ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រមូល​អាវុធ​ជាតិ​ផ្ទុះ​ទៅ​រក្សា​ទុក​នៅ​ក្នុង​ឃ្លាំង

7 ឆ្នាំ មុន

ខេត្តសៀមរាប ៖ នៅ​ថ្ងៃ​ទី​២៤ ខែតុលា ឆ្នាំ​២០១៦ កម្លាំង​ការិយាល័យ​នគរបាល​អាវុធ​ជាតិ​ផ្ទុះ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប ដឹកនាំ​កម្លាំង​ដោយ​លោក​វរសេនីយ៍ឯក …

ខេត្តសៀមរាប ៖ នៅ​ថ្ងៃ​ទី​២៤ ខែតុលា ឆ្នាំ​២០១៦ កម្លាំង​ការិយាល័យ​នគរបាល​អាវុធ​ជាតិ​ផ្ទុះ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប ដឹកនាំ​កម្លាំង​ដោយ​លោក​វរសេនីយ៍ឯក ឆេ​ត ញ៉ា ប្រធាន​ការិយាល័យ​នគរបាល​អាវុធ​ជាតិ​ផ្ទុះ បាន​ប្រមូល និង​ដឹក​ជញ្ជូន​អាវុធ​ជា​ច្រើន​ប្រភេទ រួម​ទាំង​អាវុធ​កែ​ច្នៃ​មក​ពី​បណ្ដា​ស្រុក ក្នុង​ខេត្តសៀមរាប យក​ទៅ​រក្សា​ទុក​នៅ​ក្នុង​ឃ្លាំង​ឱ្យ​មាន​រៀបរយ និង​ជា​កន្លែង​មាន​សុវត្ថិភាព និង​សណ្តាប់ធ្នាប់​ឱ្យ​បាន​ល្អ ក្នុង​ស្នងការដ្ឋាន​នគរបាល​ខេត្ត ។

លោករ​វ​សេនីយ៍​ឯក ឆេ​ត ញ៉ា ប្រធាន​ការិយាល័យ បានឱ្យ​ដឹង​ថា អាវុធ​ទាំងនោះ​មាន​ដូច​ជា -​កាំភ្លើង​ខ្យល់​ចំនួន​១៩២​ដើម​, -​កាំភ្លើង​ព្រៃ កែ​ច្នៃ​ធ្វើ​ពី​ឈើ​ចំនួន​៣៥១​ដើម​, -​កាំភ្លើង​បាញ់​ព្រួញ​ចំនួន​១៥​ដើម​, -​កាំភ្លើង AK47 ចំនួន​២៩១​ដើម​, កាំភ្លើង CKC ចំនួន​១០០​ដើម​, កាំភ្លើង B69 ចំនួន​៥​ដើម​, -​កាំភ្លើង RPD ចំនួន​៦​ដើម​, កាំភ្លើង AR15 ចំនួន​១៥​ដើម និង​កាំភ្លើង RPK ចំនួន​៧​ដើម អាវុធ​ទាំងអស់​ខាងលើ​នេះ​សរុប​មាន​ចំនួន​៩៨២​ដើម ៕