ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឪពុក​ម្តាយ​ប្តឹង​កូនបង្កើតនិងកូនប្រសា​ឱ្យ​សង​ប្រាក់​វិញ ក្រោយ​រៀប​ការ​រាប់​ឆ្នាំ​មិន​ទាន់​មានកូន

1 ឆ្នាំ មុន

ឥណ្ឌា ៖ ប្តី​ប្រពន្ធ​ជនជាតិ​ឥណ្ឌា​១​គូ បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង ក្រោយ​ប្តឹង​ទាមទារ​ឱ្យ​កូនប្រុស​បង្កើត និង​

ឥណ្ឌា ៖ ប្តី​ប្រពន្ធ​ជនជាតិ​ឥណ្ឌា​១​គូ បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង ក្រោយ​ប្តឹង​ទាមទារ​ឱ្យ​កូនប្រុស​បង្កើត និង​កូនប្រសារ​សង​ប្រាក់​ពួក​គាត់​វិញ​ទ្វេ​ដង​។ បន្ទាប់​ពី​អះអាង​ថា ពួក​គាត់​ចំណាយ​លើ​កូនប្រុស​យ៉ាងច្រើន​សន្ធឹកសន្ធាប់​។ ប៉ុន្តែ​រហូត​មក​ដល់​ពេល​នេះ នៅ​មិន​ទាន់​មាន​ចៅ​ព​នៅឡើយ​។ នេះ​បើ​យោង​តាម​ប្រភព​ពី Metro បាន​ចេញផ្សាយ​កាលពី​ថ្ងៃ​ទី​១២ ខែឧសភា ឆ្នាំ​២០២២​។

លោក Sajneev Prasad អាយុ ៦១​ឆ្នាំ និង​ប្រពន្ធ​របស់​គាត់​ឈ្មោះ Sadhana អាយុ ៥៧​ឆ្នាំ​បាន​ចំណាយ​ប្រាក់​បញ្ជូន​កូនប្រុស​តែ​មួយ​ឈ្មោះ Shrey Sagar ទៅ​សិក្សា​ដើម្បី​ក្លាយជា​អ្នក​បើក​យន្តហោះ​នៅ​សហរដ្ឋអាមេរិក​។ មុន​ពេល​មាន​វិបត្តិ​សេដ្ឋកិច្ច​ដែល​បង្ខំ​ឱ្យ​កូនប្រុស​ត្រឡប់​មក​ឥណ្ឌា​វិញ​ក្នុង​ឆ្នាំ ២០០៧​។

ក្រោយមក Shrey បាន​រៀប​ការ​ជាមួយ​ប្រពន្ធ​គាត់​ឈ្មោះ Shubhangi ក្នុង​ឆ្នាំ ២០១៦​។ ឪពុក​ម្តាយ Shrey បាន​អះអាង​ថា ពួក​គាត់​បាន​ជូន​កាដូ​ដល់​គូ​ស្វាមីភរិយា​ថ្មី​នូវ​រថយន្ត Audi តម្លៃ ៧៧,០០០​ដុល្លារ​។ ហើយ​ក៏​ជា​អ្នក​ចំណាយ​លើ​ពិធី​មង្គល​ការកូន​នៅ​សណ្ឋាគារ​លំដាប់​ផ្កាយ​ប្រាំ និង​ចំណាយ​ឱ្យ​ពួក​គេ​ទៅ​ក្រេបទឹក​ឃ្មុំ​នៅ​ប្រទេស​ថៃ​ផង​ដែរ​។
បច្ចុប្បន្ន Shrey កំពុង​បម្រើ​ធ្វើការ​ជា​អ្នក​បើក​យន្តហោះ​ក្នុង​ប្រទេស​ឥណ្ឌា​។ ប៉ុន្តែ​គាត់​បាន​រស់នៅ​បែក​ផ្ទះ​ពី​ឪពុក​ម្តាយ​របស់​ខ្លួន​។

លោក Prasads ដែល​ជា​ឪពុក​បាន​អះអាង​ថា គាត់​បាន​ចំណាយ​ប្រាក់ ២៥​លាន​រូពី (​ជាង​៣២​ម៉ឺន​ដុល្លារ​) លើ​កូនប្រុស​តាំងពី​គេ​កើតមក​។ ហើយ​ឥឡូវនេះ ពួក​គាត់​ចង់បាន​ប្រាក់​ចំនួន​នោះ​មក​វិញ រួម​និង​ប្រាក់​ខាតបង់​ផ្សេង​ៗ​ទៀត ដែល​សរុប​ទៅ​ចំនួន​ជិត ៦៥​ម៉ឺន​ដុល្លារ​។

លោកស្រី Sadhana ដែល​ជា​ម្តាយ​បាន​ប្រាប់​ប្រពន្ធ​ផ្សព្វផ្សាយ​ក្នុងស្រុក​ថា «​យើង​បាន​លះបង់​ក្តី​សុបិន​របស់​យើង​ដើម្បី​ចិញ្ចឹម​បីបាច់​គេ​។ វា​ជា​ក្តី​សុបិន​របស់​ឪពុក​ម្តាយ​គ្រប់​រូប ដើម្បី​ក្លាយជា​ជីដូន​ជីតា​។ យើង​បាន​រង់ចាំ​អស់​រាប់​ឆ្នាំ​ហើយ វា​នៅ​តែ​គ្មាន​លទ្ធផល​។ យើង​ក៏​បាន​ព្យាយាម​បញ្ចុះបញ្ចូល​កូនប្រុស និង​កូនប្រសា​រដែរ ប៉ុន្តែ​ពួក​គេ​មិន​បាន​ស្តាប់​តាម​ការ​ចង់បាន​របស់​យើង​ទេ​។ ដូច្នេះ​យើង​ពិតជា​ខូចចិត្ត​ខ្លាំង​ណាស់​។ ហើយនឹង​ត្រូវ​ស្លា​.​ប់​ដោយ​មិន​បានឃើញ​មុខ​ចៅ​»៕

លោក Sajneev Prasad និងប្រពន្ធរបស់គាត់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ