ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តារា​សម្តែង ទឹម រ​ដ្ឋា ចាំ​អ៊ុត​ដំណឹង​មួយ ក្រោយ​ចូល​រោងការ​ជិត​៣​ខែ​មក​ហើយ

1 ឆ្នាំ មុន
  • ភ្នំពេញ

តារា​សម្តែង និង​ជា​តារា​បង្ហាញ​ម៉ូ​ដ ទឹម រ​ដ្ឋា បាន​ចូល​រោងការ​ប្រមាណ​ជិត​៣​ខែ​មក​ហើយ តាំង​ពី​ចុងខែ​មីនា ឆ្នាំ​២០២២​នេះ​។ អ្វី​ដែល​គេ​មើលឃើញ និង​ចង់​ដឹង ព្រម​ជាមួយ​សាមីខ្លួន គឺ​ការ​

រាជធានី​ភ្នំពេញ ៖ តារា​សម្តែង និង​ជា​តារា​បង្ហាញ​ម៉ូ​ដ ទឹម រ​ដ្ឋា បាន​ចូល​រោងការ​ប្រមាណ​ជិត​៣​ខែ​មក​ហើយ តាំង​ពី​ចុងខែ​មីនា ឆ្នាំ​២០២២​នេះ​។ អ្វី​ដែល​គេ​មើលឃើញ និង​ចង់​ដឹង ព្រម​ជាមួយ​សាមីខ្លួន គឺ​ការ​ពពោះ​កូន​ដំបូង ។ សូ​ម្បី​តែ ទឹម រ​ដ្ឋា ក៏​នាង​ចង់បាន​ឆាប់​ៗ អោយទាន់​វ័យ​ដែល​អាច​មានកូន ស្រប​តាម​ការ​ចុះសម្រុង​គ្នា​បន្ថែម​ទៀត​។

អ្នក​នាង ទឹម រ​ដ្ឋា បាន​សាង​ភាព​ភ្ញាក់ផ្អើល​ក្រៃ​លែង អំឡុង​ពេល​រៀប​ការ បាន​បង្ហាញ​នូវ​រូបភាព​មង្គលការ​ដ៏​ឡូយ​ឆាយ មានការ​ចំណាយ​ច្រើន តាម​ពិធី​នីមួយ​ៗ អម​ដោយ​ការ​ចូលរួម​ជូនពរ​ជ័យ​សុទ្ធតែ​ជាតា​រា​ល្បីឈ្មោះ​។ នេះ​ពិតជា​សាក​សម ជា​អ្នកមាន​ឈ្មោះ​តារា​លំដាប់​នៅ​ក្នុង​សង្គម​សិល្បៈ​។

អ្វី​ដែល ទឹម រ​ដ្ឋា មាន​មោទនភាព​បាន​ដឹក​ដៃ​មនុស្ស​ដែល​ខ្លួន​ស្រឡាញ់ ដែល​ជា​សាសន៍​ផ្សេង មក​រៀប​ការ​តាម​បែប​ប្រពៃណី​ខ្មែរ​បាន​យ៉ាង​ពេញ​មុខ អោយ​ចាស់ទុំ​ដឹង​ឮ ព្រមទាំង​មិត្តភក្តិ​ជា​ច្រើន​ដែល​បញ្ជាក់​ថា ស្វាមី​នាង​ពិតជា​មិន​ចង្អៀតចង្អល់​អ្វី​ឡើយ តាម​ចិត្ត​ប្រពន្ធ​ដើម្បី​ចំណងស្នេហា​។

ទឹម រ​ដ្ឋា បាន​លើក​ឡើង​ថា មក​ទល់​ពេល​នេះ នាង​កំពុង​តែ​ទន្ទឹង​ពាក្យ​ថា «​ម្តាយ​» ដែល​នាង​ចង់បាន​យូរ​មក​ហើយ​។ ចាប់តាំងពី​បាន​ចាប់​គូ សំពះ​ផ្ទឹម​នាង មិន​ទាន់​ទទួល​បាន​ដំណឹង​ល្អ​នៅឡើយ​។ យ៉ាងណា​ក៏​សង្ឃឹមថា មាន​ក្មេង​ល្អ​ម្នាក់ មក​ចាប់​ផ្ទៃ​ជាមួយ​នាង ហើយ​នាង​នឹង​តាំងចិត្ត​តស៊ូ បីបម​អោយ​ក្លាយជា​មាតា​ល្អ​ម្នាក់ ដូច​អ្នក​ម្តាយ​នាង ដែល​មើល​ថែកូន​ៗ​អោយ​មាន​អនាគត​។

ទាក់ទិន​នឹង​ការ​សម្តែង នាង​ទទួលយក​មួយ​ៗ ដោយ​មិន​បោះបង់​នៅឡើយ​ទេ ព្រោះ​ជា​និស្ស័យ​ស្រឡាញ់ និង​ជា​បេះដូង​របស់​នាង​។ អំឡុង​ពេល​នេះ ខំ​ចំណាយពេល​រៀន ផ្នែក​អចលនទ្រព្យ​អោយ​ច្រើន ដែល​ជា​មុខងារ​សំខាន់​តាម​ស្វាមី ព្រោះ​គាត់​ជា​អ្នក​រកស៊ី​ផ្នែក​នេះ​។ បើសិនជា យើង​ចេះ​មួយទៀត ក៏​ល្អ​ស្រណុក​មើល​ការ​ខុស​ត្រូវ ជំនួស​ប្តី​ពេល​រវល់​ប្រការ​ណាមួយ​។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ