ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្អើល​ទារ​ពិសោធន៍​ ! សង្ស័យ «​អង្ករ​ប្លា​ស្ទិ​ក​» កំពុង​ចរាចរ​ក្នុង​ក្រុង​សែន​មនោ​រម្យ

7 ឆ្នាំ មុន

ខេត្តមណ្ឌលគិរី ៖ បងប្អូន​ជនជាតិ​ដើម​ភាគតិច​ដែល​រស់នៅ​ភូមិ​ពូ​តាំង សង្កាត់​រម្យ​នា ក្រុង​សែន​មនោ​រម្យ កំពុង​មានការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង ព្រោះតែ​មាន​ពាក្យ​ល្បី​ត​ពី​មាត់​មួយ​ទៅ​មួយ​ថា …

ខេត្តមណ្ឌលគិរី ៖ បងប្អូន​ជនជាតិ​ដើម​ភាគតិច​ដែល​រស់នៅ​ភូមិ​ពូ​តាំង សង្កាត់​រម្យ​នា ក្រុង​សែន​មនោ​រម្យ កំពុង​មានការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង ព្រោះតែ​មាន​ពាក្យ​ល្បី​ត​ពី​មាត់​មួយ​ទៅ​មួយ​ថា «​មាន​អង្ករ​ប្លា​ស្ទិ​ក​» កំពុង​ចរាចរ​ក្នុង​មូលដ្ឋាន​ពួក​គាត់ ដែល​ហេតុការណ៍​នេះ​កើតឡើងកាលពី​ថ្ងៃ​ទី​២៥ ខែតុលា រហូត​ដល់​ល្ងាច​ថ្ងៃ​ទី​២៦ ខែតុលា ឆ្នាំ២០១៦ ប្រជាពលរដ្ឋ​រួម​និង​អាជ្ញាធរ​ភូមិ​បាន​ជួបជុំ​គ្នាធ្វើការ​ពិសោធន៍​ដើម្បី​ចង់​ដឹង​ការ​ពិត​ថា មាន​អង្ករ​ជ័រ មែនឬ​អត់?

ប្រភព​ឱ្យ​ដឹង​ថា ការ​ភ្ញាក់ផ្អើល​នេះ ក្រោយ​ពី​មានគ្រួសារ​បងប្អូន​ជនជាតិ​ដើម​ភាគតិច​មួយ​គ្រួសារបាន​ទិញ​អង្ករ​ចំនួន​៣​បាវ ស្មើនឹង​១៥០​គីឡូក្រាម ក្រោយមក​គាត់​បាន​យក​អង្ករ​នោះ​ទៅ​លីងដើម្បី​ធ្វើ​សម្លកកូរ ស្រាប់តែ​អង្ករ​នោះ​ផ្ទុះ ។ ហើយ​គាត់​បាន​យក​អង្ករលីង​នោះចាក់​ទៅ​លើ​ភ្លើងចង្ក្រានស្រាប់​អង្ករ​បាន​រលាយ​ចូល​គ្នា ​។

ប្រភព​បន្ត​ថា បន្ទាប់​មកពួក​គាត់​បាន​ទៅ​រាយការណ៍​ជូន​ដល់​អាជ្ញាធរ​មូលដ្ឋាន​ពាក់ព័ន្ធ​ទៅ​នឹង​អង្ករដែល​គាត់​បាន​ទិញ​ខាងលើ​ថា​ជា​អង្ករ​ប្លា​ស្ទិ​ក ដែល​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​សុខភាព​ពួក​គាត់​ ។ ដោយសារ​តែ​មាន​បាតុភាព​ផ្អើល​កាន់តែ​ខ្លាំងទៅៗ នៅ​ល្ងាច​ថ្ងៃ​ទី​២៦ ខែតុលា សមត្ថកិច្ច​មូលដ្ឋាន​បាន​ឲ្យ​គ្រួសារ​នោះយក​អង្ករ​មក​ធ្វើតេស្ត​ដោយ​លីង​នៅ​មុខ​ប្រជាពលរដ្ឋ ព្រមទាំង​អ្នក​សារព័ត៌មាន​ផង​ដែរ តែ​អង្ករ​នោះមាន​លក្ខណៈ​ធម្មតា​ទេ មិន​ដូចដែល​គ្រួសារ​នេះបាន​និយាយ​សង្ស័យ​ថា ជា​អង្ករ​ប្លា​ស្ទិ​ក​ទេ ​។

លោក​មេ​ភូមិ​ពូ​តាំង​បាន​ប្រាប់​ដល់​អ្នក​ភូមិ​ថា សូមកុំ​ឲ្យ​មានការ​ភ្ញាក់ផ្អើល​បន្ត​ទៅ​ទៀត អង្ករ​នេះ​ក្រោយ​ពី​ធ្វើការ​ពិសោធន៍​ទៅ​ជា​អង្ករ​ធម្មតា​ទេ ដូច្នេះ​នេះ​គ្រាន់​តែ​ជា​ការ​ភាន់ច្រឡំ​តែ​ប៉ុណ្ណោះ ធម្មតា​អង្ករ​យក​ទៅ​លីង​តែងតែ​ផ្ទុះ​អីចឹង​ហើយ​ ។

យ៉ាងណា​ក៏​ដោយ ករណី​ខាងលើ​នេះ លោក ​ចាន់ វាសនា ប្រធាន​សាខា​កាំកុងត្រូល​ខេត្ត​ អ្នក​យក​ព័ត៌មាននៅ​មិន​ទាន់​ទទួល​បានការ​បំភ្លឺ​ពី​លោកនៅឡើយ​ទេ ៕