ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាជ្ញាធរ​​អស់ក្តីកង្វល់បញ្ហាទឹកលិចកណ្តាល​រាជ​ធានី​​ភ្នំពេញ

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ​៖ លោក​សាំ ពិសិដ្ឋ នាយក​មន្ទីរ​សាធារណៈការ និង​ដឹក​ជញ្ជូន​រាជធានី​ភ្នំពេញបាន​ឱ្យ​ដឹង​ថា រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​និង​កំពុង​ដំឡើង​ម៉ាស៊ីន​កាយ​សំរាម​ស្វ័យប្រវត្តិ ផលិត​ក្នុងស្រុក​ដោយ​ក្រុមហ៊ុន SCE នៅ​ស្ថានីយ​បូមទឹក​ថ្មី​បឹង​ត្របែក។

រាជធានី​ភ្នំពេញ ​៖ លោក​សាំ ពិសិដ្ឋ នាយក​មន្ទីរ​សាធារណៈការ និង​ដឹក​ជញ្ជូន​រាជធានី​ភ្នំពេញបាន​ឱ្យ​ដឹង​ថា រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​និង​កំពុង​ដំឡើង​ម៉ាស៊ីន​កាយ​សំរាម​ស្វ័យប្រវត្តិ ផលិត​ក្នុងស្រុក​ដោយ​ក្រុមហ៊ុន SCE នៅ​ស្ថានីយ​បូមទឹក​ថ្មី​បឹង​ត្របែក។

លោក​បាន​បន្ត​ថា ស្ថានីយបូមទឹក​ថ្មី​បឹង​ត្របែក​នេះ ប្រើ​ដោយ​បច្ចេកវិទ្យា​ទំនើប​កំរិត​នីវ៉ូ​បូមទឹក និង​ពន្លត់​ស្វ័យប្រវត្តិ កាយ​សំរាម​ដែល​រាំងស្ទះ​នៅ​មុខ​ស្ថា​នី​យបូម​ដោយ​ស្វ័យប្រវត្ តិ​មិន​ចាំបាច់​ប្រើ​មនុស្ស មិន​បែក​ពពុះ កាត់​បន្ថយ​ក្លិនស្អុយ​ភាយ និង​កាត់​បន្ថយ​សំឡេង​​ផង​ដែរ ។

លោក​សាំ ពិសិដ្ឋ បាន​ឲ្យ​ដឹង​ទៀត​ថា ម៉ូ​ទ័​រ​បូមទឹក​ចំនួន​៦​គ្រឿង ​បាន​ដំឡើង​​រួចរាល់​ហើយ ប្រកបដោយ​ភាព​ជោគជ័យ​នៅ​ស្ថានីយ៍​បូមទឹក​បឹង​ត្របែក ដែល​ម៉ូ​ទ័​រទាំង​នោះ មាន​សមត្ថភាព​បូមទឹក​កើន​៣​ដង​ធៀប​ទៅ​នឹង​ស្ថានីយ៍​ចាស់ អាច​រំដោះ​ទឹក​ចេញពី​ភូមិ​សាស្ត្រ​ខណ្ឌ​ចំនួន​៣នៅ​កណ្តាល​ក្រុង​ដូច​ជា ខណ្ឌចំការមន​,​ខណ្ឌដូនពេញ និង​ខណ្ឌ​៧​មក​រា បើ​ទោះបី​មាន​ភ្លៀង​ធ្លាក់​ខ្លាំង​ក៏​ដោយ។

​ស្ថា​នី​យ​​បូមទឹក​បឹង​ត្របែក​នេះ គ្រោង​នឹង​បំពាក់​ម៉ូ​ទ​រ័​ថ្មី​ខាត​ធំ​ចំនួន​១១​គ្រឿង តែ​នៅ​ជំ​ហ៊ាន​ដំបូង​នេះ ដាក់​ឱ្យ​ដំណើរការ​បូម​សាក​ល្បង​៦​គ្រឿង​សិន ប៉ុន្តែ​នៅ​ពេល​សាកល្បង​ម៉ូ​ទ​រ័​១​គ្រឿង​តែ​ប៉ុណ្ណោះ ធ្វើ​ឲ្យ​ទឹក​ស្រក​ស្ទើរតែ​ពាក់កណ្តាល​ប្រឡាយ​តែ​ម្តង ចំណែក​ទឹក​​ ដែល​ត្រូវ​តំកល់​ក្នុង​ប្រឡាយ​ត្រូវ​មានកំ​ពស់​៣​ម៉ែត្រ​៨០ តែបើ​កំពស់​ទឹក​ឡើង​ដល់​៦​ម៉ែត្រ​១៥​នោះ គឺ​ម៉ូ​ទ​រ័​បូម​ថ្មី​នេះ​អាច​ដំណើរ​ការ​បូម​ដោយ​ស្វ័យប្រវត្តិ​តែ​ម្តង ។

សូម​បញ្ជាក់​ថា ការ​ស្ថាបនា​ស្ថា​នី​យ​បូមទឹក​បឹង​ត្របែក​ថ្មី​នេះ​​ស្របគ្នា​ទៅ​នឹង​ផែនការ សកម្មភាព ស្តារ បុក​ស៊ី​ផាយ និង​ស្ថាបនា​ផ្លូវ អម​ប្រឡាយ​បឹង​ត្របែក ដែល​មាន​ប្រវែង​៩៧៨​ម៉ែត្រ ទទឹង​ចាប់ពី​១២ ទៅ​២៤​ម៉ែត្រ តាម​ស្ថានភាព​ជាក់ស្តែង និង​មាន​ជំរៅ​៣​ម៉ែត្រ​ផង​ដែរ ប៉ុន្តែ​អ្វី​ដែល​សំខាន់​នោះ គេ​មាន​ក្តី​បារ​ម្ម​ណ៏​ថា បន្ទាប់​ពី​ស្ថា​នី​យ៏​ដែល​មាន​សមត្ថភាព​បូម​ខ្ពស់​ដាក់​ឲ្យ​ដំណើរការ​នោះ រក​ទឹក​បូម​គ្មាន ដោយសារ​ស្ទះ​ប្រ​ព​ន្ធ័​ទឹក​ពី​ខាងលើ​តែ​ម្តង ​។