ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សារពិសេសជូនជនរួមជាតិ៖ ៧ថ្ងៃហើយ កម្ពុជា​មិនមានអ្នកឆ្លងកូវីដ១៩! តែសូម​បន្តវិធានការការពារ និងសូមចាក់វ៉ាក់សាំង!

1 ឆ្នាំ មុន
  • ភ្នំពេញ

ភ្នំពេញ៖ មុនពេលអញ្ជើញបន្ត​ចូលរួម​កិច្ចប្រជុំកំពូលពិសេសអាស៊ាន-អាមេរិក នៅទីក្រុងវ៉ាស៊ីនតោន នាយប់​ថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២២ នេះ ម៉ោងនៅកម្ពុជា ហើយនៅសហរដ្ឋអាមេរិក គឺជាពេលព្រឹកព្រលឹម…

ភ្នំពេញ៖ មុនពេលអញ្ជើញបន្ត​ចូលរួម​កិច្ចប្រជុំកំពូលពិសេសអាស៊ាន-អាមេរិក នៅទីក្រុងវ៉ាស៊ីនតោន នាយប់​ថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២២ នេះ ម៉ោងនៅកម្ពុជា ហើយនៅសហរដ្ឋអាមេរិក គឺជាពេលព្រឹកព្រលឹម ថ្ងៃទី១៣ឧសភា សម្តេចតេជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន បានចេញសារ​ពិសេសជាសំឡេង​ ជូនជនរួមជាតិ​។

សម្តេចតេជោ ហ៊ុន សែន បានប្រកាសថា រយៈពេល ៧ថ្ងៃហើយ គិតត្រឹមថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២២ នេះ ដែលកម្ពុជាយើង មិនមានករណីឆ្លងកូវីដ១៩ ឡើយ។ ទោះជាមិនមានឆ្លង ៧ថ្ងៃមកហើយ តែសម្តេចតេជោ ហ៊ុន សែន បានប្រកាសបន្តលើកទឹកចិត្ត​ដល់ប្រជាពលរដ្ឋកម្ពុជាយើង សូមបន្ត​អនុវត្តវិធានការ​ការពារខ្លួន តាមវិធានសុខាភិបាល ហើយសម្តេចតេជោ ក៏បានប្រកាសលើកទឹកចិត្តដល់ប្រជាពលរដ្ឋ ធ្វើការសម្រេចដោយខ្លួនឯង ថាបន្តពាក់ម៉ាស ឬមិនពាក់ម៉ាស ខណៈដែល​កាតព្វកិច្ចពាក់ម៉ាស ត្រូវបានដកចេញនៅទីសាធារណៈ ក្នុងប្រទេស​កម្ពុជាយើង ក៏ដោយ​។

ទន្ទឹមនឹងនេះ សម្តេចតេជោ ហ៊ុន សែន ក៏បានបន្ត​ប្រកាសអំពាវនាវដល់ប្រជាពលរដ្ឋខ្មែរយើង ដែលមិនទាន់ចាក់វ៉ាក់សាំង និងដល់ពេលត្រូវចាក់វ៉ាក់សាំង មិនថា ដូសទី១ ដូសទី២ ដូសទី៣ និងដូសទី៤ ទេ គឺសូមអញ្ជើញទៅទទួលយកវ៉ាក់សាំង ឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន​។

សម្តេចតេជោ ហ៊ុន សែន គូសបញ្ជាក់ជាថ្មីថា កម្ពុជាយើង មិនខ្វះថ្នាំវ៉ាក់សាំងបង្ការជំងឺកូវីដ១៩នោះទេ ហើយ​ក្នុងកិច្ចប្រជុំ​រវាង​សម្តេច មេដឹកនាំអាស៊ាន និងប្រធានាធិបតីសហរដ្ឋអាមេរិក នៅមុននេះ ក៏អាមេរិ​ក បន្តសន្យា​ផ្តល់​ថ្នាំវ៉ាក់សាំង ដល់កម្ពុជា ក៏ដូចជាបណ្តាប្រទេស​អាស៊ាន ថែមទៀត។ ដូច្នេះ​សូមបងប្អូនជនរួមជាតិ អញ្ជើញទៅចាក់វ៉ាក់សាំង ដែលជាវ៉ាក់សាំងការពារខ្លួនផង និងជាវ៉ាក់សាំងការពារជាតិយើងផង៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ