ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មន្ត្រីជំនាញ បណ្តុះបណ្តាលប្រជាកសិករ ដាំស្មៅ និងចិញ្ចឹមសត្វ ហើយយកលាមកសត្វ ច្នៃធ្វើហ្គាស សម្រាប់ប្រើប្រាស់

1 ឆ្នាំ មុន
  • បន្ទាយមានជ័យ

បន្ទាយមានជ័យ៖ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តបន្ទាយមានជ័យ បានចាត់ឱ្យ​មន្ត្រីជំនាញ ចុះបណ្តុះបណ្តាលប្រជាកសិករ ដាំស្មៅ និងចិញ្ចឹមសត្វ ហើយយកលាមកសត្វ…

បន្ទាយមានជ័យ៖ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តបន្ទាយមានជ័យ បានចាត់ឱ្យ​មន្ត្រីជំនាញ ចុះបណ្តុះបណ្តាលប្រជាកសិករ ដាំស្មៅ និងចិញ្ចឹមសត្វ ហើយយកលាមកសត្វ ច្នៃធ្វើហ្គាស សម្រាប់ប្រើប្រាស់។ មន្ត្រីជំនាញ ចុះបណ្តុះបណ្តាលប្រជាកសិករ កាលពីថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២២ នៅភូមិអូរជ្រៅ ឃុំកូប ស្រុកអូរជ្រៅ។

លោក ទូច សីហា  អភិបាលរងស្រុកអូរជ្រៅ បានប្រាប់ថា មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តបន្ទាយ​មានជ័យ បានឱ្យមន្ត្រីជំនាញ បានចុះបណ្តុះបណ្តាលដល់ប្រជាកសិករស្រុកអូរជ្រៅ អំពីបច្ចេកទេសការដាំស្មៅ ជាចំណីសត្វ ជាពិសេសចំណីគោ និងយកលាមកគោ ធ្វើហ្គាសឧស្ម័ន និងកាកសំណល់ធ្វើជីធម្មជាតិ សម្រាប់ដាំដំណាំកសិកម្ម សម្រាប់គ្រួសារ​។​

លោក បានបញ្ជាក់ថា ការដាំស្មៅចិញ្ចឹមសត្វនេះ អាចជាមុខរបរមួយ ក្រៅពីធ្វើស្រែ និងចំការដើម្បីបង្កើន​ចំណូលក្នុងជីវិភាពគ្រួសារ និងកាត់បន្ថយចំណាកស្រុក ដោយខុសច្បាប់ នៅប្រទេសជិតខាង និងកាត់បន្ថយ​ការចំណាយ ដូចជា ចំណីសត្វ និងហ្គាសឧស្ម័ន ជីធម្មជាតិ សម្រាប់ដំណាំកសិកម្ម។

លោក លី សារី អភិបាលរង ខេត្តបន្ទាយមានជ័យ បានបញ្ជាក់ថា វគ្គបណ្តុះបណ្តាលការដាំស្មៅចំណីសត្វ ជូន​ប្រជាកសិករ គឺប្រើប្រាស់ថវិកា​រាជរដ្ឋាភិបាលកម្ពុជា និងគម្រោងកម្មវិធីអភិវឌ្ឍន៍សេដ្ឋកិច្ចតំបន់ (GIZ.RED IV) ដើម្បីបង្កើនចំណូលក្នុងជីវិភាពគ្រួសារ ជំរុញការទទួលបាននូវ​វិញ្ញាបនបត្រ បញ្ជាក់ការអនុវត្តកសិកម្មល្អ (GAP) ដល់កសិករ ដាំដុះដំណាំឈើហូបផ្លែ។

លោកបានបញ្ជាក់ថា ចំពោះវគ្គបណ្តុះបណ្តាលនេះ ប្រជាកសិករ ត្រូវខិតខំយកចិត្តទុកដាក់យកទៅអនុវត្តឱ្យ​ត្រូវតាម​បច្ចេកទេសនៃ​ការដាំស្មៅ និងចិញ្ចឹមសត្វ តាមលក្ខណៈបច្ចេកទេសទទួលបានផលល្អប្រសើរ និងមានគុណភាពល្អ តាម​តម្រូវការទីផ្សារ៕ ប៊ុន ធឿន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ