ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាក់សោ​.​ក​ម៉ូតូ​ទុក​ចោល​មុខ​ផ្ទះ​ជួល​ចូល​ដេក លុះ​ចេញពី​បន្ទប់​វិញ​បាត់​ផ្អើល​ឆោឡោ

1 ឆ្នាំ មុន
  • ប៉ៃលិន

រហូត​មក​ដល់​វេលា​ម៉ោង​១០​និង​២០​នាទី​ព្រឹក ថ្ងៃ​ទី​១៤ ខែឧសភា ឆ្នាំ​២០២២ ជន​រង​គ្រោះ​ម្នាក់​បាន​សម្រេចចិត្ត​ដាក់​ពាក្យបណ្តឹង​ទៅ​ប៉ុស្តិ៍​នគរបាល​ស្ទឹង​កាច់ ក្រោយ​ពី​បាន​បាត់​ម៉ូតូ​ស៊េរី​ទំនើប​០១​គ្រឿង នៅ​ចំណុច​

ខេត្ត​ប៉ៃលិន ៖ រហូត​មក​ដល់​វេលា​ម៉ោង​១០​និង​២០​នាទី​ព្រឹក ថ្ងៃ​ទី​១៤ ខែឧសភា ឆ្នាំ​២០២២ ជន​រង​គ្រោះ​ម្នាក់​បាន​សម្រេចចិត្ត​ដាក់​ពាក្យបណ្តឹង​ទៅ​ប៉ុស្តិ៍​នគរបាល​ស្ទឹង​កាច់ ក្រោយ​ពី​បាន​បាត់​ម៉ូតូ​ស៊េរី​ទំនើប​០១​គ្រឿង នៅ​ចំណុច​បន្ទប់​ជួល​ដី​ថ្មី ផ្លូវ​ទី​២ ស្ថិត​ក្នុង​ភូម​ផ្សារ​ព្រំ​ជើង ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន ដែល​ហេតុការណ៍​បាត់​ម៉ូតូ​នេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​០១​និង​៣០​នាទី​យប់​រំលង​អធ្រាត្រ ឈាន​ចូល​ថ្ងៃ​ទី​១៤ ខែឧសភា ឆ្នាំ​២០២២​។

បើ​តាម​ប្រភព​ព័ត៌មាន​បានឱ្យ​ដឹង​ថា ៖ ម្ចាស់​ម៉ូតូ​ខាងលើ​មានឈ្មោះ ចំរើន ភិ​រុ​ណ្យ ភេទ​ប្រុស អាយុ​២៣​ឆ្នាំ មាន​ទីលំនៅ​បច្ចុប្បន្ន​ក្នុងភូមិ​កន្សែង​បន្ទាយ ឃុំ​មោង ស្រុក​មោ​ឬ​ស្សី ខេត្តបាត់ដំបង ហើយ​ម៉ូតូ​ដែល​បាត់​នោះ ម៉ាក​ហុងដា​ឌ្រី​ម ស៊េរី​ឆ្នាំ​២០២២ ពណ៌​ក្រហម ពាក់​ស្លាក​លេខ បាត់ដំបង 1AO-8601​។ ចំណែក​ជនសង្ស័យ​ទី​១- ឈ្មោះ ណូ​ច រ៉ា​នុ​ត ភេទ​ប្រុស អាយុ​២០​ឆ្នាំ មាន​ទីលំនៅ​បច្ចុប្បន្ន​ក្នុងភូមិ​អូរ​តា​ប្រា​ង សង្កាត់​ប៉ៃលិន ក្រុងប៉ៃលិន ខេត្ត​ប៉ៃលិន និង​ជនសង្ស័យ​ទី​២- ឈ្មោះ ឈាន សូ​ផា ភេទ​ប្រុស អាយុ​១៨​ឆ្នាំ រស់នៅ​ភូមិប​រយ៉ា​ខា សង្កាត់​ប​យ៉ា​ខា ក្រុងប៉ៃលិន ខែ​ត្ត​ប៉ៃលិន​។

ប្រភព​ដដែល​បន្ត​ទៀត​ថា មុន​ពេល​កើតហេតុ ជន​រង​គ្រោះ​បាន​ជិះ​ម៉ូតូ​ចេញ​ទៅ​ទិញ​សាច់​មាន់​អាំង​ហូប រួច​ក៏​ជិះ​ត្រឡប់​មក​វិញ ដោយ​ចាក់សោ​.​ក​ម៉ូតូ​ទុក​ចោល​នៅ​ខាង​មុខ​ផ្ទះ​ជួល រួច​ក៏​ចូល​ទៅ​ដេក​ខាងក្នុង​បន្ទប់​។ លុះ​នៅ​វេលា​ម៉ោង​០៨​និង​៤០​នាទី​ព្រឹក​ថ្ងៃ​ដដែល ជន​រង​គ្រោះ​បាន​ចេញ​មក​ពី​បន្ទប់​វិញ ស្រាប់តែ​បាត់​ម៉ូតូ​មិនឃើញ បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​ឆោឡោ រួច​ប្តឹង​នគរបាល​តែ​ម្តង​។

ប្រភព​ដដែល​បញ្ជាក់​ថា លុះដល់​វេលា​ម៉ោង​០២​និង​០០​នាទី​រសៀល ថ្ងៃ​ទី​១៤ ខែឧសភា ២០២២ កម្លាំង​ជំនាញ​នគរ​បាល​យុត្តិធម៌ នៃ​អធិការ​ស្រុក​សាលា​ក្រៅ បាន​កំណត់​មុខសញ្ញា ដោយ​សហការ​ជាមួយ​កម្លាំង​ប៉ុស្តិ៍​ស្ទឹង​កាច់ រួម​នឹង​កម្លាំង​ព្រហ្មទណ្ឌ អធិការ​ក្រុងប៉ៃលិន បាន​ចុះ​ឆែកឆេរ​បន្ទប់​ជួល​មួយ​កន្លែង ស្ថិត​នៅ​ក្នុងភូមិ​អូរ​តា​ពុក​ក្រោម សង្កាត់​ទួល​ល្វា ក្រុងប៉ៃលិន ខេត្ត​ប៉ៃលិន បាន​រក​ឃើញ​អាវ​ម៉ូតូ​ឌ្រី​ម ពណ៌​ក្រហម​០១​ឈុត មួក​សុវត្ថិភាព​០១ ពោះវៀន​ម៉ូតូ​០១ សំបក​កង់​ម៉ូតូ​០១ កូនសោ​លេខ​២២​ចំនួន​០២​ដើម ដែកគាស់​០១ ដែក​កា​.​ប់​០១ ដែក​អក្សរ​តេ​០១ កាបូបស្ពាយ​ពណ៌​ខ្មៅ​០១ និង​កញ្ចក់​ម៉ូតូ​០១​គូ​។

កម្លាំង​ក៏​បាន​ឃាត់ខ្លួន​បក្សពួក​ជនសង្ស័យ​បាន​ចំនួន​១​នាក់ ឈ្មោះ កុយ ឧត្ដម ភេទ​ប្រុស អាយុ​១៦​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ រស់នៅ​ភូមិ​អូរ​តា​ពុក​ក្រោម សង្កាត់​ទួល​ល្វា ក្រុងប៉ៃលិន ខេត្ត​ប៉ៃលិន​។ ចំណែក​ជន​ដៃដល់​០២​នាក់​ទៀត បាន​ជិះ​ម៉ូតូ​របស់​ជន​រង​គ្រោះ​រត់គេច​ខ្លួន​បាត់ មុន​ពេល​ដែល​សមត្ថកិច្ច​ទៅ​ដល់​។

ពាក់ព័ន្ធ​នឹង​បញ្ហា​ខាងលើ​នេះ បច្ចុប្បន្ន កម្លាំង​នគរបាល​យុត្តិធម៌ និង​កម្លាំង​ប៉ុស្តិ៍​កំពុង​បន្ត​ធ្វើការ​ស្រាវជ្រាវ​រកមុខ​សញ្ញា​ដែល​ប្រព្រឹត្ត យក​មក​ផ្តន្ទាទោស​តាម​ផ្លូវច្បាប់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ