ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សំងំ​​ពន្លះ​​មេគោ​យក​បាន​តែ​​​សាច់​​​ភ្លៅ រត់ប្រះអាយុ

7 ឆ្នាំ មុន

ខេត្តបាត់ដំបង ៖ សេចក្តីរាយការណ៍​ឱ្យ​ដឹង​ថា មានការ​ភ្ញាក់ផ្អើល​មួយ បន្ទាប់​ពី​​ក្រុម​ជន​មិន​ស្គាល់​មុខ​មួយ​ក្រុម ​បាន​​លួច​មេ​គេ​​អ្នក​ភូមិ​ ដឹក​ទៅ​​សម្លា.ប់​ពន្លះ​យក​​សាច់ តែ​​ពន្លះសាច់​អត់ទាន់​​អស់​​ផង ត្រូវ​ពលរដ្ឋ​ភ្ញាក់​ផ្អើល​ដឹង​​ទាន់ ជន​ទាំងនោះ​ភ័យនាំ​គ្នា​រត់​ចោល​​មេ​គោ​នោះ​​នៅ​កណ្តាល​ផ្លូវ​ បង្ក​ឱ្យ​ភ្ញាក់ផ្អើល​នៅ​ព្រឹក​ថ្ងៃ​ទី​២៤ តុលា ២០១៦ នេះ ស្ថិត​នៅ​ខាងជើង​ចម្ងាយ​ពី​ផ្ទះ​១៥០​ម៉ែត្រ (​លើ​ផ្លូវ

ខេត្តបាត់ដំបង ៖ សេចក្តីរាយការណ៍​ឱ្យ​ដឹង​ថា មានការ​ភ្ញាក់ផ្អើល​មួយ បន្ទាប់​ពី​​ក្រុម​ជន​មិន​ស្គាល់​មុខ​មួយ​ក្រុម ​បាន​​លួច​មេ​គេ​​អ្នក​ភូមិ​ ដឹក​ទៅ​​សម្លាប់​ពន្លះ​យក​​សាច់ តែ​​ពន្លះសាច់​អត់ទាន់​​អស់​​ផង ត្រូវ​ពលរដ្ឋ​ភ្ញាក់​ផ្អើល​ដឹង​​ទាន់ ជន​ទាំងនោះ​ភ័យនាំ​គ្នា​រត់​ចោល​​មេ​គោ​នោះ​​នៅ​កណ្តាល​ផ្លូវ​ បង្ក​ឱ្យ​ភ្ញាក់ផ្អើល​នៅ​ព្រឹក​ថ្ងៃ​ទី​២៤ តុលា ២០១៦ នេះ ស្ថិត​នៅ​ខាងជើង​ចម្ងាយ​ពី​ផ្ទះ​១៥០​ម៉ែត្រ (​លើ​ផ្លូវ​ជាតិ​​៥៧) ក្នុងភូមិ​សំរោង ឃុំ​ថ្នឹង ស្រុក​បាណ​ន់ ខេត្តបាត់ដំបង ។

ប្រភព​ឱ្យ​ដឹង​ថា ម្ចាស់​មេគោ​ខាងលើ​ឈ្មោះ​ឆ​ន ពេជ្រ អាយុ​៤៧​ឆ្នាំ ជា​អ្នក​ធ្វើស្រែ មាន​ទីលំនៅ​ក្នុងភូមិ​-​ឃុំ​ខាងលើ បាន​ភ្ញាក់ផ្អើល​បាត់​មេគោ​របស់​ខ្លួន​ តាំងពី​វេលា​ម៉ោង​៣​ទៀប​​ភ្លឺ​​មកម្ល៉េះ ​ដោយ​​នាំ​គ្នា​ដើរ​​រក ។ ចំណែក​ក្រុម​ចោរ​មិន​ស្គាល់​នោះ​​ទេ តែ​ដឹង​ថា អាច​មាន​​គ្នា​លើស​២​នាក់​​ឡើង​ទៅ បាន​​រត់​ចោល​មេគោ​នោះ ដោយ​ឃើញ​ពន្លះ​​សាច់​គោយក​បាន​​សាច់​​ភ្លៅ​ប៉ុណ្ណោះ និងបន្សល់​កាំបិត​ប៉័ង​តោ១​ ​នៅកន្លែងកើតហេតុ​ ។

បច្ចុប្បន្ន សមត្ថកិច្ច​កំពុង​ស្រាវជ្រាវ​រកមុខ​សញ្ញា​ចោរ និង​ប្រគល់​មេគោ​នោះ​ឱ្យ​ម្ចាស់​ផង​ដែរ ។