ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកនាំពាក្យគ.ជ.ប រម្លឹក​ដល់​គណបក្ស​នយោបាយថា ពេលនេះ មិនទាន់ដល់ពេលឃោសនាបោះឆ្នោតទេ!

1 ឆ្នាំ មុន
  • ភ្នំពេញ

ភ្នំពេញ៖ អ្នកនាំពាក្យគ.ជ.ប នៅថ្ងៃទី១២ ខែឧសភានេះ បានសេចក្តីរម្លឹកដល់បណ្តាគណបក្ស​នយោបាយថា ការឃោសនាបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំសង្កាត់ ត្រូវចាប់ផ្តើមពីថ្ងៃទី២១ ខែឧសភា ដល់ថ្ងៃទី៣ ខែមិថុនា…

ភ្នំពេញ៖ អ្នកនាំពាក្យគ.ជ.ប នៅថ្ងៃទី១២ ខែឧសភានេះ បានសេចក្តីរម្លឹកដល់បណ្តាគណបក្ស​នយោបាយថា ការឃោសនាបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំសង្កាត់ ត្រូវចាប់ផ្តើមពីថ្ងៃទី២១ ខែឧសភា ដល់ថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២២។ ការឃោសនាបោះឆ្នោត គឺជាសកម្មភាពមួយចំនួន ដែលត្រូវ​ធ្វើឡើងជាសាធារណៈ ដើម្បីបញ្ចុះ​បញ្ចូល​​អ្នកបោះឆ្នោតឱ្យបោះឆ្នោតគាំទ្រ​បេក្ខជន​ ឬគណបក្ស​នយោបាយណាមួយ​។

តាមអ្នកនាំពាក្យគ.ជ.ប អំឡុងពេលនេះ មិនទាន់​ដល់ថ្ងៃឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៥ ទេ​។ ដូច្នេះ​គ.ជ.ប សុំឱ្យគណបក្ស​នយោបាយ ដែល​កំពុង​ធ្វើសកម្មភាពផ្ទុយពីច្បាប់បោះឆ្នោត និងផ្ទុយ​ពីបទបញ្ជា​ និងនីតិវិធីពាក់ព័ន្ធនឹង​ការឃោសនាបោះឆ្នោត ត្រូវបញ្ឈប់​ជាបន្ទាន់​។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ