ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទឹក​ហូរ​ច្រោះ​បាក់​ច្រាំង​ទន្លេ​ស្ទឹង​ព្រែក​ត្នោត អស់​ប្រវែង​ជាង​២០០​ម៉ែត្រ

1 ឆ្នាំ មុន
  • កណ្តាល

ទឹក​ហូរ​ច្រោះ​ធើ្វ​អោយ​បាក់​ស្រុត​ច្រាំង​មាត់​ស្ទឹង​ព្រែក​ត្នោត ចាប់ពី​ស្ពានថ្ម​តា​ខ្មៅ រហូត​ដល់​វិហារ​លោកតា សា ថៃ​ជឺ ដែល​មាន​ប្រវែង​ជាង​២០០​ម៉ែត្រ ស្ថិត​នៅ​ក្នុង​

ខេត្តកណ្តាល ៖ ទឹក​ហូរ​ច្រោះ​ធើ្វ​អោយ​បាក់​ស្រុត​ច្រាំង​មាត់​ស្ទឹង​ព្រែក​ត្នោត ចាប់ពី​ស្ពានថ្ម​តា​ខ្មៅ រហូត​ដល់​វិហារ​លោកតា សា ថៃ​ជឺ ដែល​មាន​ប្រវែង​ជាង​២០០​ម៉ែត្រ ស្ថិត​នៅ​ក្នុង​សង្កាត់​តា​ខ្មៅ ស្ថិត​ក្នុង​ក្រុង​តា​ខ្មៅ ខេត្តកណ្តាល នៅ​ថ្ងៃ​ទី​០៩ ខែឧសភា ឆ្នាំ​២០២២ ហើយ​អាជ្ញាធរ​ខេត្តកណ្តាល ក៏​បាន​សហការ​ជាមួយ​មន្ត្រី​ជំនាញ​សាលាក្រុង​តា​ខ្មៅ ចុះ​ត្រួតពិនិត្យ​មើល និង​ពិភាក្សា​ផង​ដែរ​។

ក្រោយ​ហេតុការណ៍​ខាងលើ​នេះ ម​ជ្ឍ​ដ្ឋា​ន​ជា​ច្រើន​បាន​និយាយ​ឱ្យ​ដឹង​ថា បញ្ហា​នេះ មិនមែន​កើតឡើង​ម្តងនោះ​ទេ គឺ​ច្រើន​ដង​មក​ហើយ ហើយ​អាជ្ញាធរ​ចេះ​តែ​ដាក់បន្ទុក​ទៅ​លើ​ទឹក​ហូរ​ច្រោះ ។ បើ​ខែវស្សា ឬ​មេឃ​ភ្លៀវ​ខ្លាំង ទឹកជំនន់ ពេល​នេះ​ជា​ខែប្រាំង ហេតុ​អ្វី​ទឹក​ហូរ​ច្រោះ​បាក់​នោះ? បើ​ទឹក​នោះ គឺ​ហូរ​រហូត​តែ​ប៉ុណ្ណឹង​ហើយ ។

ពួក​គាត់​បន្ថែម​ទៀត​ថា ការ​បាក់​នេះ សង្ស័យ​ដោយសារ​សា​ឡង់​បូម​ខ្សាច់​តែ​ម្តង រាល់ថ្ងៃ​បូម​ច្រើន​សា​ឡង់​ណាស់ មាន​សា​ឡង់​បូម​ផង សា​ឡង់​ដឹក​យក​មក​ផង យូ​ៗ​ទៅ​វា​ខូ​ត​ខាត​ក្នុង​បាន​ធ្វើ​អោយ​បាក់​បែប​នេះ បើ​នៅ​បន្ត​អោយ​បូម​ទៀត​នោះ ច្រាំង​មាត់​ស្ទឹង​ព្រែក​ត្នោត​បន្ត​បាក់​រហូត​។

ដោយឡែក​បងប្រុស​ម្នាក់​សុំ​មិន​បញ្ចេញ​ឈ្មោះ បាន​ប្រាប់​អោយ​ដឹង​ថា ឈប់​ចំណាយ​លុយ​ធ្វើ​ជាប់​រហូត​ទៅ គួរ​រក​អ្នកជំនាញ​វិស្វករ​សិក្សា​អោយ​ច្បាស់​ពី​កម្លាំង​ទឹក​ហូរ និង​ការ​ហូរ​ស្រុត​របស់​ដី ការ​ចាក់​ដុំ​ថ្ម​ជួយ​ទប់​ជាដើម សិក្សា​អោយ​ច្បាស់លាស់ បើ​ធ្វើ​តាមតែ​ជាង​ស្រមៃ 2-3​ឆ្នាំ​ធ្វើ​ម្តង​ៗ​។ ទឹក​ស្រក​មាន​ទំនាញ ទឹក​ឡើង​មាន​ដំណោល សង្ស័យ​បច្ចេកទេស​អន់​។

ជុំវិញ​បញ្ហា​ខាងលើ​នេះ​ដែរ ក៏​បាន​ទំនាក់ទំនង​ទៅ​លោក នូ សុវណ្ណ​រ៉ា អភិបាលក្រុង​តា​ខ្មៅ ជា​ច្រើន​ដង តែ​មិន​លើក​ទូរ​ស័​ព្ធ ។ រីឯ​លោក អ៊ុ​ក វ​ណ្ណា ប្រធាន​មន្ទីរ​ធន់​ធាន​ទឹក​ខេត្តកណ្តាល ទូរ​ស័​ព្ធ​មិន​អាច​ទំនាក់ទំនង​បាន​ដែរ​។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ