រាជធានីភ្នំពេញ ៖ តាមគេហទំព័រហោរាសាស្ត្រចិនសែបានទស្សន៍ទាយថា ប្រុសស្រីកើតឆ្នាំទាំង៧រាសីល្អមានលាភមានជ័យមានសិរីសួស្តី ត្រូវផ្លាស់ប្ដូរខ្សែជីវិត ប្តូររាសីពីអាក្រក់ប្រែជាល្អជួបមហាសំណាង មានលាភមាសប្រាក់ហូរចូលពេញមួយសប្តាហ៍ថ្មីនេះ ។
ឆ្នាំមមី រាសីឡើងខ្ពស់ត្រដែតមានតែភាពស្រស់ស្រាយ និងស្នាមញញឹមជានិច្ច ពណ៌នាំសំណាង ខៀវ លេខនាំហេង ៨៨៨ មានលាភមានជ័យ ហេងហេង ។ នៅអំឡុងពេលមួយសប្តាហ៍នេះ លោកអ្នកធ្វើកិច្ចការអ្វីក៏រមែងហុចផ្លែផ្កាតបមកវិញយ៉ាងគាប់ប្រសើរ ។ បើជាអ្នកប្រកបរបររកស៊ីជួញដូរវិញទោះចេញធ្វើជំនួញទីជិតទីឆ្ងាយមានការលូតលាស់ទៅមុខជានិច្ចឯផលកម្រៃទៀតសោតក៏ចូលមកយ៉ាងក្រាស់ក្រែលគួរជាទីកក់ក្តៅ ។ ការធ្វើដំណើរទៅទីជិតឆ្ងាយជួបតែសុខក្សេមក្សាន្តទាំងពេលទៅនិងត្រឡប់មកវិញ ។ ចំពោះសម្ព័ន្ធភាពស្នេហាប្រុសស្រីមានតែការយល់ចិត្តគ្នាល្អណាស់។
ឆ្នាំថោះ ដួងរាសីរបស់លោកអ្នកឡើងខ្ពស់ត្រដែតមានជោគមានជ័យមានសិរីសួស្តីបវរមហាប្រសើរហើយដំណើរជីវិតមានភាពសុខដុមគាប់ប្រសើរណាស់ ។ នៅចន្លោះពេលមួយសប្តាហ៍នេះ បើលោកអ្នកចង់ទំនាក់ទំនងការងារ ឬទាក់ទងបញ្ហាប្រាក់កាក់ធ្វើអ្វីមួយរមែងទទួលបានជោគជ័យភ្លាមៗ ។ ចំណែកអ្នកប្រកបរបររកស៊ីជួញដូរមានការទិញចូលលក់ចេញចំណេញកប់ក្តោង ។ រីឯសម្ព័ន្ធភាពស្នេហាប្រុសស្រី មានតែភាពផ្អែមល្ហែមស្រស់ស្រាយនឹងគ្នាជានិច្ច។
ឆ្នាំវក លោកអ្នកមានលាភមានលុយហូរចូលដូចភ្លៀងធ្លាក់ពីលើមេឃ ។ តាមទំនាយកំពូលហោរាចិនសែបានបង្ហាញថាលោកអ្នកមានលាភធំលុយធំហូរចូលកាន់តែខ្លាំងរាសីឡើងខ្ពស់ត្រដែត បើចង់ធ្វើការផ្លាស់ប្តូរអ្វីតែងផ្តល់ផលល្អ និងទទួលបានផ្លែផ្កាតបមកវិញយ៉ាងគាប់ប្រសើរ ។ រាល់ការងាររកទទួលទានមានលាភមានលុយចូលច្រើននិងមានអ្នកនាំប្រាក់មកឱ្យដល់ផ្ទះ។ពណ៌នៃលាភសំណាងពណ៌ក្រហម, លេខនាំសំណាងលេខ១៩០ ។
ឆ្នាំរកា ពេញមួយសប្តាហ៍៧ថ្ងៃនេះពណ៌នៃលាភសំណាងពណ៌ខៀវ, លេខនៃលាភសំណាងលេខ២៨៩ លោកអ្នកមានលាភមានជ័យមានលុយចូលហូរហៀរ ការរកទទួលទានគ្រប់ច្រកល្ហកបានទទួលផលហួសពីការស្មានប្រាក់ចូលមកគ្រប់ទិសទី ។ អ្នកប្រកបការងាររកស៊ីជួញដូរបានផលចំណេញមហាសាល ។
ឆ្នាំជូត លាភធំចាំងចូលក្នុងជីវិតមានហុងស៊ុយល្អង៉ូវហេងឡើងខ្ពស់សម្បូរលុយចាយ និងមានលាភធំដទៃទៀតចូលមកក្នុងពេលដំណាលគ្នានេះ ។ តាមជើងលេខបានកំណត់ថា អ្នកកើតឆ្នាំនេះមានលាភមានជ័យលុយធំចូលមកហៀរដៃនៅក្នុងអំឡុងពេលមួយសប្តាហ៍នេះ និងជាអ្នកមានបញ្ញាវាងវៃអាចសម្រេចរាល់ការងារល្អប្រសើរ ។
ឆ្នាំខាល ពេញមួយសប្តាហ៍នេះលេខនៃលាភសំណាងលេខ១៦៧ ពណ៌នាំសំណាងលឿង មាសមានលាភមានជ័យមានលុយចូលជុំទិស ។ រាល់ការងាររកទទួលទានបានផលចូលមកគ្រប់ទិសទីរីឯអ្នករកស៊ីជួញដូរវិញកាក់កបកាន់តែខ្លាំងបើមានការបើកមុខរបរថ្មីផងគឺពិតជាល្អបំផុតសម្រាប់ឱកាសពិសេសនេះ៧ថ្ងៃនេះ ។
ឆ្នាំច លេខនៃលាភសំណាងលេខ១៩៩, ពណ៌នាំសំណាងពណ៌ទឹកក្រូច លោកអ្នកមានលាភមានជ័យមានលុយចូលហូរហៀរពេញមួយសប្តាហ៍ បើលោកអ្នកចង់ធ្វើការដាក់ទុនរកស៊ី ឬចរចារឿងសំខាន់អ្វីមួយគឺជាឱកាសល្អបំផុតទទួលបានផ្លែផ្កាតបមកវិញឥតគណនា។ រីឯបញ្ហាស្នេហាគូស្វាមីភរិយាមានតែភាពស្រស់ស្រាយ និងផ្អែមល្ហែមរកគ្នាប្រពៃណាស់ ៕
ចែករំលែកព័តមាននេះ