ប្រុង​ប្រយ័ត្ន ក៏​ជ្រុល​ទៅ​កៀរ​ទាក់​ដៃចង្កូត​ម៉ូតូ​ហុងដា​ឌ្រី​ម បណ្តាល​ឲ្យ​ម៉ូតូ​ដួល​អូស​ចូល​ក្រោម​រថយន្ត ធ្វើ​ឱ្យ​ឆ្លង​ចរន្ត​ក្លាយជា​អណ្តាតភ្លើង​ឆាបឆេះ​ម៉ូតូ​ផ្អើល​អស់​ប្រជាពលរដ្ឋ​នាំ​គ្នា​ជួយ​ពន្លត់​កាលពី​វេលា​ម៉ោង​៦​ល្ងាច ថ្ងៃ​ទី​២០ ខែឧសភា ឆ្នាំ​២០២២ តាម​បណ្ដោយ​ផ្លូវ​បេតុង ព្រៃ​ស ស្ថិត​ក្នុងភូមិ​ថ្មី សង្កាត់​ដង្កោ ខណ្ឌដង្កោ ។

បើ​តាម​ប្រភព​ព័ត៌មាន​ពី​កន្លែង​កើតហេតុ បានអោយ​ដឹង​ថា មុន​ពេល​កើតហេតុ គេ​បានឃើញ​បុរស​ម្នាក់​ជិះ​ម៉ូតូ​ហុងដា​ឌ្រី​ម ស៊េរី​ឆ្នាំ​២០១៩ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 1HX 1471 បាន​ជិះ​ធ្វើ​ដំណើរ​តាម​បណ្ដោយ​ផ្លូវ​បេតុង​ព្រៃ​ស ក្នុង​ទិស​ដៅ​ពី​លិចទៅ​កើត លុះ​មក​ចំណុច​កើតហេតុ ក៏​ស្រាប់តែ​មាន​បុរស​ម្នាក់​ទៀត​បើករថយន្ត​សណ្តោង​កុងតឺន័រ ម៉ាក STERLIN ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ 3A 8899 បាន​ធ្វើ​ដំណើរ​ក្នុង​ទិស​ដៅ​ស្របគ្នា ។

ប្រភព​ដដែល​បន្ត​ថា ហើយ​ពេល​នោះ រថយន្ត​សណ្តោង​កុងតឺន័រ​បាន​វ៉ា​ជែង​មក​ខាងស្ដាំ​ដៃ ក៏​ស្រាប់​តែ​ជ្រុល​ទៅ​កៀរ​ទាក់​ដៃចង្កូត​ជាមួយនឹង​ម៉ូតូ​ហុងដា​ឌ្រី​ម បណ្តាល​ឲ្យ​ម៉ូតូ​ដួល​អូស​ចូល​ក្រោម​រថយន្ត​ប្រហែល​១០​ម៉ែត្រ ធ្វើ​ឱ្យ​ម៉ូតូ​បែក​ផ្កាភ្លើង​ក្លាយជា​អណ្តាតភ្លើង​ឆាបឆេះ​ម៉ូតូ​យ៉ាង​សន្ធោសន្ធៅ​តែ​ម្តង ផ្អើល​អស់​ប្រជាពលរដ្ឋ​នាំ​គ្នា​ជួយ​យក​បំពង់​ពន្លត់​អគ្គិភ័យ​មក​ជួយ​បាញ់​ពន្លត់​អស់​១​បំពង់ ទើប​ធ្វើ​អោយ​ភ្លើង​រលត់​ទៅ​វិញ​ភា្ល​ម​ៗ​ផង​ដែរ ហើយ​សំណាងល្អ​មិន​គ្រោះថ្នាក់​ដល់​មនុស្ស គ្រាន់តែ​ខូចខាត​ម៉ូតូ​អស់​៧០​ភាគរយ​តែ​ប៉ុណ្ណោះ​។ ដោយឡែក​រថយន្ត​វិញ​អត់​មាន​រង​ការ​ខូចខាត​អ្វី​នោះ​ទេ ចំណែក​អ្នកបើកបរ​ក៏​មិន​បាន​រត់គេច​ខ្លួន​ទៅ​ណា​ដែរ ។

ពាក់ព័ន្ធ​នឹង​ក្នុង​ករណី​ខាងលើ​នេះ​ដែរ លុះ​បន្តិច​ក្រោយមក ក៏​ឃើញ​មាន​កម្លាំង​សមត្ថកិច្ច​មូលដ្ឋាន បាន​ចុះ​ទៅ​ដល់​កន្លែង​កើតហេតុ និង​បានការ​បាញ់ថ្នាំ រួច​យក​មធ្យោបាយ​ទាំង​២​គ្រឿង អែប​កៀន ដើម្បី​បញ្ចៀស​ការ​កកស្ទះ​ចរាចរណ៍ និង​ឱ្យ​ភាគី​ទាំង​សងខាង សម្របសម្រួល​គ្នា​ផង​ដែរ ។

ក្រោយ​ពេល​កើតហេតុ តំណាង​ភាគី​ទាំង​សងខាង បាន​សម្របសម្រួល​គ្នា ដោយ​ខាង​រថយន្ត​សណ្តោង​កុងតឺន័រ សុខចិត្ត​យក​ម៉ូតូ​ជន​រង​គ្រោះ​ទៅ​ជួសជុល​អោយ​វិញ​ដើម្បី​បញ្ចប់រឿង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ